មូលហេតុទាំងនេះសោះ ទើបស្រីៗ ខ្លះសុខចិត្ត Single អាជីព មិនព្រមយកសង្សារ

មែនទែនទៅ មនុស្សស្រីណាក៏ប្រាថ្នាចង់បានស្នេហាដែលសមប្រកបមួយដែរ ប៉ុន្ដែបើយកសង្សារមកមិនដឹងស្អីជាស្អី ពេលខ្លះនៅ single ល្អជាង។ ខាងក្រោមនេះ ជាមូលហេតុមួយចំនួន ដែលស្រីៗ មិនព្រមយកសង្សារសោះ៖

១. មានសេរីភាព

មនុស្សស្រីមួយចំនួនមិនចូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃឡើយ នាងចូលចិត្តធ្វើអ្វីតាមគំនិតរបស់ខ្លួន។ ពេលខ្លះនាងមិនចូលចិត្តឲ្យអ្នកណាមកសួរនាំច្រើន កំពុងធ្វើអ្វី ? ពេលណាទៅផ្ទះ? ទៅដើរលេងទៀតហើយ?

២. អាចធ្វើជាខ្លួនឯង

ពេលខ្លះមានសង្សារ ទោះចង់មិនចង់ក៏ត្រូវតុបតែងខ្លួនខ្លះដែរ ពេលខ្លះមិនហ៊ានញ៉ាំ ព្រោះឡើងគីឡូមិនស្អាតខ្លាចសង្សារថាឲ្យ ព្រោះមនុស្សប្រុសមួយចំនួនស្រឡាញ់រកតែស្អាត។ ស្រឡាញ់គេហើយ ត្រូវផ្លាស់ប្ដូរខ្លួនឯងដើម្បីគេទៀត ហត់ណាស់ ទើបមនុស្សស្រីមួយចំនួនមិនគិតរឿងយកសង្សារ ឬមានស្នេហា។

៣. សល់លុយ

ស្រឡាញ់គ្នាចៀសមិនផុតពីដើរទៅណា មកណាជាមួយគ្នា ពេលខ្លះត្រូវចំណាយច្រើនលើសពីការរំពឹងទុក ដូច្នេះពួកគេសុខចិត្តទុកលុយធ្វើរឿងអ្វីផ្សេងដែលមានប្រយោជន៍ល្អជាជាង។

៤. អាចដើរតាមក្ដីស្រមៃរបស់ខ្លួន

មិនមែនថាឲ្យតែមានសង្សារ គឺអ្នកមិនអាចដើររកក្ដីស្រមៃរបស់ខ្លួនទេ តែមនុស្សខ្លះដែលសេពគប់ មិនត្រឹមតែមិនលើកទឹកចិត្តទេ ថែមទាំងដាក់សម្ពាធ។ អ៊ីចឹងហើយ ស្រីៗ​ ខ្លះសុខចិត្តទុករឿងសង្សារមួយឡែក ចំណាយពេលទៅធ្វើអ្វីដែលខ្លួនចង់ធ្វើវិញ។

៥. ខ្ជិលប្រឈមមុខនឹងការឈ្លោះប្រកែក

ពួកគេដឹងច្បាស់ថា នៅពេលដែលសេពគប់ជាមួយនរណាម្នាក់ មិនមែនមានតែរឿងល្អកើតឡើងនោះទេ គឺមានពេលខ្លះដែលត្រូវទាស់សម្ដី ឈ្លោះគ្នា អន់ចិត្តជាដើម។​ ពួកគេមិនចង់ចំណាយពេលឈឺក្បាល ស្ដ្រេស ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ធ្វើការអ្វីមិនកើតឡើយ។

៦. មានពេលសម្រាប់ខ្លួនឯង

ពេលខ្លះពួកគេចង់ចំណាយពេលវេលាដែលទំនេរពីធ្វើការទៅធ្វើអ្វី ដែលពួកគេចង់ធ្វើ ដូចជាមើលរឿងដែលខ្លួនចូលចិត្ត ដើរកម្សាន្ដកន្លែងផ្សេងៗ ជិះកង់ ឬរៀនអ្វីដែលថ្មីៗ។

៧. ជាប់ស្នេហ៍ Oppa និង Gege

អ្នកដែលគាំទ្រតារាជឿថា យល់ចំណុចនេះច្បាស់ ព្រោះតារាដែលគាំទ្រ ពេលខ្លះពួកគេល្អពេក និយាយឲ្យឆាប់ចប់គឺបុរសក្នុងក្ដីស្រមៃតែម្ដង។  ដូច្នេះធ្វើឲ្យស្រីៗ មួយចំនួនពិបាកក្នុងការស្រឡាញ់មនុស្សក្នុងជីវិតពិត អ៊ីចឹងសុខចិត្តមិនយកនរណាទុកពេលគាំទ្រ និងមើលតារាដែលខ្លួនចូលចិត្ត ជារឿងល្អបំផុត។

៨. ខ្លាចជួបស្នេហ៍បោកប្រាស់

អ្នកខ្លះធ្លាប់ជួបស្នេហាមិនសមប្រកប ត្រូវគេធ្វើបាបចិត្ត បែបនេះហើយក៏ខ្លាចរអានឹងការចាបផ្ដើមស្នេហាថ្មី ក៏សម្រេចនៅ Single តែម្ដង ខ្ជិលគិតរឿងស្នេហា។

៩. មិនជឿលើរឿងស្នេហា

ពួកគេជឿថា គ្មាននរណាម្នាក់ស្រឡាញ់ពួកគេដោយស្មោះ ក្រៅពីខ្លួនឯង ឬឳពុកម្ដាយឡើយ។ ពេលខ្លះទៀត ពួកគេមានអារម្មណ៍ថា មនុស្សប្រុសទាំងអស់នោះមកក្បែរ គ្រាន់តែចង់បានអ្វីមួយ ពីពួកគេប៉ុណ្ណោះ មិនស្រឡាញ់ចេញពីចិត្តនោះទេ។

១០. ពួកគេគិតថាខ្លួនអាចធ្វើអ្វីបានតែម្នាក់ឯង

នាងគិតថា នាងអាចទៅណាមកណាបានដោយខ្លួនឯងមិនចាំបាច់មានអ្នកកំដរ ទៅមើលកុន ញ៉ាំអាហារ ដើរលេង បើទោះជាគ្មានសង្សារ ក៏ជីវិតរបស់នាងនៅតែសប្បាយរីករាយដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម