កន្លះឆ្នាំសោះរកបានរាប់រយលានដុល្លារ! SEVENTEEN ជាប់ចំណាត់ថ្នាក់ Top 3 ក្នុងបញ្ជី Top Tour ពាក់កណ្ដាលឆ្នាំរបស់ Billboard​

មិនត្រឹមតែអាចបំបែកកំណត់ត្រាលក់អាល់ប៊ុមចម្រៀងចុងក្រោយបានលើសពីរលានច្បាប់ក្នុងមួយថ្ងៃ ប៉ុន្តែ SEVENTEEN ក៏អាចរកចំណូលបានច្រើនមិនធម្មតាដែរពីការប្រគំតន្ត្រីទេសចរណ៍លើកចុងក្រោយរបស់ពួកគេ!

ជាក់ស្ដែងក្រុមចម្រៀងបុរសដែលមានសមាជិក 13 នាក់មួយនេះបានឈរនៅចំណាត់ថ្នាក់លេខ 3 នៅក្នុងរបាយការណ៍ការប្រគំតន្ត្រីទេសចរណ៍រកចំណូលបានខ្ពស់បំផុតលើពិភពលោកសម្រាប់ឆមាសទីមួយឆ្នាំ2025 របស់ Billboard ដោយអាចរកចំណូលបាន 120.9 លានដុល្លារ។

ផ្អែកតាមរបាយការណ៍របស់ Billboard ដែលចេញផ្សាយកាលពីថ្ងៃទី29 ខែឧសភា បង្ហាញថា Seventeen អាចលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រី “Right Here” បានចំនួន 842,000សន្លឹកសម្រាប់ការសម្ដែងចំនួន 30 ឆាក។ ប្រាក់ចំណូលសម្រាប់ការប្រគំតន្ត្រីទាំងអស់ក្នុងរបាយការណ៍នេះត្រូវបានរាប់ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2025។

ចំពោះចំណាត់ថ្នាក់លេខមួយក្នុងបញ្ជី គឺបានទៅលើក្រុមចម្រៀងអង់គ្លេស Coldplay ដែលអាចរកចំណូលបានសរុប 142.1 លានដុល្លារ ពីការសម្ដែងចំនួន 20 ឆាក ខណៈចំណាត់ថ្នាក់លេខពីរគឺតារាចម្រៀងស្រីកូឡុំប៊ី Shakira ដែលរកចំណូលបាន 130 លានដុល្លារពីការសម្ដែងចំនួន 21 ឆាក។

គួរឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់ Seventeen បានកើនឡើងជិតពីរដង បើប្រៀបធៀបនឹងចំនួន 67.5 លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ធៀបនឹង​សិល្បករខេប៉ុប ពួកគេគឺជាក្រុមចម្រៀងដែលរកចំណូលបានច្រើនជាងគេក្នុងបញ្ជីពាក់កណ្ដាលឆ្នាំនេះ ខណៈសិល្បករខេប៉ុបដែលអាចរកចំណូលបានច្រើនបន្ទាប់ពីពួកគេមានដូចជា៖ ក្រុម Ateez ជាប់លេខពីរជាមួយចំណូលសរុប 28.4 លានដុល្លារ, J-Hope ក្រុម BTS ជាប់លេខបីជាមួយចំណូលសរុប 28.1 លានដុល្លារ, ក្រុម Enhypen ជាប់លេខបួនជាមួយចំណូលសរុប 25.6 លានដុល្លារ និងក្រុម TXT ជាប់លេខប្រាំជាមួយចំណូលសរុប 25.1 លានដុល្លារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published. Required fields are marked *