ត្រៀមៗ! BLACKPINK ប្រកាសផ្លូវការហើយពីការប្រគំតន្ត្រី World Tour ជាក្រុមសម្រាប់ឆ្នាំ២០២៥

បន្ទាប់ពីផ្អាកការងារក្រុមជាងមួយឆ្នាំកន្លះ និងសម្រុកចេញបទចម្រៀងទោលរៀងៗខ្លួន នៅពេលនេះសមាជិក BLACKPINK បានត្រៀមខ្លនជាស្រេចសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ World Tour របស់ពួកគេក្នុងឆ្នាំ២០២៥។

ផលិតកម្ម YG Entertainment បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈនេះ ថាក្រុមចម្រៀងនារីខេប៉ុបដ៏ល្បី BLACKPINK នឹងចាប់ផ្តើមដំណើរប្រគំទេសចរណ៍ពិភពលោកថ្មីនៅឆ្នាំនេះ ប៉ុន្តែមិនទាន់បានផ្ដល់ព័ត៌មានលម្អិតផ្សេងៗដូចជាកាលបរិច្ឆេទ និងទីតាំងសម្រាប់ការសម្ដែងនោះទេ។

ការប្រគំតន្ត្រីទេសចរណ៍លើកនេះនេះនឹងក្លាយជា World Tour ជុំគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំប្រាំខែចាប់តាំងពីការប្រគំតន្ត្រីទេសចរណ៍ “Born Pink” បានរៀបចំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដោយកាលនោះបានទាក់ទាញអ្នកគាំទ្រចូលទស្សនាប្រហែល ១,៨ លាននាក់នៅ ៣៤ ទីក្រុងទូទាំងពិភពលោក និងក្លាយជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកខ្នាតធំបំផុតពីក្រុមនារី K-pop។

យ៉ាងណាមិញ ការប្រគំតន្ត្រីរបស់ពួកគេសម្រាប់ឆ្នាំ២០២៥នេះមិនត្រូវបានគេរំពឹងថាអាចកើតឡើងក្នុងឆមាសដំបូងនៃឆ្នាំនេះនោះទេ ខណៈប៉ុន្មានខែខាងមុខនេះសមាជិកក្រុមម្នាក់ៗសុទ្ធតែមានកាលវិភាគមមាញឹកសម្រាប់គម្រោង Solo Album រៀងៗខ្លួន។

ជាក់ស្ដែង មុននេះមួយថ្ងៃគឺកាលពីថ្ងៃទី៥ ខែកុម្ភៈ សមាជិក Jisoo ទើបតែប្រកាសអំពីគម្រោង Fan Meeting ទូទាំងអាស៊ីជាលើកដំបូងរបស់ខ្លួនសម្រាប់អាល់ប៊ុមទោល “Amortage” ដែលត្រៀមចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយបន្ទាប់ពីរៀបចំកម្មវិធីពិសេសនៅទីក្រុងក្នុងថ្ងៃចេញអាល់ប៊ុមនេះ​ Jisoo នឹង​ចាប់​ផ្ដើមការ​ប្រគំតន្ត្រី​សម្រាប់​អ្នក​គាំទ្រ​អាស៊ី​មាន​ឈ្មោះ​ថា “Lights, Love, Action!” នៅទីក្រុង​​ចំនួន​ប្រាំពីររួមមាន​គឺ ម៉ានីល បាងកក តូក្យូ ម៉ាកាវ តៃប៉ិ ​តៃវ៉ាន់ ហុងកុង និង​ហាណូយ។

លើសពីនេះ សមាជិក Jennie ក៏កំពុងត្រៀមចេញអាល់ប៊ុមទោលថ្មីមានចំណងជើងថា “Ruby” នៅថ្ងៃទី៧ ខែមីនាខាងមុខនេះ និងមានគម្រោងធ្វើ Solo Tour មួយចំនួនដើម្បីផ្សព្វផ្សាយ​អាល់ប៊ុមថ្មីនេះដែរ។ តាមរយៈការប្រកាសលើ Instagram Jennie បានបញ្ជាក់ថា នាងនឹងរៀបចំការសម្ដែងទោលចំនួន ៤ នៅទីក្រុង Los Angeles ទីក្រុង New York និងទីក្រុងសេអ៊ូលពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមីនា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់