ចាប់សម័យមិនចោលបុរាណ! វី-កូឡា ចូលរួមលើកស្ទួយវប្បធម៌ «ល្ខោនយីកេខ្មែរ» ពេញទំហឹង

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» ដែលបានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី២០ ខែវិច្ឆិកា នៅសាលសន្និសីទចតុម្មុខ។ ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិ និងលើកកម្ពស់​កិត្យានុភាពជាតិ។ ជាពិសេសក៏ជាការលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេ​ឱ្យមានលទ្ធភាព​ចូលរួមក្នុងសកម្មភាព​វប្បធម៌ព្រមទាំង​បានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ ព្រមទាំងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។

ជាក់ស្ដែងនៅក្នុងកម្មវិធីបើកមហោស្រពក៏មានការសម្ដែងយីកេរឿង “អ្នកតាឃ្លាំងមឿង” ដោយសិល្បករ សិល្បការិនីពីនាយកដ្ឋានសិល្បៈទស្សនីយភាព អមជាមួយផ្ទាំង LED ដ៏ធំត្រជាក់ភ្នែកកាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការសម្ដែងដ៏អស្ចារ្យដ៏រស់រវើកនៃសិល្បករយីកេ។

ទន្ទឹមនឹងនេះ ផលិតផលខ្មែរ វី-កូឡា រសជាតិនៃមោទនភាពជាតិក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍មហោស្រពនេះដើម្បីជួយជំរុញគាំទ្រ និងលើកស្ទួយសិល្បៈយីកេខ្មែរ ដែលជាមរតកវប្បធម៌ខ្មែរ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមលើកកម្ពស់វប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *