ចង់ប្ដូរបរិយាកាស តោះ​មកសាកល្បង​ជិះ​រថភ្លើង​ទៅ​លេង​បាត់​ដំបង​ម្ដងមើស៎!

ចង់​ផ្លាស់​ប្ដូរ​បរិយាកាស​ជិះ​ឡាន​ដើរ​លេង​ ត្រលប់​មក​ជិះ​រថភ្លើង​​ចំណាយ​ពេល​ចន្លោះ​ពី ​៧-៨​ម៉ោង​ពីទីក្រុងភ្នំពេញតែប៉ុណ្ណោះ​នឹង​ទៅ​ដល់​ទឹកដី​បាត់ដំបង​ដែលជាទឹកដីដ៏សែនត្រជាក់ត្រជុំហើយ។ ថ្វី​ដ្បិត​តែ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ​មាន​រយៈ​ពេល​យូរ​ជាង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ឡាន​ក្រុង​បន្តិច​មែន ប៉ុន្តែ​លោកអ្នក​នឹង​ទទួល​បាន​នូវ​បរិយាកាស​ប្លែក​ៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​។

សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រយៈ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​បាត់​ដំបង​នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ ៧​ ម៉ោង​ដោយ​ត្រូវ​ឆ្លង​កាត់​ខេត្ត​ចំនួន​ពីរ​ទៀត​គឺ ពោធិ៍សាត់ និង​កំពង់ឆ្នាំង​នេះ​បើ​យោង​តាម​កាល​វិភាគ​របស់​ស្ថានីយ​រថភ្លើង Royall Reall Way Cambodia។ ដើម្បី​បាន​សំបុត្រ​រថភ្លើង​គឺ​អាច​ធ្វើ​តាម​បី​វិធី​ខាង​ក្រោម​នេះ​៖

  • ទៅ​ទិញ​សំបុត្រ​ផ្ទាល់​នៅ​ឯ​ស្ថានីយ​រថភ្លើង
  • កក់​សំបុត្រ​តាម​រយៈ​ខល​តាម​ទូរស័ព្ទ​លេខ078 888 582/583
  • កក់​សំបុត្រ​តាម​រយៈ​អន​ឡាញroroyalrailway.easybook.com

បើ​និយាយ​ពី​បរិយាកាស​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​រថភ្លើង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បាត់ដំបង​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ស្រស់ស្រាយ ដោយ​យើង​បាន​បង្កើត​ទំនាក់​ទំនង​ថ្មី​ជាមួយ​អ្នក​រួម​ដំណើរ មើល​ទេសភាព​នៅ​តាម​ដង​ផ្លូវ​ជា​ពិសេស​គឺ​ខែ​វស្សា ទេសភាព​ស្រុកស្រែ​ជនបទ ស្វែងយល់​ពី​ជីវភាព​របស់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង និង​មាន​កន្លែង​អង្គុយ​ធំ​ទូលាយ​នៅ​លើ​រថភ្លើង​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ជា​ច្រើន​គ្រឿង​ផង​ដែរ​។ អ្វី​ដែល​មិន​ពិបាក​ដល់​អ្នក​ដំណើរ​គឺ​នៅ​លើ​រថភ្លើង​ក៏​មាន​លក់​បាយ​ម្ហូប កាហ្វេ និង​ភេសជ្ជៈ​មួយ​ចប់ ចាំ​កាល​ទៀត​ប្រញាប់​បបួល​មិត្តភ័ក្ដិ បងប្អូន សង្សារ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទៅ​លេង​ខេត្ត​បាត់​ដំបង​តែ​ម្ដង​ទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​Royal Railway Cambodia មាន​ទទួល​រៀប​ជូន​ជា Service Hire Train ជា​លក្ខណៈ ក្រុមហ៊ុន ក្រុម​គ្រួសារ ក្រុម​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ដែល​មាន​គម្រោង​អញ្ជើញ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ដូចជា៖

ភ្នំពេញ » តាកែវ

ភ្នំពេញ » កែប

ភ្នំពេញ » កំពត

ភ្នំពេញ » កំពង់សោម

ភ្នំពេញ » ពោធិ៍សាត់

ភ្នំពេញ » បាត់ដំបង

ភ្នំពេញ » បន្ទាយមានជ័យ

ភ្នំពេញ » ប៉ោយប៉ែត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន