សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ២០២៣ ប្រារព្ធឡើងយ៉ាងអធិកអធម!

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រារព្ធរៀបចំកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ ២០២៣ នៅរសៀលទី៧ ខែសីហា ឆ្នាំ ២០២៣ នៅរោងភាពយន្ត  Legend សាខា Olympia ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Lu Jing សមាជិកាអចិន្រ្តៃយ៍ គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក៏មានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថាទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅស្របពេលខួបលើកទី ៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជាចិន។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណ:ប្រតិភូចិន ដែលអញ្ជើញមកចូលរួមកម្មវិធីសប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន នាពេលនេះ។

ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ គឺជាការរួមចំណែក ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅស្របពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនាឆ្នាំ ២០២៣ នេះ។ ក្នុងពិធីនេះទៀតសោត ក៏មានការសម្តែងពិសេស និងមានការចាក់បញ្ចាំងភាពយន្តសម្រាប់បងប្អូនចូលរួមទស្សនាភាពយន្តដោយស៊េរីផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃដដែលនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តអាស៊ីកម្ពុជា បានរៀបចំវេទិការសហប្រតិបត្តិការភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានរៀបចំកម្មវិធីវេទិកាសហប្រតិបត្តិការភាពយន្តកម្ពុជា ចិន (ហ្វូជៀន) ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងលោកស្រី LU Jing សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចូវ ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រ (Silk Road International Film Festival)។ ចូលរួមក្នុងវេទិកានោះមាន ផលិតករភាពយន្តកម្ពុជា ចិន ព្រមទាំងអាជីវករ សិល្បករក្នុងវិស័យភាពយន្តប្រមាណជិត១០០នាក់។

ការរៀបចំវេទិការសហប្រតិបត្តិការភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ ក្នុងឱកាសនៃការប្រារព្ធសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្ត កម្ពុជា-ចិននាពេលនេះ គឺជា ព្រឹត្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសយើងទាំងពីរ ជាពិសេសលើវិស័យភាពយន្ត និងក៏ជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសយើងទាំងពីរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​