រឿង ៥យ៉ាងមិនគួរនិយាយឡើយ ព្រោះវា​អាច​​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក

ទំនាក់ទំនង​ដែល​ល្អ​តែង​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​សុវត្ថិភាព​។ ​មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា​ការ​មាន​អារម្មណ៍​ល្អ​ពេល​ដែល​នៅ​ជា​មួយ​នរណា​ម្នាក់​ជា​សញ្ញាណ​នៃ​ទំនាក់​ទំនង​ដ៏​រឹងមាំ​មួយ។ តែ​យ៉ាង​ណា​បើ​យើង​និយាយ​ពី​របៀប​សន្ទនា ការ​សន្ទនា​ខ្លះ​អាច​បំផ្លាញ​ទំនាក់​ទំនង​បាន​ត្រឹម​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។ ពេល​ដែល​អ្នក​ខឹង ឬ​មាន​អ្នក​រំខាន អារម្មណ៍​​របស់​អ្នក​នឹង​បង្ហាញ​តាម​រយៈ​ការ​និយាយ​ស្ដី​នេះ​ឯង។ ពេល​ដែល​អ្នក​មិន​ដឹង​ថា​គួរ​ទប់​អារម្មណ៍​របស់​ខ្លួន​ឯង​យ៉ាង​ណា អ្នក​នឹង​ប្រើ​ពាក្យ​សម្ដី​ និង​កាយ​វិការ​ដែល​អាច​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ។ របួស​ស្នាម​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដល់​ទំនាក់​ទំនង​របស់​អ្នក​ភ្លាមៗ ឬ​ពេល​ក្រោយ។

ពាក្យ​សម្ដី​ជា​អាវុធ


លោក Ursula K. Le Guin បាន​និយាយ​ថា “ពាក្យ​សម្ដី​ជា​ព្រឹត្តិការណ៍ វា​អាច​បង្កើត​អ្វី​មួយ និង​អាច​ផ្លាស់​ប្ដូរ​អ្វី​មួយ” ក្នុង​អំឡុង​ពេល​ដែល​អ្នក​ឈឺ​ចាប់ ឬ​ខឹង​ពាក្យ​សម្ដី​របស់​អាច​ជា​អាវុធ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ឬ​បំផ្លាញ​ទំនាក់​ទំនង​មួយ។
យើង​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​បាន​ប្រើ​អាវុធ​មួយ​នេះ​​ចាប់​តាំង​ពី​ក្មេង​ដល់​ចាស់ ហើយព្រឹត្តិការណ៍​ទាំង​នោះ​នៅ​មាន​ឥទ្ធិពល​ដល់​ទំនាក់​ទំនង​របស់​អ្នក​បច្ចុប្បន្ន​។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​សន្ទនា​ទាំង​៥ ដែល​អាច​បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក​៖

១ ប្រមាថ ឬ​ដាក់​ទោស​អ្នក​ដទៃ​ពេល​ដែល​គេ​ធ្វើ​ឲ្យ​ប៉ះពាល់ ធ្វើ​ឲ្យ​អ្នក​ខឹង​ ឬ​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ជា​ដើម
២ ​រិះ​គន់​ និង​តែង​តែ​មាន​គំនិត​អវិជ្ជមាន​ចំពោះ​គ្នា
៣ មើល​លើ​មើល​ក្រោម មើល​​អ្វី​ផ្សេង ឬ​សើច​ពេល​ដែល​ដៃ​គូ​សន្ទនា​ខ្លួន​កំពុង​តែ​ហ្មត់ចត់​ និង​និយាយ​កាត់​ពេល​ដែល​គេ​និយាយ
៤ ឈប់​និយាយ​ ឬ​ខឹង​ពេល​ដែល​គេ​និយាយ​ការពារ​ខ្លួន
៥ និយាយបំបាក់មុខ​​នៅ​មុខ​គេ​ឯង​ដោយ​លើក​អំណះអំណាង​គាំទ្រ​ថា​គំនិត​របស់​ខ្លួន​ត្រូវ

អ្នកគួរ​មាន​ការ​ប្រយ័ត្ន​ចំពោះ​របៀប​សន្ទនា​ទាំង​នេះ​ដែល​វា​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​ដល់​ទំនាក់​ទំនង។
ម្យ៉ាង​ពេល​ដែល​អ្នក​ឆ្លើយ​តប​ការពារ​ខ្លួន​ប្រកប​ដោយ​ការ​គោរព និង​ទទួល​យក​អ្វី​ដែល​ពួក​គេ​​និយាយ​បើ​វា​ជា​ការ​ពិត។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​បែប​នេះ​អ្នក​នឹង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ ឈឺចាប់ ឬ​ខ្មាស​អៀន​ឡើយ។ ​អាកប្បកិរិយា​ដ៏​គួរ​ឲ្យ​គោរព​របស់​អ្នក​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ពី​ការ​សន្ទនា​របស់​អ្នក​គ្មាន​បំណង​ប្រឆាំង​ ឬ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​ឡើយ។

ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​ទាំង​៤ ដែល​អ្នក​គួរ​ពិចារណា​ក្នុង​ការ​សន្ទនា​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អ​ប្រសើរ៖

១ ចាំ​ថា​អ្នក​ខ្វល់​​ពី​គេ​ប៉ុនណា មុន​ពេល​និយាយ​។ ព្យាយាម​យល់​ពី​គោល​បំណង​ដៃគូ​ឲ្យ​បាន​ច្បាស់​សិន​មុន​ពេល​គិត​ថា​ពួក​គេ​ពិត​ជា​មាន​បំណង​អាក្រក់ ឬ​ប្រឆាំង​មក​លើ​ខ្លួន។

២ ត្រូវ​ច្បាស់​ថា​ពាក្យ​សម្ដី​​សម​ជា​មួយ​នឹង​ភាសា​កាយ​វិការ​របស់​ខ្លួន។ ពេល​ខ្លះ​ការ​បញ្ចេញ​កាយ​វិការ​របស់​អ្នក​អាច​មាន​ឥទ្ធិពល​ជាង​ពាក្យ​សម្ដី​ទៀត។

៣ បន្ទាប់​ពី​អ្នក​និយាយ អ្នក​គួរ​បើក​ចិត្ត​ស្ដាប់​យោបល់​របស់​គេ​ដូច​គ្នា។

៤ នៅ​ពេល​ទប់​ខ្លួន​ឯង​សឹង​មិន​បាន ឈប់​និយាយ​ ហើយ​ដក​ដង្ហើម​ឲ្យ​វែង ហើយ​ព្យាយាម​ពន្យល់​ពួក​គេ​ថា​ពាក្យ​សម្ដី​ពួក​គេ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ប៉ុនណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម