ទើបស្រឡាញ់គ្នា ហើយចង់ដើរលេងជាមួយគ្នាមកមើលពី ៦ គន្លឹះនេះ

ការធ្វើដំណើរកម្សាន្តគឺជាឱកាសដែលយើងអាចសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា សាងស្នាមញញឹមជាមួយគ្នា និងស្គាល់ចិត្តគ្នាកាន់តែច្បាស់ជាងមុនផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែក ៦ គន្លឹះខ្លីៗសម្រាប់គូស្នេហ៍ដែលចង់ធ្វើដំណើរកម្សាន្តជាមួយគ្នាលើកដំបូង៖

១. ជ្រើសរើសកន្លែងមួយអ្នកទាំងពីរចូលចិត្តពិតប្រាកដ

ការពិភាក្សាគ្នាជ្រើសរើសកន្លែងមួយដើម្បីដើរលេង មិនត្រឹមតែអាចឱ្យយើងយល់ពីគ្នាប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយយើងឱ្យរីករាយនឹងវិស្សមកាលបានកាន់​តែ​​ច្រើនផងដែរ។ លើសពីនេះ ប្រសិនបើយើងទៅលេងជាមួយគូស្នេហ៍នៅកន្លែងណាមួយដែលខ្លួនមិនចង់ទៅ នោះអារម្មណ៍ការអន់ចិត្តច្បាស់ជាកើតមានឡើងរហូតវានឹងក្លាយជាវិស្សមកាលដ៏តានតឹងតែម្ដង។

២. ហ៊ាននិយាយប្រាប់គ្នា

មិនប្រាកដថាពេលស្រឡាញ់គ្នាត្រូវសម្របតាមគ្នាគ្របពេលនោះទេ ភាគច្រើនយើងអាចនឹងក្រែង ឬមានភាពទើសទាល់បន្តិចនៅពេលដែលយើងមិនចូលចិត្តនូវរឿងអ្វីមួយដែលដៃគូយើងធ្វើ។ ដូច្នេះគួរតែមានភាពក្លាហានប្រាប់ពីអ្វីដែលយើងមិនពេញចិត្ត ឧទាហរណ៍មិនចូលចិត្តបទចម្រៀងណាមួយ ឬទម្លាប់អ្វីមួយជាដើម។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងស្គាល់ពីចំណង់ចំណូលចិត្តគ្នាកាន់តែច្បាស់ ហើយដំណើរកម្សាន្តក៏មិនមានភាពល្អក់កករដែរ។ មិនមែនតែដៃគូយើងនោះទេ សូម្បីតែយើងខ្លួនឯងក៏ត្រូវចេះស្ដាប់ និងយោគយល់គេវិញដែរ។

៣. ត្រូវមានផែនការទុកមុន

ជាដំណើរកម្សាន្តដំបូង​គួរតែត្រួវចេះមានផែនការឱ្យបានច្បាស់លាស់គឺជារឿងល្អដើម្បីឱ្យមានភាពរលូនទៅមុខ។ បើមិនដូច្នេះទេ វានឹងធ្វើឱ្យវិស្សមកាលរបស់យើងបញ្ចប់ទៅដោយភាពរញ៉េរញ៉ៃ និងធុញថប់ជាមិនខាន។ ជាពិសេស វាក៏ជាវិធីមួយដែលជួយជៀសវាងការកើតមានជម្លោះអំឡុងពេលដើរលេងផងដែរ។

៤. ត្រូវដឹងពីខ្ទង់ចំណាយ

ការដើរលេងជាមួយគ្នាបែបនេះគឺជាពេលវលាមួយដ៏ល្អដែលយើងអាចរក្សាទុកនៅក្នុងការចងចាំ ប៉ុន្តែស្របពេលនេះយើងក៏គួរតែដឹងពីខ្ទង់ចំណាយផងដែរ។ យើងមិនអាចចំណាយច្រើនខ្លាំងជ្រុលនោះទេ ហើយជាវិស្សមកាលដំបូងទៀតនោះគឺយើងគួរតែពិនិត្យឱ្យច្បាស់ដោយមិនគួរទម្លាក់បន្ទុកទៅលើអ្នកណាម្នាក់នោះទេ។ បើមិនដូច្នេះ វាអាចនឹងធ្វើឱ្យអ្នកទាំងពីរអាក់អន់ចិត្តនឹងគ្នាមិនខាន។

៥. ចេះសម្របសម្រួល

ច្បាស់ណាស់ចំណង់ចំណូលចិត្តពេលដើរលេងរបស់មនុស្សម្នាក់ៗតែងតែមានភាពខុសគ្នា ដូច្នេះវាមិនអាចទោរទន់ទៅខាងណាម្ខាងច្រើនពេកនោះទេ។ យើងគួរតែចេះពិភាក្សាគ្នា សម្របសម្រួលគ្នា និងយោគយល់គ្នាជារឿងល្អ។ ជាឧទាហរណ៍ពេលថ្ងៃយើងស្របតាមដៃគូយើង បែបនេះដៃគូយើងគួរតែស្របតាមយើងវិញនៅល្ងាច។

៦. ត្រូវចាំថាគ្រប់យ៉ាងមិនរលូនទាំងអស់ទេ

មិនមានអ្វីមួយនៅលើលោកយើងនេះមានភាពល្អរលូនតាមចិត្តចង់បាននោះទេ សូម្បីតែការធ្វើដំណើរកម្សាន្តបើទោះបីជាលើកទីមួយក៏ដោយ។ ដូច្នេះយើងត្រូវប្រាប់ខ្លួន​ឯង​ថាហោចក៏យើងបានធ្វើវាអស់ពីលទ្ធភាពហើយ យ៉ាងណាពេលបញ្ហាគួរតែស្វែងរកដំណោះស្រាយ ល្អជាជាងការរាំងស្ទះហើយបន្ទោសគ្នាទៅវិញទៅមក។ ជាពិសេសវានឹងធ្វើអ្នកទាំងពីរកាន់តែស្និតស្នាល និងយល់ចិត្តគ្នាកាន់តែច្បាស់ នៅពេលដោះស្រាយបញ្ហារួមគ្នាបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម