‘Tempest’ រឿងភាគថ្មី Jun Ji Hyun វាយលុកចំណាត់ថ្នាក់កំពូលទូទាំងពិភពលោកលើ Disney Plus ជាមួយសាច់រឿងក្ដៅគគុក

“Tempest” រឿងភាគ Original ចុងក្រោយបង្អស់របស់ Disney Plus បានទទួលប្រជាប្រិយភាពខ្លាំង ដោយឡើងដល់ចំណាត់ថ្នាក់លេខ ២ ទូទាំងពិភពលោកនៅលើតារាងកម្មវិធីទូរទស្សន៍ Disney Plus Top 10 គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា។

ខ្សែភាពយន្តភាគដែលដឹកនាំដោយផលិតករ Kim Hee Won និង Heo Myung Haeng បានចាប់ផ្តើមបីភាគដំបូងរបស់ខ្លួននៅថ្ងៃទី ១០ ខែកញ្ញា ហើយភ្លាមៗនោះបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក។ បច្ចុប្បន្ន “Tempest” ឈរនៅលេខ ១ ក្នុងទីផ្សារចំនួន ៦ ដូចជា កូរ៉េ ហុងកុង ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងតួកគី ខណៈពេលដែលកំពុងជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១០ នៅអាមេរិកខាងជើង និងអឺរ៉ុប ចំណាត់ថ្នាក់ទី ៧ នៅនូវែលសេឡង់ ទី ៩ នៅកាណាដា និងទី ១០ នៅក្រូអាត។

ត្រូវបានចាត់ទុកជាគម្រោងអន្តរជាតិដ៏ធំបំផុតរបស់ Disney Plus នៃឆ្នាំ ២០២៥ ភាពយន្តភាគ Tempest កំពុងបង្ហាញពីភាពទាក់ទាញទូទាំងពិភពលោករបស់ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងសន្ទុះពេញនិយមពេញអាស៊ីប៉ាស៊ីហ្វិក និងទៅកាន់ទីផ្សារលោកខាងលិច។

ទស្សនិកជនបានលើកឡើងពីសាច់រឿងដ៏រឹងមាំ និងលឿនរហ័ស ព្រមជាមួយការសម្តែងដ៏អស្ចារ្យរបស់តារាសម្ដែង​ឯក Jun Ji Hyun និង Kang Dong Won ។

អ្នកវិភាគអន្តរជាតិជាច្រើនក៏បានធ្វើការកត់សម្គាល់ពីរឿងភាគថ្មីនេះដែរ។ គេហទំព័ររបស់ Roger Ebert បានសរសើររឿងនេះថាជា “រឿងល្បីដែលមានតម្លៃស័ក្តិសមក្នុងការតាមដាន” ខណៈអ្នកប្រើប្រាស់ IMDB ម្នាក់បានគូសបញ្ជាក់ពី “ការបង្ហាញចរិតលក្ខណៈតួអង្គដែលពិបាកស្មាន ការនិទានរឿងដ៏ខ្លាំងក្លា និងលំដាប់សកម្មភាពមើលទៅដូចពិតៗ”។

សូមបញ្ជាក់ថា “Tempest” គឺជារឿងភាគបែបស៊ើបអង្កេតនិងនយោបាយមានសាច់រឿងរៀបរាប់ពី តួឯកស្រីឈ្មោះ Seo Mun-Ju (សម្ដែងដោយ Jun Ji Hyun) ជាអ្នកការទូត និងអតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក ដែលបានកសាងទំនុកចិត្តយ៉ាងខ្លាំងនៅក្នុងសហគមន៍អន្តរជាតិតាមរយៈការវិនិច្ឆ័យ និងសកម្មភាពដ៏ឈ្លាសវៃរបស់ខ្លួន។ នាង​ដឹង​ថា​មាន​ឧបាយកល​នយោបាយ​នៅ​ពី​ក្រោយ​ករណី​ធ្វើ​ឃាត​ដែល​ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាង​ត្បូង​និង​ខាង​ជើង។ ទន្ទឹមនឹងនេះដែរតួឯកប្រុស Paik San-Ho (សម្ដែងដោយ Gang Dong-Won) គឺជាទាហានស៊ីឈ្នួល និងជាបុគ្គលដែលមានសញ្ជាតិនិងអតីតកាលដ៏អាថ៌កំបាំង។ តួអង្គទាំងពីរត្រូវរួមគ្នាស្វែងរកការពិតនៅពីក្រោយឧប្បត្តិហេតុដ៏ធំមួយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *