ជួប​គ្នា​ដំបូង​ត្រង់​ណា​របស់​បុរស​ដែល​មនុស្ស​ស្រី​មើល​មុន​គេ?

ចំណុច​ទាក់ទាញ​នៅ​ពេល​ជួប​លើក​ដំបូង​ឬ​ First Impression អាច​ចាត់​ទុក​បាន​ថា​ជា​រឿង​សំខាន់​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ជួប​គ្នា​លើក​ដំបូង​ពេល​ដែល​មិន​ទាន់​បាន​ស្គាល់​គ្នា។ជា​ទូទៅ​មនុស្ស​ស្រី​ទាំង​អស់​តែង​មាន​ចំណុច​ដែល​នាង​ចាប់​អារម្មណ៍​ខុស​ពី​គ្នា​ ហើយ​ទាំង​នេះ​គឺ​ជា​ចំណុច​ទាំង​៦យ៉ាង​របស់​បុរស​ដែល​ស្រីៗ​តែង​តែ​សង្កេត​ពេល​ជួប​គ្នា​លើក​ដំបូង។

១.​ មុខ

ជា​រឿង​ធម្មតា​ស្រាប់​ទៅ​ហើយ​មិន​ចំពោះ​តែ​មនុស្ស​ស្រី​ឡើយ​នរណាៗ​ក៏​ច្បាស់​ជា​មើល​​មុខ​មុន​គេ​។ តែ​មិន​មែន​បាន​ន័យ​ថា​អ្នក​ត្រូវ​តែ​មាន​មុខមាត់​ស្រស់​ស្អាត​ដូច​តារា​​ដូច​តួឯក​ក្នុង​រឿង​ប្រលោម​លោក​ឡើយ​ ចំណុច​ដែល​ព្រោះ​អ្វី​ដែល​មនុស្ស​សង្កេត​គឺ​ភាព​ស្អាត​បាត​ អនាម័យ​ មិន​ថា​ស្បែក​មុខ​ ពុកមាត់​សក់​ជា​ដើម។

២.​ ស្នាម​ញញឹម

​កត្តា​សំខាន់​បំផុត​មួយ​ទៀត​ដែល​ជា​ចំណុច​ទាក់ទាញ​ក្នុង​កែវ​ភ្នែក​មនុស្ស​ស្រី​គឺ​ស្នាម​ញញឹម។ ស្នាម​ញញឹម​បញ្ជាក់​ឲ្យ​ដឹង​ថា​អ្នក​ជា​មនុស្ស​រួសរាយ​​អារម្មណ៍​ល្អ​ ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ​បាន​ល្អ តែ​បើ​អ្នក​ត្រូវ​ញញឹម​ច្រើន​ឬ​សើច​ចេញ​ធ្មេញ​អ្នក​ក៏​ត្រូវ​តែ​ប្រាកដ​ចិត្ត​ដែរ​ថា​ធ្មេញ​របស់​អ្នក​ស្អាត​និង​មាន​អនាម័យ​ល្អ។

៣.​រូបរាង

​ត្រង់​ចំណុច​នេះ​សូម​កុំ​យល់​ច្រឡំ​ឲ្យ​សោះ​ថា​មនុស្ស​ស្រី​ចូល​ចិត្ត​តែ​បុរស​ដែល​មាន​រាង​សង្ហា​ខ្ពស់​ស្រឡះ​មាន​សាច់​ដុំ។​ អ្វី​ដែល​យើង​ចង់​ប្រាប់​នោះ​គឺ​​ ទោះ​ជា​អ្នក​មាន​រាង​ធាត់​ឬ​ទាប​ក៏​ដោយ​តែ​បើ​អ្នក​ចេញ​រើស​ខោអាវ​ស្លៀក​ពាក់​ឲ្យ​សម​នឹង​រូប​រាង​អ្នក​ក៏​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​មន្ត​ស្នេហ៍​បាន​ដែរ។

៤.​ការ​រៀប​ចំ​ខ្លួន

មិន​ថា​អ្នក​តែង​ខ្លួន​ប្រភេទ​ណា​ Style ណា​ ទាំង​សំលៀក​បំពាក់​ គ្រឿង​អង្កា​ ស្បែក​ជើង​ ម៉ូត​សក់​ គ្រប់​យ៉ាង​ទាំង​អស់​ដែល​អ្នក​រើស​យក​មក​ដាក់​លើ​ខ្លួន​អ្នក​ វា​គឺ​ជា​គ្រឿង​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ និង​រស​និយម​របស់​អ្នក។ មនុស្ស​ស្រី​នឹង​មើល​នៅ​ត្រង់​ចំណុច​នេះ​ជា​ពិសេស​រួច​ទើប​វិនិច្ឆ័យ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​គេ​ចូលចិត្ត​ឬ​ក៏​អត់។​ពេល​ខ្លះ​អ្នក​តែង​ខ្លួន​​យ៉ាង​ហំ​តែ​បើ​មនុស្ស​ស្រី​ម្នាក់​នោះ​នាង​ចូល​ចិត្ត​មនុស្ស​ប្រុស​ដែល​តែង​ខ្លួន​សាមញ្ញ​អ្នក​ក៏​នៅ​តែ​មិន​មែន​ជា​ប្រភេទ​ដែល​គេ​ចូល​ចិត្ត​ដដែល។

៥.​ អនាម័យ

​​ក្រៅ​ពី​មុខ​មាត់​ រូប​រាង​និង​ការ​រៀប​ចំ​ខ្លួន​ហើយ​នោះ​ ភាព​ស្អាតបាត​និង​អនាម័យ​ក៏​ជា​រឿង​ដែល​មនុស្ស​ស្រី​មិន​ដែល​មើល​រំលង​ដូច​គ្នា។អនាម័យ​ខ្លួន​ប្រាណ​ សំលៀក​បំពាក់​ ក្រចក​ដៃ​ក្រចក​ជើង​ ក្លិន​ខ្លួន​ គឺ​ជា​រឿង​សំខាន់​បំផុត​។

៦.​ បុគ្គលិក​លក្ខណៈ

ជា​ការ​ពិត​ណាស់​ក្រៅ​ពី​កត្តា​ផ្សេងៗ​ខាង​លើ​ហើយ​នោះ​​បុគ្គលិក​លក្ខណៈ​គឺ​ជា​រឿង​សំខាន់​ដែល​អាច​ប្រាប់​​ចរិត​ពិត​របស់​អ្នក​បាន​។មនុស្ស​ស្រី​ក៏​នឹង​ប្រើ​ចំណុច​នេះ​ក្នុង​ការ​កាត់​ក្ដី​ថា​តើ​បុរស​ម្នាក់​នេះ​ជា​ប្រភេទ​ដែល​គេ​ចូល​ចិត្ត​ឬ​អត់?

ទាំង​នេះ​គឺ​ជា​៦ចំណុច​របស់​មនុស្ស​ប្រុស​ដែល​មនុស្ស​ស្រី​ចាប់​អារម្មណ៍​នៅ​ពេល​ជួប​គ្នា​លើក​ដំបូង​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចុង​ក្រោយ​មនុស្ស​ពីរ​នាក់​អាច​សេពគប់​គ្នា​បាន​គឺ​អាស្រ័យ​លើ​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម