ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ ដោយសម្រុកបោះពួយទៅមុខមិនឈប់ឈរឡើយ។

ចាប់តាំងពីត្រូវប្រកាសជា Miss Grand Phnom Penh លឹម ចាន់សេរីរ័ត្ន ហៅ Li Ma លេចវត្តមានគ្រប់កម្មវិធី និងសកម្មភាពផ្សេងៗដែលស្ថាប័ន Miss Grand Cambodia បានរៀបចំ ថែមទាំងរៀបចំខ្លួនបានយ៉ាងល្អទៀតផង។ បើនិយាយពីសម្រស់ និងការតុបតែងវិញនោះ តារាស្រីសាច់សខ្ចីនេះមើលទៅទាក់ទាញខ្លាំង មិនដែលចាញ់បេក្ខភាពផ្សេងនោះឡើយ។
ក្រៅពីរូបសម្រស់ និងភាពក្លាហាន Li Ma មានទេពកោសល្យសិល្បៈជាកញ្ចប់តែម្តង ដោយនាងបានយក Talent ជាកញ្ចប់នេះមកធ្វើជាដើមទុនក្នុងការប្រកួតប្រជែងដណ្តើមមកុដ Miss Grand Cambodia 2024។ ជាក់ស្តែង ក្នុងវិញ្ញាសា 𝗚𝗥𝗔𝗡𝗗 𝗧𝗔𝗟𝗘𝗡𝗧 លឹម ចាន់សេរីរ័ត្ន បានលើកយកទេពសកោសល្យសិល្បៈធំៗ ៣ រួមមាន សមត្ថភាពសម្តែង, សមត្ថភាពច្រៀង និងរាំ និងសមត្ថភាពបង្ហាញម៉ូដ (បុរាណ និងសម័យ) មករួមបញ្ចូលគ្នាក្នុងវីដេអូតែមួយ បង្ហាញឱ្យគណៈកម្មការ និងបណ្តា fan page ទាំងអស់ឃើញនូវអ្វីដែលខ្លួននាងមាន ហើយវាពិតជាស័ក្តិសម សម្រាប់ការប្រកួតដ៏អស្ចារ្យនេះ។




Li Ma ទទួលបានពាក្យសរសើរច្រើនខ្លាំង តែក្នុងនោះក៏មានអ្នកសុំឱ្យនាងកែ មកប្រើប្រាស់ភ្លេងខ្មែរនៅចន្លោះត្រង់កន្លែងនាងដើរម៉ូដសម័យសម្លៀកបំពាក់បុរាណ ដើម្បីឱ្យមើលទៅរឹតតែទាក់ទាញ ថែមទាំងអាចបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរកាន់តែច្បាស់ជាងនេះទៀតផង៕






















































Account
Security
Favourite Content