៣ រឿងប្ដីធ្វើដាក់ប្រពន្ធរាល់ថ្ងៃ បង្ហាញថាគាត់ពិតជាស្រលាញ់ខ្លាំង

ពាក្យ​ស្រលាញ់​ដែល​ប្ដី​មាន​ចំពោះ​ប្រពន្ធ​អាច​មិន​ទាន់​គ្រប់គ្រាន់​ឡើយ តែ​ទង្វើ​រាល់ថ្ងៃ​ទើប​អាច​បង្ហាញ​បានច្បាស់ៗ​បន្ថែម​លើ​សម្ដីនិយាយ។ ប្រសិនបើ​ឃើញ​ស្វាមី​ផ្អែមល្ហែម​នឹង​ប្រពន្ធ ២ ៣ ចំណុច​នេះ​រាល់ថ្ងៃ នោះ​អាច​បញ្ជាក់​បាន​ថា​គាត់​គឺជា​បុរស​ល្អ និងពិតជា​ស្មោះត្រង់​ចំពោះ​ប្រពន្ធ​ ដោយ​គ្មាន​នរណា​មិន​អាច​បំបែក​បាន​ឡើយ។

មនុស្ស​ប្រុស​ដែល​ចង់​ឃើញ​ភរិយា​មាន​អារម្មណ៍​ល្អ​រាល់ថ្ងៃ នោះ​ហើយ​ជា​ប្ដី​ដ៏​គួរឲ្យ​ស្រលាញ់​បំផុត ហើយ​គាត់​ក៏​នឹង​ធ្វើ​គ្រប់យ៉ាង​មិន​ឲ្យ​អ្នក​មាន​រឿង​ត្រូវ​ខ្វល់ខ្វាយ​ឡើយ។ រឿង​ទី​១​ដែល​គាត់​ត្រូវ​គិត​នោះ គឺ​បញ្ហា​ដំណេក បើ​គាត់​ជា​ប្ដី​អាត្មានិយម មិន​ស្រលាញ់​ប្រពន្ធ​កូន​ទេ ច្បាស់​ណាស់​ពេល​ចូលគេង គាត់​គ្រាន់តែ​ចង់​បំពេញ​អារម្មណ៍​ខ្លួនឯង​ប៉ុណ្ណោះ ទោះ​ជា​ប្រពន្ធ​នឿយហត់​មិន​បាន​ត្រៀម​ខ្លួន​ក៏​ដោយ ក៏​នៅ​តែ​ទាមទារ​តម្រូវ​ការ​ខ្លួន​ដែរ។ ប៉ុន្តែ​បើ​បុរស​ស្រលាញ់​ប្រពន្ធ​គេ​តែង​ចាំ​ថា អ្វី​ដែល​សំខាន់​បំផុត​គឺ​អារម្មណ៍​របស់​ប្រពន្ធ។ គាត់​នឹង​យកចិត្តទុកដាក់ ព្រម​ទាំង​លះបង់​ដើម្បី​ក្ដី​សុខ​ប្រពន្ធ​ជា​ធំ។

ជឿ​ថា​ប្ដី​ប្រពន្ធ​ភាគច្រើន​ជួប​គ្នា​វិញ​តែ​ពេល​ល្ងាច​ប៉ុណ្ណោះ ហើយ​ពេល​មក​ដល់​ផ្ទះ​ប្រពន្ធ​គឺជា​អ្នក​រ៉ាប់រង​ការងារ​ចង្ក្រាន​ជើង​ឆ្នាំង និងកូនចៅ ដូចនេះ​នាង​ពិតជា​ហត់នឿយ​ខ្លាំង​ជាង។ ដើម្បី​ជួយ​សម្រាល​ភាព​ហត់នឿយ​ស្វាមី​​​ម៉ាស្សា​ឲ្យ​ប្រពន្ធ ដើម្បី​ឲ្យ​ស្រួល​ខ្លួន​ឡើង​វិញ និង​មាន​កម្លាំង​ ត្រៀម​សម្រាប់​ប្រយុទ្ធ​ថ្ងៃ​បន្ទាប់។ ប្ដីដែល​ស្រលាញ់​ប្រពន្ធ គាត់​នឹង​ចាត់ទុក​អ្នក​ជា​ទេពធីតា ថ្នាក់ថ្នម និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ដោយ​ជួយ​ធ្វើ​សរសៃ ឬ​ម៉ាស្សា​រាងកាយ​ប្រពន្ធ​ថ្នម​ៗ ព្រម​ជាមួយ​ស្នាម​​ថើបជាការ​លើក​ទឹក​ចិត្ត​ផង​ដែរ។

រឿង​មួយ​ទៀត​ដែល​ស្វាមី​តែង​ធ្វើ​គឺ​សរសើរ​ប្រពន្ធ​ទាំង​នៅ​ចំពោះ​មុខ និង​នៅ​ក្រោយ​ខ្នង។ វា​មិន​ងាយស្រួល​ទេ​សម្រាប់​បុរស​ក្នុង​ការ​និយាយ​ពាក្យ​ល្អ​នៅ​ពេល​ពួកគេ​ចូលគេង ជាពិសេស​នៅ​ពេល​ភាគី​ទាំងពីរ​​ស្គាល់​គ្នា​ពេក និង​មាន​ទំនាក់ទំនង​យូរ​​អង្វែង។ បុរស​ដែលនៅតែ​ស្រលាញ់​ប្រពន្ធ​របស់​គាត់​នឹង​ខុស​គ្នា ​ពី​បុរស​មិន​សូវ​ស្រលាញ់​ប្រពន្ធ។ ព្រោះតែ​ស្រលាញ់ ទើប​គាត់​ហ៊ាន​សារភាព​ពី​អារម្មណ៍​ពិត​របស់​​គាត់ ជាពិសេស​នៅ​ពេល​ជិត​គ្នា​តែ ២ នាក់ គាត់​នឹង​មក​ពោល​សរសើរ​ពី​សម្រស់បូករួមកាយវិការ​ឱប ថើប និង​មើល​ទៅ​ប្រពន្ធ​​​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី