កើតមកជាមនុស្សស្រី វ័យកាន់តែច្រើនប្រឈមជាមួយ​នឹងសម្ពាធទាំង ៣ នេះកាន់តែខ្លាំង

ជាធម្មតាកើតមកជាមនុស្សស្រីតែងតែត្រូវប្រឈមជាមួយនឹងរៀងលំបាកច្រើនជាងមនុស្សប្រុសដោយរាប់ចាប់តាំងរឿងសុខភាព និងទំនួលខុសត្រូវជាដើម។ ជាក់ស្ដែងនៅពេលដែលមនុស្សស្រីម្នាក់ៗមានអាយុកាន់តែច្រើនជឿជាក់ថាពួកនាងនឹងប្រឈមជាមួយនឹងសម្ពាធកាន់តែខ្លាំងឡើងដូចគ្នា ហើយសម្ពាធធំៗមាន ៣ ខាងក្រោមនេះ៖

១. សម្ពាធការងារ

នេះគឺជាមូលហេតុនៃសម្ពាធធំបំផុតសម្រាប់មនុស្សស្រី​ ដោយយោងតាមការស្ទង់មតិមួយបានបង្ហាញថា ៦៤.៨% នៃស្រ្ដីវ័យកណ្ដាលត្រូវបានរកឃើញថាសម្ពាធដ៏ធំដែលពួកគេប្រឈមមុខនាពេលបច្ចុប្បន្នគឺសម្ពាធការងារ។ ជាការពិតនៅពេលវ័យកាន់តែច្រើន នាងត្រូវទទួលកិច្ចការសំខាន់ៗនៅកន្លែងធ្វើការដែលមានភាពស្មុគស្មាញ ជាពិសេសគឺទំនាក់ទំនងជាមួយថ្នាក់លើ ជាមួយមិត្តរួមការងារ និងអតិថិជនជាដើម។

២. សម្ពាធគ្រួសារ

ជាង ៩០% នៃស្រ្តីវ័យកណ្ដាលគឺច្រើនតែជាអ្នកដែលតែងតែថែរក្សាអ្វីៗគ្រប់បែបយ៉ាងនៅក្នុងគ្រួសារ។​ ជាក់ស្ដែងនៅក្នុងគ្រួសារនាងតែងតែដើរតួជាប្រពន្ធ ជាម្ដាយ ជាជីដូន ជាមិត្ត ជាគ្រូពេទ្យ និងមានច្រើនទៀតសម្រាប់សមាជិកគ្រួសារទាំងអស់មិនឱ្យមានអារម្មណ៍ខ្វះខាតឡើយ។ ជាការពិតដែលមិនអាចប្រកែកបានតែម្ដង ច្បាស់ណាស់ពួកនាងនឹងមានអារម្មណ៍នឿយហត់ ដូច្នេះផ្លូវចិត្តរបស់នាងតែងឆាប់ប៉ះទង្គិចជារឿងធម្មតា។

៣. សុខភាពផ្ទាល់ខ្លួន

ដោយសារតែសម្ពាធការងារផង សម្ពាធជីវិតផង ការហូបចុកមិនទៀងទាត់បូករួមជាមួយទម្លាប់​នៃការរស់នៅផង ទើបមនុស្សស្រីពេលឈានដល់វ័យកណ្ដាលនឹងចាប់ផ្ដើមកើតជំងឺគ្រោះថ្នាក់មួយចំនួន។ យោងតាមសម្ដីរបស់អ្នកវិទ្យាសាស្រ្តបាននិយាយថា នៅពេលដែលមនុស្សស្រីកាន់តែមានវ័យច្រើនទៅ អាជីពការងាររបស់នាងក៏រីកចម្រើន ដូច្នេះហើយទំនួលខុសត្រូវរបស់នាងក៏កើនឡើងទៅតាមនោះដែរ។ ហេតុនេះហើយសុខភាពក៏ធ្លាក់ចុះតាមរយៈភាពនឿយហត់ទាំងនោះដែរ។​ បើយោងតាមការស្ទង់មតិមួយបានបង្ហាញថា ៤១% នៃស្រ្តីវ័យកណ្ដាល បញ្ហាសុខភាពចម្បងដែលនាងប្រឈមមុខច្រើនជាងគេគឺភាពតានតឹងតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *