នៅ Solo មិនប្រាកដថាឯកាទេ! ដូចពួកខ្ញុំអ៊ីចឹង ក្ដីសុខដល់ក

នរណា​ខ្លះ​នៅ Team solo? បែប​មិនទាន់​មាន​គូស្នេហ៍ តែ​ក៏​មិន​ឯកា? ពួក​ម៉ាក​ខ្ញុំ​ច្រើន​នាក់ ក៏​នៅ​ក្នុង​ក្រុម​ហ្នឹង​ដែរ ហើយ​ពេល​គេ​សួរ​ថា ធ្វើ​យ៉ាង​ណា​ទើប​មិន​មាន​អារម្មណ៍​ឯកោ បើ​អត់​មាន​នរណា​មើល​ថែទាំ​បេះដូង​ដូច​គេ​ផង​នោះ ពួក​យើង​តែងតែ​មាន​ចំណុច ៥ យ៉ាង​ខាង​ក្រោម​នេះ ជា​ចម្លើយ​តប​ទៅ​អ្នក​សួរ​វិញ។

#១ ផ្ដោត​ទៅ​លើ​អ្វី​ដែល​យើង​មាន

បើ​រវល់​តែ​គិត​ពី​អ្វី​ដែល​យើង​មិន​មាន​ពេក យើង​នឹង​មិន​មាន​ពេល​នឹក​គិត​ដល់​អ្វី​ដែល​យើង​កំពុង​តែ​មាន​ឡើយ។ អត់​មាន​តែ​ស្នេហា តែ​យ៉ាងណា​ក៏​នៅ​មាន​មនុស្ស និង​របស់​ជាច្រើន​ទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​យើង។

#២ ផ្ដល់​អាទិភាព​ឱ្យ​ខ្លួនឯង

ពេល​ដែល​យើង​ដាក់​ក្ដី​សុខ​ខ្លួនឯង ពិសេស​សុភមង្គល​ផ្លូវចិត្ត​ជា​អាទិភាព យើង​នឹង​ប្រឹងប្រែង​ធ្វើអ្វី​​គ្រប់​បែប​យ៉ាង ដើម្បី​ខ្លួនឯង ហើយ​ក្នុង​នោះ​ក៏​មាន​ការ​គេច​ចេញ​ពី​ភាព​ឯកា​ផងដែរ។

#៣ រីករាយ​ជាមួយ​ពេលវេលា​ផ្ទាល់ខ្លួន

ឯកជន​ភាព​មាន​ពេញលេញ​តែ​ម្ដង! មិន​ចាំបាច់​ត្រូវ​បែងចែក​ពេល​វេលា​សម្រាប់​ការ​ណាត់​ជួប ឬ​ថ្ងៃ​ពិសេស​ផ្សេង​ៗ ដោយ​មិន​បាច់​ក្រែង​ចិត្ត​នរណា។

#៤ សប្បាយ​នឹង​សេរីភាព​ពេញទី

សេរីភាព​ក៏​មាន​គ្រប់សព្វ…ចង់​ធ្វើអ្វី ចង់​ទៅ​ណា ចង់​ញ៉ាំ​អ្វី ពេល​ណា ក៏​មិន​បាច់​ត្រូវ​រាយការណ៍​ ឬ​ផ្ដល់​ដំណឹង​ប្រាប់​ទៅ​នរណា។

#៥ មាន​ឱកាស​ស្គាល់​មនុស្ស​បាន​ច្រើន

មិន​មាន​គូ មិន​ប្រាកដ​ថា​ទ្វារ​បេះដូង​ត្រូវ​បាន​ចាក់​សោ​បិទ​ទុក​ឡើយ ហេតុនេះ​ហើយ វា​ជា​ពេល​វេលា​ល្អ​មែនទែន​សម្រាប់​រៀន​ស្គាល់​មនុស្ស ក៏​ដូចជា​ស៊ើប​មើល​ពី​ចិត្ត​របស់​អ្នក​ដទៃ ដើម្បី​ជ្រើសរើស​ដៃ​គូ​នា​អនាគត៕