នេះជារឿងពិតទាំង ៦ នៃថ្ងៃ Valentine របស់​ខ្ញុំ

រាល់​ឆ្នាំ​ឲ្យ​តែ​ដល់ Valentine’s day យុវវ័យមួយចំនួន និង​អ្នក​មាន​ដៃគូ​ស្នេហា ​មិន​ថា​ជាភេទ​អ្វី គឺ​មាន​កម្មវិធី​ពិសេស​ទៅ​តាម​ទំហំ​មនុស្ស​ពិសេស​គេ។ ប្លែក​អ្វី​តែ​ខ្ញុំ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ​ភាព​ជា​យុវវ័យ​របស់​ខ្ញុំ​ក៏​បាន​ឆ្លងកាត់​ហើយ​ដែរ តែ​គ្មាន​អ្វី​ប្រែប្រួល​សោះ​ក្រៅ​ពី​រឿង​ដដែល​ទាំងនេះ។


១. Valentine នៅ​ផ្ទះ​ជួបជុំ​ជាមួយ​ឪពុក​ម្តាយ

សម្រាប់​អ្នក​ទាំង ២ គឺ​បាន​បង្កើត​សេចក្តី​ស្រលាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​មក​ឲ្យ​ខ្ញុំ​ជា​ប្រចាំ។ អ្នក​ទាំង ២ មិន​ដែល​ចាកចេញ​ពី​ខ្ញុំ​ទេ បែបនេះហើយត្រូវតែចំណាយពេលជាមួយគាត់ឲ្យបានច្រើន។

២. បងប្អូន​បង្កើត
ពួកគេ​តែងតែ​ឈ្លោះ ធ្វើ​បាប និង​បង្អាប់​ឲ្យ​ខ្ញុំ ប៉ុន្តែ​ចុងក្រោយ មាន​តែ​ពួកគេ​ទេ​ដែល​ជា​អ្នក​ធ្វើ​ភ្ញាក់ផ្អើល​​បំផុត​មក​ក្នុង​ជីវិត​របស់ខ្ញុំ​ជា​រឿយៗ។

៣. មិត្ត​ល្អ​

ឆ្លង​កាត់​ការ​លំបាកលំបិន​ជាមួយ​គ្នា​តាំងពី​ជំនាន់​រៀន​វិទ្យាល័យ និង​សាកលវិទ្យាល័យ រហូតមានការងារធ្វើ តែងតែ​ជួយ​គ្នា​ទៅវិញទៅមក។ ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ មិត្ត​សម្លាញ់​របស់​ខ្ញុំ​តែង​តែ​នៅ​ពី​ក្រោយ​ខ្នង លើក​ទឹក​ចិត្ត និង​ជំរុញ​ខ្ញុំ​រហូត​មក​ដល់​ថ្ងៃ​មាន​អ្វី​គ្រប់​យ៉ាង។


៤. អាហារ


រាល់​ពេល​មាន​បញ្ហា​ស្មុគស្មាញ មាន​អាហារ​នៅ​ជិត​ធ្វើឲ្យ​ខ្ញុំ​រក​នឹក​ដំណោះស្រាយ​បាន​យ៉ាង​ប្រសើរ! អាហារ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ និង​មាន​កម្លាំង​ធ្វើការ​បន្ត​ទៅ​មុខ​ទៀត។


៥. តន្ត្រី


ភាគច្រើន​ថ្ងៃ Valentine ចំ​តែ​ថ្ងៃ​ធ្វើការ​ធម្មតា ដូចនេះ​គ្មាន​ច្បាប់​ការងារ​ណា​ឲ្យ​ឈប់​ថ្ងៃ​នោះ​ហើយ ហើយ​ក្រោយ​អស់​កម្លាំងពីការងារ វា​បាន​ជួយ​បន្ធូរ​អារម្មណ៍ និង​ធ្វើឲ្យ​ខ្ញុំ​មាន​គំនិត​ល្អ​ៗ​ឡើង​វិញ សម្រាប់​ថ្ងៃ​ថ្មី។


៦. គេង
ក្រោយ​ធ្វើ​ការ​ហត់នឿយ​ពេញ​មួយ​ថ្ងៃ មក​ដល់​ផ្ទះ​ញ៉ាំ​បាយ​ជួបជុំ​គ្នា​រួច ក៏​ឡើង​ទៅ​គេង​ជា​ធម្មតា ដើម្បី​សន្សំ​កម្លាំង​ប្រយុទ្ធ​ជាមួយ​ការងារ​នា​ថ្ងៃ​ថ្មី។

និយាយ​រួម​ទៅ​ខ្ញុំ​ក៏​​មាន​សង្សារ​ដែរ តែ​មិនមែន​ត្រូវ​តែ​ចេញ​ក្រៅ​ញ៉ាំ​អី​ជាមួយ​គ្នា​នោះ​ទេ ព្រោះ​រឿង​អស់​ទាំង​នោះ​យើង​ចំណាយ​ពេល​ជាមួយ​គ្នា​សឹងតែ​រៀងរាល់​ចុង​សប្ដាហ៍​ហើយ បើ​ថ្ងៃ Valentine ហើយ​នៅ​តែ​ជួប​មុខ​គ្នា​ទៀត ខ្ញុំ​គិត​ថា​ស្នេហា​មួយ​នោះ​គឺ​ពិតជា​គួរឲ្យ​ទ្រលាន់​ណាស់។ ខ្ញុំ​តែងតែ​បែងចែក​ក្ដី​ស្រលាញ់​ដល់​មនុស្ស​ជុំវិញ​ខ្លួន​យ៉ាង​ស្មើ​ភាព​គ្នា មិន​លម្អៀង​ជាមួយ​ស្នេហា​ភ្លេច​គ្រួសារ ជាមួយ​គ្រួសារ​ភ្លេច​មិត្តភក្ដិ​ឡើយ។ ជា​ញឹកញយ​អ្នក​ទាំង​នោះ ត្រូវ​ខ្ញុំ​អញ្ជើញ​ចូលរួម​កម្មវិធី​តែ​មួយ​រួម​គ្នា​ថែម​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម