គ្មាន​ឪពុកម្ដាយ​ណា​​ល្អឥតខ្ចោះ​ទេ តែ​​រឿង​បែប​នេះ​គួរ​ចៀស​ឲ្យ​បាន​

ការ​ចិញ្ចឹម​កូន​ ឬ​នាម​ជា​អាណាព្យាបាល​គឺ​ជា​កិច្ចការ​ដ៏​ពិបាក​មួយ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប។ គ្មាន​ឪពុកម្ដាយ​ណា​ដែល​ល្អឥតខ្ចោះ ហើយ​ក៏​គ្មាន​ឪពុកម្ដាយ​ណា​មិន​ចង់​ឲ្យ​កូន​ល្អ​ដែល​ គ្រាន់​តែ​ទង្វើ​ដែល​ចង់​ឲ្យ​កូន​ល្អ ឬ​របៀប​ប្រៀន​ប្រដៅ​របស់​គាត់​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​កូន​ដោយ​មិន​ដឹង​ខ្លួន។ វា​អាស្រ័យ​ខ្លាំង​ទៅ​លើ​ទំនោរ​សង្គម​ក្នុង​ការ​ចិញ្ចឹម​កូន ការ​ទទួល​បាន​ការ​អប់រំ​របស់​អាណាព្យាបាល និង​បទពិសោធន៍​ដែល​គាត់​ទទួល​បាន​ពី​អាណាព្យាបាល​របស់​គាត់។ ហេតុ​នេះ​ក្មេង​ត្រូវ​យល់​ពី​ចាស់ ហើយ​ចាស់​ត្រូវ​ស្ដាប់​ការ​បកស្រាយ​របស់​​ក្មេង​ដូច​គ្នា។ យ៉ាងណា​ប្រសិន​បើ​អ្នក​ជា​អាណាព្យាបាល​ ទង្វើ​មួយ​ចំនួន​នេះ​មិន​គួរ​ធ្វើ​ឡើយ​ ហើយ​ត្រូវ​ចៀស​វាង​ជា​ដាច់​ខាត។

  • ប្រៀប​ធៀប​កូន​របស់​ខ្លួន​ជា​មួយ​មិត្តភ័ក្ដិ​របស់​ពួក​គេ ជីដូន​មួយ​ អ្នក​ជិតខាង ឬ​សូម្បី​បង​ប្អូន​បង្កើត​របស់​ពួក​គេ
  • មាន​កូន​សំណព្វ​នៅ​ក្នុង​ចំណោម​កូន​ៗ​របស់​ខ្លួន
  • ប្រើ​ពាក្យសំដី​ដូចជា៖ យើង​ចិញ្ចឹម​ឯង​ មើល​ថែ​បី​បាច់​គ្រប់​យ៉ាង​គ្រាន់​តែ​ប៉ុណ្ណឹង​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មិន​បាន ឬ​នេះ​ជា​អ្វី​ដែល​ឯង​តប​ស្នង​ម៉ាក់ប៉ា​
  • យក​ក្ដី​ស្រមៃ​ដែល​ខ្លួន​មិន​អាច​សម្រេច​បាន ទៅ​ដាក់​ឲ្យ​កូន​ៗ ដោយ​សង្ឃឹម​ថា​ពួកគេ​នឹង​អាច​សម្រេច​បាន ដូចជា​ការ​បង្ខំ​ឲ្យ​ពួក​គេ​រៀន​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ជា​ដើម
  • ចំណាយ​ពេល​បាន​តិចតួច​ខ្លាំង​ពេក​ជា​មួយ​នឹង​ពួកគេ
  • មិន​ស្ដាប់​ពី​បញ្ហា​របស់​កូន​ៗ​ និង​មិន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត
  • ធ្វើ​មិន​ដឹង​មិន​ឮ​ពី​សមិទ្ធផល​ដែល​កូន​ធ្វើ​បាន
  • ព្យាយាម​គ្រប់​គ្រង​ ឬ​បន្ទុកបណ្ដាក់​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ដល់​វ័យ​ដែល​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ហើយ​

ប្រសិន​បើ​អ្នក​ជា​អាណាព្យាបាល ឬ​អនាគត​ជា​អាណាព្យាបាល​ក៏​ដោយ​ សង្ឃឹម​ថា​អ្នក​នឹង​អាច​ចៀសវាង​ពី​ចំណុច​ទាំង​អស់​នេះ ហើយ​ប្រសិន​បើ​អ្នក​ជា​កូន​ក៏​គួរ​យល់​ពី​ចាស់​ដូចគ្នា​។ ឪពុកម្ដាយ​គ្រប់​រូប​តែង​តែ​ចង់​ធ្វើ​ជា​អាណាព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​កូន​ៗ​របស់​ខ្លួន​ ប៉ុន្តែ​បើ​ទោះ​បី​ជា​ព្យាយាម​អស់​ពី​លទ្ធភាព​យ៉ាង​ណា​ក៏​កំហុស​នៅ​តែ​អាច​កើត​មាន​។ ហេតុ​នេះ​ ជំនួស​ឲ្យ​ការ​ធ្វើ​រឿង​ទាំង​អស់​នេះ​ អ្នក​គួរ​បង្វែរ​មក​ជា​​ការ​គាំទ្រ ផ្ដល់​ក្ដី​ស្រលាញ់​ដែល​ពេញ​លេញ​ និង​កាត់​បន្ថយ​ការ​រំពឹង​ទុក​របស់​ខ្លួន​ទៅ​លើ​កូន​ៗ​បើ​ទោះ​បី​ជា​ចង់​ឲ្យ​ពួក​គេ​ល្អ​យ៉ាងណា​ក៏​ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម