ត្រឹមកន្លះឆ្នាំ Kpop អាចនាំចេញអាល់ប៊ុមសរុបជាទឹកប្រាក់ ១៣២លានដុល្លារ ខណៈទីផ្សារធំបំផុតគឺប្រទេសទាំងនេះ

ការនាំចេញអាល់ប៊ុមចម្រៀង K-pop បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆមាសដំបូងនៃឆ្នាំ២០២៣ ដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងចិន គឺជាអតិថិជនកំពូលសម្រាប់អាល់ប៊ុមចម្រៀងកូរ៉េ។

យោងតាមស្ថិតិនាំចូល និងនាំចេញចេញផ្សាយដោយសេវាគយកូរ៉េកាលពីពេលថ្មីៗនេះ បង្ហាញថាអាល់ប៊ុមចម្រៀងកូរ៉េត្រូវបាននាំចេញសរុបជាទឹកប្រាក់ ១៣២ លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ដោយកើនឡើង ១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំណាមួយឡើយ។

ក្នុងនោះ ប្រទេសជប៉ុនបាននាំមុខការនាំចេញអាល់ប៊ុមចម្រៀងរបស់កូរ៉េជាមួយនឹងទឹកប្រាក់ចំនួន ៤៨ លានដុល្លារ បន្ទាប់មកសហរដ្ឋអាមេរិកចំនួន ៣២ លានដុល្លារ និងប្រទេសចិនចំនួន ២២ លានដុល្លារ។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសនាំចូលអាល់ប៊ុមចម្រៀងកូរ៉េធំទីពីរតាំងពីឆ្នាំ ២០១២ មក តែនៅឆ្នាំនេះក៏ត្រូវសហរដ្ឋអាមេរិកជំនួសតំណែងវិញ ខណៈអាល្លឺម៉ង់ តៃវ៉ាន់ ហុងកុង ហូឡង់ ចក្រភពអង់គ្លេស និងបារាំងក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនាំចេញអាល់ប៊ុមកំពូលទាំង ១០ របស់កូរ៉េដែរ។

លោក Choi Kwang-ho អគ្គលេខាធិការនៃសមាគមមាតិកាតន្ត្រីកូរ៉េបាននិយាយថា៖ “វិស័យ K-pop ដែលពេលនេះត្រូវបានតំណាងដោយ BTS និង Blackpink បច្ចុប្បន្នបានក្លាយជាប្រភេទតន្ត្រីដ៏ពេញនិយមនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ទម្រាំដើរមកដល់ចំណុចនេះ យើងបានចំណាយពេលច្រើនឆ្នាំដែរ។ ពេលនេះការលក់អាល់ប៊ុមជាស៊ីឌីមានការកើនឡើងហើយ ប៉ុន្តែយើងនៅតែមានឱកាសរីកចម្រើនច្រើនទៀតតាមរយៈ​ការលក់ជាឌីជីថល និងសេវា Streaming ផ្សេងៗ”។

ក្នុងចំណោមអាល់ប៊ុមខេប៉ុបដែលចេញលក់នៅឆមាសដំបូងនេះ អាល់ប៊ុម “The Name Chapter: Temptation” ពីក្រុម TXT គឺ​ជាអាល់ប៊ុមលក់ដាច់បំផុត​នៅអាមេរិក ដោយអាចលក់បាន ៣៩៥ ០០០បន្ទះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

Leave a Reply

Your email address will not be published.Required fields are marked *