ជាធម្មតាមនុស្សប្រុសដែលមានត្រឹមតែរូបរាងសង្ហារ ទ្រព្យសម្បត្តិ និងសម្ភារៈទំនើបទាន់សម័យមិនទាន់គ្រប់គ្រាន់ឱ្យមនុស្សស្រីលង់ស្រឡាញ់បានទាំងអស់ឡើយ។ ពោលគឺត្រូវមានចំណុចពិសេសណាមួយដែលអាចធ្វើឱ្យស្រីមានទំនុកចិត្តលើ ហើយគិតថាពួកគេជ្រើសរើសយើងជាជម្រើសត្រឹមត្រូវ។ ជាក់ស្ដែងដូចជា ៣ ចំណុចខាងក្រោមនេះជាដើម៖
១. ស្គាល់ភាពគ្រប់គ្រាន់៖ នៅក្នុងទំនាក់ទំនងស្នេហា យើងមិនអាចនៅតាមស្អិតជាប់គ្នាគ្រប់ពេលវេលាឡើយដោយសារហេតុផលមួយនេះទើបធ្វើឱ្យមនុស្សស្រីតែងតែបារម្ភ អន្ទះសារ បាត់បង់ភាពអត់ធ្មត់ និងមិនសូវមានភាពជឿជាក់លើដៃគូ។ ជាពិសេសមនុស្សប្រុសភាគច្រើនត្រូវមានការប្រាស្រ័យគ្នាច្រើនជាមួយមនុស្សគ្រប់ភេទមិនថាប្រុស ឬស្រីនោះទេ។ ដូច្នេះមនុស្សប្រុសគួរស្គាល់ព្រំដែននៃទំនាក់ទំនងខាងក្រៅ និងចេះបង្ហាញពីភាពគ្រប់គ្រាន់ ដើម្បីទទួលបានការជឿទុកចិត្តពីមនុស្សស្រី។
២. ចេះលេងសើច៖ ជាធម្មតាការជជែកលេង សន្ទនាគ្នាយូរនឹងនាំឱ្យមនុស្សឆាប់ធុញទ្រាន់ និងចាប់ផ្ដើមបាត់បង់ចំណាប់អារម្មណ៍។ ប៉ុន្តែប្រសិនបើការជជែកលេងនោះជាមួយមនុស្សដែលចេះលេងសើច មានភាពកំប្លុកកំប្លែង នោះវានឹងធ្វើឱ្យមានអារម្មណ៍ល្អទាំងផ្លូវ និងផ្លូវចិត្តផងដែរ។ ហេតុនេះទើបបុរសៗត្រូវចេះក្លែមពាក្យសម្ដី លេងសើចតិចតួចក្នុងការជជែកទើបកាន់តែងាយចាប់បេះដូងនារីៗបាន។
៣. មើលដឹងចិត្តមនុស្សស្រី៖ ភាគច្រើនមែនទែនដែលស្រីៗជាមនុស្សដែលឆាប់មានប្រតិកម្ម និងការសង្ស័យច្រើន។ ដូច្នេះប្រសិនបើមនុស្សប្រុសចេះសង្កេតចេះមើលចំណុចតូចៗទាំងនោះប្រៀបដូចជាកំពុងបង្ហាញការយកចិត្តទុកដាក់ទៅលើនាងដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ការចេះគិតគូរ និងប្រយ័ត្នប្រយែងក៏ជាការបង្ហាញថាអ្នកជាមនុស្សដែលពួកនាងអាចទុកចិត្តបានផងដែរ៕