បើមិនចង់ឲ្យប្រុសល្អៗទៅចោល ត្រូវចេះវិធីរក្សាទំនាក់ទំនងទាំងនេះ

យើង​ដឹង​ហើយ​ថា ទម្រាំ​តែ​រក​ដៃគូ​ស្មោះត្រង់​បាន នារី​មួយ​ចំនួន​ឆ្លងកាត់​ការ​ហូរ​ទឹកភ្នែក​ជោគ​ថ្ពាល់​សឹងតែ​រាល់​យប់។ នៅ​ពេល​បាន​ជួប​ហើយ អ្នក​គួរតែ​ថែរក្សា​ឲ្យ​បាន​ល្អ ព្រោះ​មិន​ខ្វះ​ទេ​អ្នក​ដទៃ​ដែល​ចង់​បាន​ប្រុស​ល្អ​ៗ​បែប​នេះយក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិផ្ដាច់មុខ។


១. កុំ​បន្ត​និយាយ​រឿង​ដដែលៗ ដែល​បាន​កើត​ឡើង​កាលពី​ពេល​កន្លងទៅ។ នៅ​ពេល​ដែល​ធ្លាប់​មាន​កំហុស​រួច​ទៅ​ហើយ​នោះ គាត់​បាន​រៀន​ពី​បទ​ពិសោធន៍​អស់​ទាំង​នោះ។ គ្មាន​មនុស្ស​ណា​ដែល​ថា​មិន​ធ្លាប់​ខុស​ទេ តែ​ពេល​នេះ​គាត់​បាន​ក្លាយ​ជា​ចាស់ទុំ ដូចនេះ​កុំ​លើក​បញ្ហា​ពី​អតីតកាល។


២. ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​គាត់។ មិន​មែន​មាន​តែ​ស្នេហា​បែប​ក្មេង​ស្ទាវ​នោះ​ទេ ដែល​ត្រូវការ​ភាព​ភ្ញាក់ផ្អើល បុរស​ដែល​មាន​ចរិត​ចាស់​ទុំ ពេល​ខ្លះ​ក៏​ចង់​បាន​ដូចគ្នា ដែល​នោះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដំណើរ​ការ​ទៅ​មុខ​ត​ទៀត។


៣. យល់​ពី​គាត់​ថា គាត់​មិន​ល្អឥតខ្ចោះ​ទេ។ គាត់​​ហត់ អស់កម្លាំង មាន​ភាព​តានតឹង ខឹង និង​រឿង​ជាច្រើន​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ គាត់​មាន​ការ​ភ្លាត់ស្នៀត ប៉ុន្តែ​គាត់​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ កុំ​សើច​ចំអក ឬ​បង្អាប់​ពី​រឿង​ទាំង​នោះ​អី។


៤. រឿង​មួយ​ត្រូវ​យល់ គឺ​មនុស្ស​ប្រុស​ក៏​ត្រូវ​មាន​ពេលវេលា​សម្រាប់​មិត្តភ័ក្ដិ​របស់​គេ​ផង​ដែរ។ កុំ​យាម​ហាមឃាត់ ឬ​កុំ​តឹងរ៉ឹង​ពេក ពេល​គាត់​មាន​គម្រោង​ចេញ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ។ ផ្ដល់​ឲ្យ​នូវ​ការ​ជឿ​ទុក​ចិត្ត ហើយ​អ្វី​ៗ​នឹង​ល្អ។


៥. សួរ​ពី​សុខទុក្ខ​ប្រចាំ​ថ្ងៃ ឬ​ជួយ​សម្រួល​សរសៃសសូង ដោយ​ម៉ាស្សា​ឲ្យ​គាត់ ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់​សម​នឹង​តម្លៃ​ដែល​ទទួល​បាន​មក​វិញ​ហើយ និង​ជួយ​គាត់​រឹតតែ​ពុះពារ​ជម្នះ​ការ​លំបាក​នា​ថ្ងៃ​បន្ទាប់។


៦. រឿង​មួយ​ទៀត​ដែល​សំខាន់​បំផុត គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​ក៏​ស្មោះត្រង់​នឹង​គាត់​ដូចគ្នា​ដែរ។


៧. ចម្អិន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ជូន​គាត់ ដើម្បី​យក​ឈ្នះ​បេះដូង និង​ផ្ដល់​អារម្មណ៍​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។


៨. ត្រូវ​ចេះ​កោត​សរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ជា​រៀងរាល់ថ្ងៃ។


បុរស​មាន​តម្រូវ​ការ​ដូច​មនុស្ស​ស្រី​ដែរ នឹង​មិន​ដែល​មាន​បុរស​ល្អឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ប្រាកដ មិនមែន​បុរស​ទាំងអស់​សុទ្ធតែ​ដូចគ្នា​នោះ​ទេ។ កុំ​ប្រើ​ពាក្យ​ទូទៅ​ថា ប្រុស​មួយ​ណា​ក៏​ដូច​គ្នា​ដែរ មនុស្ស​ប្រុស​សុទ្ធតែ​ខិលខូច។ ព្រោះ​ពាក្យ​សម្ដី​ខ្លះ​ប្រៀប​ដូចជា​កាំបិត ហា​ចេញ​ទៅ​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​ឈឺចាប់ ចង់​ឬ​មិន​ចង់ ក៏​លែង​ហ៊ាន​នៅ​ក្បែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម