ចង់ឱ្យ Crush ស្រឡាញ់វិញអត់? មកមើលប៉ុន្មានចំណុចនេះ

អារម្មណ៍ដែល crush លើអ្នកណាម្នាក់តែងតែចង់ឱ្យគេស្រឡាញ់យើងវិញដូចយើងស្រឡាញ់គេដែរ។ បើសិនជាគ្រាន់តែមានអារម្មណ៍តែមិនមានសកម្មភាព ទោះចាំដល់យូរប៉ុណ្ណាទៀតក៏គ្មានលទ្ធផលដែរ។ ដូច្នេះហើយថ្ងៃនេះ AMS សូមចែករំលែកនូវគន្លឹះខ្លះៗជួយឱ្យ crush ស្រឡាញ់យើងវិញ៖

១. បង្ហាញសណ្ដានចិត្ត

ចិត្តល្អ មេត្តា និងការអាណិតអាសូរគឺជាចំណុចដ៏ទាក់ទាញមិនអាចប្រកែកបាន ហើយទុកជាកូនសោដ៏សំខាន់ដែលអាចចាក់ចូលទៅបេះដូងរបស់ crush។ ដូច្នេះកុំភ្លេចបង្ហាញទង្វើមួយនេះឱ្យ crush ឃើញពីចំណុចល្អរបស់យើងដើម្បីសន្សំពិន្ទុក្នុងបេះដូង ប៉ុន្តែត្រូវធ្វើដោយចេញពីចិត្តផងដែរ។

២. ធ្វើជាអ្នកស្ដាប់ដ៏ល្អ

ដំបូងត្រូវបង្ហាញថាខ្លួនជាមនុស្សដែលគួរឱ្យទុកចិត្តជាមុនសិន ទើបគេហ៊ានបើកចិត្តចែករំលែករឿងផ្សេងៗជាមួយយើង។ ដូច្នេះយើងត្រូវចេះផ្ដល់ពេលវេលាគ្រប់គ្រាន់ណាមួយសម្រាប់គេ និងយកចិត្តទុកដាក់ស្ដាប់រឿងក្នុងចិត្តដែលវាគឺចំណុចសន្សំពិន្ទុដ៏ល្អមួយទៀតដែរ។ វានឹងកាន់តែបានពិន្ទុច្រើននៅពេលដែលយើងយល់ពីបញ្ហា និងជួយលើកទឹកចិត្ត ហើយចេះជួយស្វែងរកដំណោះស្រាយជាមួយគ្នា។

៣. បង្ហាញថាយើងនៅ single ពិតមែន

មួយចំណុចផ្សេងទៀតគឺប្រសិនបើចង់ឱ្យចាប់អារម្មណ៍យើងវិញ ត្រូវបង្ហាញឱ្យគេឃើញច្បាស់ថាយើងពិតជានៅ single មិនជំពាក់ជំពិនជាមួយអ្នកណាមែន។ វាជាចំណុចមួយដែលអាចឱ្យគេសន្សំគណនីទំនុកចិត្តជាមួយយើងបាន ដូច្នេះហើយគេនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ចិត្តស្រឡាញ់យើងវិញឡើយ។

៤.​ ការប្រើក្រសែភ្នែក

ក្រសែភ្នែកគឺជាភ្នាក់ងារបញ្ជូនអារម្មណ៍មួយដ៏ល្អដោយមិនចាំបាច់និយាយ ឬសម្ដែងសកម្មភាពច្រើននោះទេ។ ការប្រើក្រសែភ្នែកស្មោះត្រង់មួយសម្លឹងទៅកាន់ crush អាចជួយបន្ទន់ចិត្តរបស់គេ និងហាក់បីដូចជាប្រាប់គេដោយប្រយោលថាយើងគឺជាតំបន់សុវត្ថិភាពសម្រាប់គេដែរ។

៥. ផ្ដល់ស្នាមញញឹមឱ្យបានច្រើន

ស្នាមញញឹមគឺជាសញ្ញាមួយដែលបង្ហាញថាយើងមនុស្សរួសរាយ មិនប្រកាន់ និងមិនពិបាកសម្របខ្លួនឡើយ។ ប្រសិនបើយើងចូលចិត្តបង្ហាញទឹកមុខក្រមូវ វាហាក់ដូចជាបង្ហាញគេថាយើងមិនបានពេញចិត្តនឹងគេ ហើយធ្វើឱ្យបរិយាកាសអាប់អួរទៀតផង។ បើបានភ្ជាប់មកជាមួយនឹងការប្រើក្រសែ វារឹតតែល្អជាមិនខាន។

៦. ក្លិនខ្លួន

សាកស្រមៃថាប្រសិនបើយើងនៅជិតមនុស្សដែលមានក្លិនខ្លួនមិនល្អ បើទោះជាមានគុណសម្បត្តិច្រើន ស្រស់ស្អាត ឬសង្ហាយ៉ាងណានោះទេ ក៏មិនប្រាថ្នាចង់នៅក្បែរដែរ។ ដូចគ្នាដែរ ប្រសិនបើយើងធុំក្លិនខ្លួន នោះពិន្ទុរបស់យើងក៏ត្រូវកាត់បាត់អស់តាមនោះដែរ។ ត្រូវចាំថាពេលខ្លះ crush ក៏ធ្លាក់ចូលអន្លង់ស្នេហ៍ដោយសារក្លិនបានដែរ។

៧. ការរៀបចំខ្លួន

ក្រៅពីក្លិនហើយ ការចេះរៀបចំខ្លួនក៏សំខាន់ខ្លាំងណាស់ដែរ។ បើយើងចេះស្លៀកពាក់ឱ្យសមសួន មិនឡូយឆាយពេក និងមិនរញ៉េរញ៉ៃពេក នោះជាចំណុចទីមួយដែលអាចទាញយកចំណាប់អារម្មណ៍គេបានយ៉ាងងាយ។ លើសពីនេះ វាក៏ជាសកម្មភាពដែលបង្ហាញថាយើងជាមនុស្សមានសណ្ដាប់ធ្នាប់ និងអាចចូលចំណោមចុះផងដែរ។

៨. កុំដើរហួសបន្ទាត់

បើទោះបីជាយើងស្រឡាញ់ crush ខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងមិនអាចចេះតែតាមគេគ្រប់ពេលវេលាបានដែរ។ វាហាក់បីដូចជាយើងកំពុងតាមដានគេរហូតស្ទើរមិនមានពេលវេលាផ្ទាល់ខ្លួនដែលបង្កជាសម្ពាធមួយដ៏តានតឹងផងដែរ។ ដូច្នេះបើស្រឡាញ់ហើយជឿជាក់ត្រូវផ្ដល់គន្លាតមួយ ផ្ដល់តម្លៃ និងកុំហួសហែងដើរហួសព្រំដែនអី។

៩. ស្វែងរកចំណូលចំណូលមួយដូចគ្នា

បើលួចស្រឡាញ់គេមិនចាំបាច់ទៅតាមដានគ្រប់សកម្មភាពរបស់គេពេកទេ ប៉ុន្តែគួរចាំសង្កេតអំពីចំណង់ចំណូលចិត្តរបស់គេវិញ។ បើអ្នកទាំងពីរមានចំណង់ចំណូលចិត្តរួមមួយដូចគ្នា នោះវាជាឱកាសដែលកាន់តែធ្វើឱ្យមានភាពស្និទ្ធស្នាល ហើយបេះដូងទាំងពីរកាន់តែខិតជិតគ្នាទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម