ផ្ទះបុរាណខ្មែរលាក់ខ្លួននៅបាត់ដំបង ជាកន្លែង Angeline Jolie ធ្លាប់ស្នាក់នៅ កំពុងមានការផ្តល់ជូនពិសេស!

បើទៅក្រុងបាត់ដំបង ហើយចង់រកកន្លែងស្នាក់នៅជាមួយបរិយាកាសប្លែក AMS មានកន្លែងមួយចង់ណែនាំ ដល់អ្នកស្រលាញ់ផ្ទះបុរាណខ្មែរយើង ។

ស្ថិតនៅក្នុងភូមិវត្តគរ មិនឆ្ងាយប៉ុន្មានពីផ្ទះបុរាណល្បីឈ្មោះនៅបាត់ដំបង «ផ្ទះវត្តគរ Maisons Wat Kor» ជាកន្លែងស្នាក់នៅដែលអភិរក្សរចនាបទផ្ទះបុរាណ មើលទៅពិតជាស្រស់ស្អាត និងគួរជាទីមោទនៈក្រៃលែង ដែលនេះជាចំណែកមួយនៃការបង្ហាញនូវវប្បធម៌ដ៏រុងរឿងរបស់យើងទៅកាន់កូនចៅជំនាន់ក្រោយ និងជាតិសាសន៍ផ្សេងៗដែលបានមកទីនេះ។

គ្រប់ផ្នែកនៃការរៀបចំតុបតែង គឺសុទ្ធតែបង្ហាញពីភាពល្អអស្ចារ្យនៃអ្វីដែលជារបស់ខ្មែរ ជាពិសេសស្នាដៃសិប្បកម្ម និងហត្ថកម្មល្អឯកក្នុងស្រុកក្នុងតំបន់។ រីឯមជ្ឈដ្ឋានវិញ គឺអោបក្រសោបសម្រស់ធម្មជាតិយ៉ាងជិតស្និទ្ធ…បរិយាកាសយ៉ាងមនោរម្យ ប្រជុំដោយភាពស្រស់បំព្រងនៃធម្មជាតិពិតៗ ធ្វើឱ្យដួងចិត្តភ្ញៀវជាតិ និងអន្តរជាតិ រឹតតែស្រស់ស្រាយ រឹតតែជ្រះថ្លា។

ផ្ទះវត្តគរ ក៏ចូលរួមចំណែកខ្ជាប់ខ្ជួនក្នុងការថែរក្សាបរិស្ថាន ដោយមិនប្រើប្លាស្ទិកដែរ។ ហើយក៏លើកស្ទួយភោគផលនៃប្រជាជនក្នុងភូមិ ដោយការប្រើប្រាស់គ្រឿងផ្សំមានគុណភាពក្នុងស្រុកទៅតាមលទ្ធភាព និងតម្រូវការ។

កន្លងមកនេះ មានភ្ញៀវជាតិគ្រប់ជាន់ថ្នាក់ ព្រមទាំងតារាអន្តរជាតិល្បីៗជាច្រើនរូប ធ្លាប់បានមកស្នាក់នៅផ្ទះវត្តគរ។ បើចង់ដឹងថា បទពិសោធន៍ស្នាក់នៅល្អកម្រិតណានោះ ប្រញាប់កក់ទុកឱ្យហើយ ទាន់នៅមានការផ្តល់ជូនពិសេស គឺមានការបញ្ចុះតម្លៃរហូតដល់ ៣០%-៥០%! មានលក្ខណៈជាបន្ទប់ក៏មាន ជាផ្ទះដាច់ៗពីគេក៏មានដែរ។

ទីតាំង ៖ ផ្ទះលេខ ២២១ ផ្លូវ ៨០០ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង

https://g.page/MaisonsWatKor?share

លេខទំនាក់ទំនង ៖ 017 555 377



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម