៣ចំណុច​ដឹងចិត្តមនុស្សកាន់តែច្បាស់ ដោយ​សង្កេតមើលពេលគេខឹង

មនុស្សស្គាល់មុខស្កាល់មាត់​តែមិនស្គាល់ចិត្ត ហើយនេះពិតជាត្រឹមត្រូវ។ មិនថាជាមិត្តភ័ក្ដិ អ្នករួមការងារ ឬជាសាច់ញាតិក៏ដោយ ពេលខ្លះយើងមិនអាចដឹងស៊ីជម្រៅទេថាម្នាក់នោះមានចរិតពិតបែបណា។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនអាចរស់នៅលាក់ចរិតពិតបានរៀងរហូតទេ ពួកគេនឹងបង្ហាញចេញភ្លាមៗតែម្ដងនៅពេលខឹងខ្លាំង។ តើធ្វើម៉េចបានដឹងថាពួកគេជាមនុស្សរបៀបណា?

១. មនុស្សអសមត្ថភាព

នៅលើពិភពលោកមានរបស់តែ ២ យ៉ាងទេដែលមិនអាចមើលនឹងភ្នែកទទេរបានគឺទីមួយព្រះអាទិត្យ និងទីពីរចរិតមនុស្ស។ ពេលសម្លឹងមើលទៅព្រះអាទិត្យភ្នែកអ្នកនឹងឡើងងងឹតភ្លាមៗ ហើយវាដូចគ្នានឹងការមើលធាតុពិតរបស់មនុស្សដែរ។ ភាពរីករាយ សន្តានចិត្តល្អ និងស្នាមញញឹមសុទ្ធតែអាចសម្ដែងឡើងបានទាំងអស់ ប៉ុន្តែគេមិនអាចសម្ដែងបានទៀតទេនៅពេលពួកគេខឹងសម្បារនឹងអ្វីមួយ។ ដូចនេះកំហឹងនឹងធ្វើឱ្យពួកគេបង្ហាញពីធាតុពិតកាន់តែច្បាស់។ នៅក្នុងសង្គមជាក់ស្ដែង មនុស្សអសមត្ថភាពតែងតែរអ៊ូរិះគន់ស្ទើរគ្រប់សព្វបែបយ៉ាងដូចជាភាពអយុត្តិធម៌ បរាជ័យ និងសំណាងជាដើម។ ពួកគេចូលចិត្តស្វែងរកហេតុផលដើម្បីខ្លួនឯងហើយរុញចោលនូវទំនួលខុសត្រូវនៅពេលមានបញ្ហា។

២. មនុស្សមិនចូលចិត្តចំណាយពេលខឹង

ជោគជ័យ ឬបរាជ័យច្បាស់ណាស់គឺមនុស្សជាអ្នកកំណត់ដោយខ្លួនឯង។ តាមចិត្តវិទ្យាប្រសិនបើគេមានការគិតបែបវិជ្ជមានវាអាចជួយឱ្យពួកគេកាន់តែមានគំនិតសុទុដ្ឋិនិយម និងហ៊ានបើកចិត្តដើរទៅមុខជានិច្ច។ ផ្ទុយទៅវិញ បើគេចូលចិត្តគិតបែបអវិជ្ជមាន វានឹងមិនមានអ្វីប្រសើរឡើងនោះទេ វាមានតែទាញទម្លាក់ពួកគេឱ្យក្លាយជាជនរងគ្រោះ។ ដូចនេះជំនួសឱ្យការខឹងសម្បារ ពួកគេតែងតែរំងាប់អារម្មណ៍ខ្លួនឯងហើយស្វែងរកដំណោះស្រាយដោយសារទីមួយពួកគេគិតថាជីវិតមនុស្សមានថ្ងៃល្អនិងថ្ងៃមិនល្អបែបនេះគេនឹងមិនចំណាយពេលអត់ប្រយោជន៍ជាមួយការខឹងទេ។ ចំណែកឯទីពីរនោះគឺពួកគេជាមនុស្សដែលឆ្លងកាត់រឿងរ៉ាវក្នុងជីវិតច្រើនគួរសមដែរទើបងាយស្រួលរំងាប់កំហឹង។

៣. មនុស្សចិត្តធ្ងន់

នៅពេលដែលមនុស្សម្នាក់មានភាពចាស់ទុំគ្រប់គ្រាន់ហើយ គេនឹងចេះដាក់ចិត្តលើកលែងទោសចំពោះកំហុសផ្សេងៗ ជាពិសេសសម្រាប់អ្នកជិតដិតជាមួយគេបំផុត។ លើសពីនេះទៅទៀត ពេលពួកគេខឹងអ្នកណាម្នាក់គេតែងតែឈរលើគោលជំហរម្នាក់នោះហើយស្វែងយល់ថាហេតុអ្វីបានជាម្នាក់នោះធ្វើកំហុសនេះឡើងមករួចនឹងរកដំណោះស្រាយជាមិនខាន។ ភាពស្មោះត្រង់និងសេចក្ដីថ្លៃថ្នូរមិនមែនជាអ្វីដែលអ្នកអាចយកភ្នែកទទេរទៅមើលឃើញនោះទេ ផ្ទុយទៅវិញគេយកចិត្តទៅមើលឱ្យច្បាស់ទៅវិញទេ។ ដូចនេះអ្នកត្រូវរៀនបណ្ដុះចិត្តអត់ធ្មត់ខ្លួនឯងឱ្យបានកាន់តែច្រើនកាន់តែល្អហើយត្រូវចាំថាអ្វីៗចាប់ផ្ដើមពីខ្លួនឯងមុនទើបមានប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​