គ្រាន់តែឃើញបវរកញ្ញា ៥ រូបប៉ះគ្នាក្នុងរឿង «អប្សរា​មហាអង្គរ​» មហាជនញាប់ញ័រចង់មើលឆាប់ៗ

សមាសភាពបវរកញ្ញា ៥ រូប ដែលលោក ហ្វៃ សំអាង ជ្រើសរើសឱ្យសម្តែងក្នុងខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង «​អប្សរា​មហាអង្គរ»​ របស់​ផលិតកម្ម​ ហង្សមាស​ ត្រូវ​បង្ហាញជាផ្លូវការអស់ហើយនៅព្រឹកមិញនេះ រួមមាន ពេជ្រ​ វត្តី​សារ៉ា​វឌ្ឍី Miss Grand Cambodia 2022 , ​ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 , សេង រដ្ឋា អតីត Miss Grand Cambodia 2020 ដែលបានផ្ទេរតំណែងទៅឱ្យកញ្ញា លីវ ជីលី , រឿន ណាត Miss Universe Cambodia 2018 និងកញ្ញា ប៊ី សុធារី Miss Universe Cambodia 2017 បច្ចុប្បន្នជា Miss Charm Cambodia 2022។

គ្រាន់តែដឹងថា បវរកញ្ញា ៥ រូបត្រូវប៉ះគ្នាក្នុងរឿង​តែ​មួយ អ្នកគាំ​ទ្រ​ពិតជាស្រឡាំងកាំង និងបន់ឱ្យតែរឿងនេះចាក់បញ្ចាំងឆាប់ៗ ដើម្បីបានទស្សនាការសម្តែងរួមគ្នារបស់​ស្រីស្អាតទាំង​ ៥ ព្រោះគ្រប់គ្នា​មាន​រូប​សម្រស់​ផូរផង់ និងមានបទពិសោធន៍សម្តែងរៀងៗខ្លួន ។ ម៉្យាងនេះជារឿងទី១ និងជារឿងកម្របំផុតដែលប្រមូលបានបវរកញ្ញាៗ មកសម្តែងរួមគ្នាបាន។

គួរឱ្យចាប់អារម្មណ៍ បវរកញ្ញាទាំង ៥ រូបសុទ្ធតែកម្ពស់ ១,៧០ សង់ទីម៉ែត្រឡើងទៅ ជាហេតុអ្នកគាំទ្រញាប់ញ័រចង់ឃើញតួអង្គផ្សេងទៀត ជាពិសេសតួប្រុសក្នុងរឿងនេះតែម្តង ប៉ុន្តែលោក ហ្វៃ សំអាង បានប្រាប់ឱ្យអ្នកគាំទ្ររង់ចាំមើលសិន ព្រោះលោកក៏នឹងបើកបង្ហាញនៅពេលក្រោយ។ ដោយ​អ្នក​ដឹកនាំ​រឿង​ «ចៅ​ពស់​កេងកង» រូបនោះ​បង្ហើបមកថា ក្រៅអំពីបវរកញ្ញា ក៏នឹងមានតួអង្គស្ត្រីជាច្រើនរូបទៀតដែលជាតារាដ៏ល្បី​ ៣ ជំនាន់​ចូលរួមសម្តែងក្នុងរឿងនេះផងដែរ។

យោងតាមការបង្ហោះរបស់លោក ហ្វៃ សំអាង តួអង្គបវរកញ្ញា ៤ រូប ត្រូវប្រកាសឱ្យដឹងហើយ លើកលែងតែតួអង្គកញ្ញា រឿន ណាត ដែលមិនទាន់បើកបង្ហាញឱ្យដឹងនៅឡើយ ទុកឱ្យអ្នកគាំទ្រទស្សន៍ទាយសិន។ ក្នុងចំណោមបវរកញ្ញា ៤ រូបនោះ កញ្ញា ប៊ី សុធារី មើលទៅលំបាកជាងគេ ដោយត្រូវ​តស៊ូ​ធន​ជាមួយ​នឹង​ការ​លាបខ្លួន​ឲ្យ​ខ្មៅ​អត្តចរិត​ក្រមិចក្រមើម​ បង្កប់​ភាព​ច្រណែន​និន្ទា​ ឈ្នានីស​ ញញឹម​ចាប់​ដៃ​ សម្លក់​ជាន់ជើង​ មាន​មហិច្ឆតា​ឥតស្កប់ស្កល់។ កញ្ញា ត្រូវ​ត្រៀម​ខ្លួន​ដោយរងរំពាត់ខ្សែតី​ ដំបង​គល់​ឬស្សីនៅក្នុងឈុតឆាកសម្តែង​។

ការបង្ហើបខ្លះៗរបស់អ្នកដឹកនាំជើងចាស់ពោរពេញដោយបទពិសោធន៍រូបនេះ ធ្វើឱ្យអ្នកគាំទ្រញាប់ញ័រចង់ឃើញរឿងភាគខ្នាតធំនេះឱ្យបានឆាប់ៗ ព្រោះពួកគេជឿជាក់ថា រឿងនេះច្បាស់ជាល្អមើលជាក់ជាមិនខាន ដោយសារថ្វីដៃលោក​ជាអ្នកដឹក និងមានការចូលដោយបវរកញ្ញាល្បីៗលំដាប់ប្រទេសបែបនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​