គិតមកទល់ពេលនេះ ចំណងស្នេហារបស់តារាសម្តែង និងជាពិធីការនីល្បីឈ្មោះកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នា Pich Tom មានរយៈពេល៤ឆ្នាំហើយ ដោយជារឿយៗគេរមែងឃើញគូស្នេហ៍នេះបង្ហាញភាពផ្អែមល្អែម និងកាយវិការស្និទ្ធស្នាលដាក់គ្នាទៅវិញទៅមក ធ្វើឱ្យអ្នកជុំវិញខ្លួនច្រណែនជាញឹកញាប់។

គួរឱ្យភ្ញាក់ផ្អើល តារាស្រីរូបនេះស្រាប់តែប្រកាសដំណឹងមានផ្ទៃពោះ ជាកាដូនៃសេចក្តីស្នេហារយៈពេល៤ឆ្នាំរបស់អ្នកទាំងពីរ។ ប៉ុន្តែ គូស្នេហ៍នេះនៅមិនទាន់បញ្ជាក់ឱ្យដឹងភេទកូនក្នុងផ្ទៃនោះទេ គ្រាន់តែបញ្ជាក់ឱ្យដឹងថា ពេលនេះកូនក្នុងផ្ទៃរបស់ ម៉ៃយ៉ា មានអាយុ៧ខែហើយ។ ក្រោយទទួលដំណឹងនេះ សិល្បករសិល្បការនីក្នុងរង្វង់សិល្បៈនាំគ្នាអបអរសាទរគូស្នេហ៍ភេទដូចគ្នានេះព្រោងព្រាតតែម្តង៕
























































Account
Security
Favourite Content