អំឡុងខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ Apsara Media Services បានចេញថតខ្សែភាពយន្តភាគ «ព្រះនាងកង្កែប» ដែលក្រុមការងារ និងតួសម្ដែងក្នុងរឿងនេះសុទ្ធសឹងជាយុវវ័យមានសមត្ថភាព និងទេពកោសល្យខ្ពស់ ដើម្បីបម្រើអារម្មណ៍អ្នកទស្សនាឲ្យជក់ចិត្ត។
ជាដំណឹងល្អសម្រាប់អ្នកតាមដានដែលទន្ទឹងរង់ចាំទស្សនា ពេលនេះក្រុមការងារផលិតបានឲ្យដឹងថា ខ្សែភាពយន្តភាគ «ព្រះនាងកង្កែប» បានថតចប់ និងកាត់តរួចរាល់អស់ហើយ។ គួរបញ្ជាក់ថា តួសម្ដែងសំខាន់ៗក្នុងរឿងមានដូចជា កញ្ញា កាម៉ុនរ៉ាត់ , លោក ឃុន , កញ្ញា អូវ៉ាន់ទីន , លោក FARA និងលោក បញ្ញា។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកំលោះសង្ហាៗក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងមានបកស្រាយក្នុងសាច់រឿង។

ចំពោះសាច់រឿងនេះវិញ មានភាពខុសប្លែកពីរឿងភាគខ្មែរចាក់ផ្សាយតាមស្ថានីយទូរទស្សន៍នានាកន្លងមក ដោយតម្រូវឲ្យកញ្ញា កាម៉ុនរ៉ាត់ ជាកូនខ្មែរកាត់ឡាវដើរតួជាព្រះនាងកង្កែប មានអត្តចរិតចូលចិត្តនិយាយច្រើន លេងច្រើន ធ្វើឲ្យតួប្រុសខឹង និងទើសគ្រប់ពេល៕



























Account
Security
Favourite Content