ធ្មេញបើកៗរយៈពេលប្រមាណ ១២ ឆ្នាំហើយ ដែលផលិតកម្ម LD របស់លោក លៀក លីដា បានចូលរួមក្នុងវិស័យភាពយន្តខ្មែរ។ ច្រើនឆ្នាំមកនេះ LD កសាងសមិទ្ធផល និងស្នាដៃភាពយន្តជាច្រើនទាំងដុំ និងរឿងភាគចាក់លើកញ្ចក់ទូរទស្សន៍ សូម្បីពេលវេលាបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ LD នៅតែឈ្មុសឈ្មុលផលិតរឿងថ្មីៗឱ្យទស្សនិកជនបានទស្សនាកម្សាន្ត។








ចាងហ្វាងផលិតកម្ម LD បានបង្ហោះឡើងថា «១២ឆ្នាំដែល LD បានបំរើលើវិស័យភាពយន្ត ,១២ឆ្នាំដែលLD ឈរជើងយ៉ាងរឹងមាំ(ចាប់តាំងពីរឿងទីមួយ អាប់ពាក់មួកសុវត្តិភាព …..ក្រឡរអីនិង….ជួបស៊យ…..The clock……ឪកូរ…….រហូតដល់រឿង Rent Boy ) ១២ឆ្នាំដែល LD ថែរក្សាកេររ្តិ៍ជាឈ្មោះរបស់ខ្លួនជាផលិតកម្មដ៏ល្បីទីមួយក្នុងកម្ពុជាលើ Feature Film & TV Drama , LD មានផលិតករ និងអ្នកដឹកនាំរឿជាច្រើនដែល បងប្អូនអាចទុកចិត្តបាន , អរគុណដល់អ្នកវិនិយោគទាំងអស់ដែលបានវិនិយោគនិងទុកចិត្តលើ LD កន្លងមក ,អរគុណដល់បងប្អូនទាំងអស់ដែលស្គាល់និងទុកចិត្តLD»។
គ្មានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយនៃការកកើតផលិតកម្ម LD នោះទេ ព្រោះចាងហ្វាងរូបនេះបានបញ្ជាក់ក្នុង Comment ថា លោកភ្លេចថ្ងៃហើយ ចាំបានតែថាខែនេះហើយដែលលោកចាប់ផ្តើមបង្កើត LD។

គួររំលឹកផងដែរថា ផលិតកម្ម LD Picture បានផ្លាស់មកជា LD Entertainment នាពេលបច្ចុប្បន្ន។ គ្មានសិល្បករ-សិល្បការិនី តារាសម្តែងណាម្នាក់ ដែលមិនស្គាល់ផលិតកម្មនេះឡើយ ព្រោះ LD បានកសាងកេរ្តិ៍ឈ្មោះល្បីសុះសាយក្នុងឧស្សាហកម្មភាពយន្តខ្មែរ និងបានផលិតរឿងល្អៗជាច្រើនសម្រាប់អ្នកទស្សនា។
មិនតែប៉ុណ្ណោះ ផលិតកម្មឈានមុខនេះបានបញ្ឆេះឧស្សហកម្មភាពយន្តខ្មែរឆ្ពោះទៅទីផ្សារអន្តរជាតិទៀតផង តាមរយៈការសហការជាមួយផលិតកម្មបរទេសនៅក្រៅស្រុកផលិតភាពយន្តដែលមានគុណភាពខ្ពស់ ស្របតាមទីផ្សារអន្តរជាតិ។ ឆាប់ៗនេះ LD Entertainment នឹងបញ្ចេញស្នាដៃរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ដែលប្រជុំដោយសម្តែងល្បីៗមកពី មីយ៉ាន់ម៉ា ថៃ វៀតណា និងកម្ពុជា ដើម្បីប្រកួតប្រជែងទីផ្សារក្នុងនិងក្រៅស្រុក៕































































Account
Security
Favourite Content