កំពូលតារាចម្រៀងប៉ុបអាមេរិក Lady Gaga ទើបតែបញ្ចេញបទថ្មីមានចំណងជើងថា “The Dead Dance” សម្រាប់រឿងភាគបែបអាភិនីហារភ័យរន្ធត់ “Wednesday” រដូវកាលទី ២។ សម្រាប់បទនេះដែរ Gaga បានសហការជាមួយផលិតករល្បីឈ្មោះ Andrew Watt និង Cirkut (Henry Walter) ខណៈវីដេអូចម្រៀងនេះក៏បានចេញផ្សាយដំណាលគ្នាដែរលើ Youtube កាលពីយប់ថ្ងៃពុធ។

តារាចម្រៀងរហស្សនាម Mother Monster រូបនេះបានរៀបរាប់ថា “The Dead Dance” ជាបទចម្រៀងដែលឆ្លុះបញ្ចាំងពីអារម្មណ៍នៃការបែកបាក់ស្នេហា ប៉ុន្តែមានសាច់ភ្លេងជាចង្វាក់ pop-dance រួមផ្សំជាមួយនឹងភាពសប្បាយរីករាយ ដើម្បីជាការបង្ហាញថា នេះមិនមែនគ្រាន់តែជាការបែកបាក់ដ៏ឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការស្វែងរកសុភមង្គលជាមួយមិត្តភ័ក្តិបន្ទាប់ពីឆ្លងកាត់រឿងអាក្រក់មកជាយូរ ហើយទីបំផុតក៏បានស្វែងរកឃើញភាពស្រស់ស្អាតពិតប្រាកដ។
បន្ថែមពីលើការផលិតបទចម្រៀង ថ្មីៗនេះក្រុមហ៊ុន Netflix ក៏បានបញ្ចេញរូបភាពដំបូងរបស់តារាវ័យ ៣៩ឆ្នាំរូបនេះសម្រាប់រឿងភាគ “Wednesday” រដូវកាលទី២ ផងដែរ ខណៈនាងបានចូលរួមសម្ដែងតួជាអង្គ Rosaline Atwood ។

ផ្អែកតាមសេចក្តីរាយការណ៍កន្លងមក វីដេអូចម្រៀងនេះគឺជាស្នាដៃដឹកនាំដោយ Tim Burton ដែលជាអ្នកដឹកនាំរឿងមកដឹកផ្ទាល់ ដោយអ្នកទាំងពីរបានទៅថតនៅកោះ Island of the Dead Dolls នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ជាតំបន់ដែលត្រូវបានគេស្គាល់ថាជាកោះមួយដែលមានតុក្កតាខ្មោចរាប់រយព្យួរពីលើដើមឈើ។
ចង់ដឹងថាបទចម្រៀង និងរូបភាពទាំងមូលមានលក្ខណៈពិសេស ឬព្រឺព្រួចបែបណានោះ សូមទស្សនាវីដេអូចម្រៀងបទ “The Dead Dance” ខាងក្រោមនេះតែម្ដង៖























































Account
Security
Favourite Content