ចង់​ឃើញ​ការ​ផ្លាស់​ប្ដូវ​វិជ្ជមាន​ត្រូវ​​ផ្ដើម​ពី​​ខ្លួន​យើង! ៥ វិធីងាយៗ​បញ្ជ្រាប​វប្បធម៌ល្អ​ៗ​តាម​រយៈបណ្ដាញ​សង្គម

សព្វថ្ងៃនេះមានមនុស្សចំនួន​៣.៥ពាន់លាននាក់ដែលបាននឹងកំពុងប្រើប្រាស់បណ្តាញសង្គមជារៀងរាល់ថ្ងៃ​សម្រាប់ការកម្សាន្ត ទំនាក់ទំនង ឬសកម្មភាពអាជីវកម្មផ្សេងៗ។ ក៏ប៉ុន្តែបណ្តាញសង្គមសព្វថ្ងៃនេះហាក់បីដូចជាពោរពេញទៅដោយមាតិកាអវិជ្ជមានជាច្រើន​ និងការកើនឡើងនៃការគំរាមកំហែងតាមអ៊ីនធឺណែត​ (Cyberbullying)។ ជាក់ស្តែង​ ការស្រាវជ្រាវបានបង្ហាញថាមនុស្សប្រើប្រាស់បណ្តាញសង្គមដែលមានឆ្នាំកំណើតចាប់ពី​ ១៩៩០ដល់ឆ្នាំ ២០១០ចំនួន ៤១ភាគរយប្រឈមទៅនឹងជំងឺផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្ត។ យ៉ាងណាភាពអវិជ្ជមានទាំងនេះអាចកែប្រែបានតាមរបៀបដែលយើងប្រើប្រាស់វា។ ខាងក្រោមនេះគឺជាវិធី ៥យ៉ាងដែលយើងអាចសាយភាយភាពវិជ្ជមានទៅដល់អ្នកប្រើប្រាស់ដូចជាយើងទាំងអស់គ្នាបាន៖

១​ ចែករំលែកការបង្ហោះរបស់កម្មវិធីសប្បុរសធម៌

ការចែករំលែកសាររបស់កម្មវិធីសម្បុរសធម៌ជាវិធីដ៏ល្អមួយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការចែករំលែកទាំងនេះនៅលើបណ្តាញសង្គម គឺជាមធ្យោបាយងាយស្រួលក្នុងការផ្សព្វផ្សាយពត៌មានទៅដល់មនុស្សផ្សេងទៀត ដែលវាជាក្តីរំពឹងនៃការរៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌ទាំងនេះ។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កម្មវិធីសម្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ធំធេងដល់មនុស្សដែលពិតជាត្រូវការជំនួយពីកម្មវិធីសប្បុរសធម៌ទាំងនោះ។ ការចែករំលែក​របស់អ្នកពិតជាមានឥទ្ធិពល និងអាចជួយដល់មនុស្សដែលកំពុងត្រូវការវា។

២ ជៀសវាងការបញ្ចេញមតិបែបអវិជ្ជមាន ឬអសីលធម៌

ភាពអវិជ្ជមានលើអ៊ីនធឺណិតជាច្រើនត្រូវបានបង្កឡើងដោយការបញ្ចេញមតិអវិជ្ជមាន។ ការសន្មតដោយខ្លួនឯងថាអ្វីមួយមិនល្អ ខឹង និងបញ្ចេញគំនិតអវិជ្ជមានទៅក្នុងComment ធ្វើឲ្យអ្នក​ដែល​បាន​អាន​មតិ​របស់​ទាំងនោះ​នឹង​ត្រូវ​ទទួលអារម្មណ៍អវិជ្ជមានដូចគ្នា។ នៅពេលដែលអ្នកឃើញមាតិកាអវិជ្ជមានណាមួយនៅលើអ៊ីនធឺណិត សូមព្យាយាមកុំចែករំលែកវា ឬបញ្ចេញមតិបែបអវិជ្ជមានដោយហេតុថាការចែករំលែកកាន់តែច្រើនធ្វើឲ្យភាពអវិជ្ជមានកាន់តែរីកធំទៅដូចគ្នា។

៣ ការសរសើរ ឬពាក្យលើកទឹកចិត្ត

អ្នកអាចបង្កឲ្យមានភាពវិជ្ជមានតាមរយៈការការសរសើរ ឬលើកទឹកចិត្តដូចជាពាក្យ​៖ល្អណាស់ ស្រស់ស្អាត ទៅដល់​សិល្បៈករ​គំនូរ​ អ្នកថតរូប ឬរូបភាពផ្ទាល់ខ្លួនរបស់មិត្តភ័ក្ដិ​អ្នក ដែលវា​អាចធ្វើឲ្យមនុស្សម្នាក់​រីករាយពេញមួយថ្ងៃដោយសារ​ពាក្យ​លើកទឹកចិត្តទាំងនេះ។

៤ ចែករំលែកអត្ថបទ ឬមាតិកាដែលមានប្រយោជន៍

ខណៈពេលដែលការចែករំលែកមាតិតាផ្ទាល់ខ្លួន និងការអាប់ដេត​របស់ខ្លួននៅលើបណ្តាញ​សង្គមវាគឺជារឿងធម្មតាទេតែអ្នកអាច​ព្យាយាមចែករំលែកអត្ថបទដែលមានអត្ថប្រយោជន៍ដូចជា ការអភិវឌ្ឃខ្លួន​ អត្ថបទអបរំ ការលើកទឹកចិត្ត ឬអត្ថបទដែល​ពន្យល់ពីបញ្ហាផ្លូវចិត្តដែលមនុស្សជាច្រើនកំពុងជួបប្រទះជាដើម។ ស្វែងរក​អត្ថបទណាដែលអ្នក​គិតថាមានប្រយោជន៍ចំពោះ​អ្នកនិងសង្គម ហើយចែករំលែកវាជាមួយមិត្តភ័ត្តរបស់អ្នកនៅថ្ងៃនេះ។

៥ ផ្ញើសារ​​ ឬសួរសុខទុកមនុស្សដែលអ្នកស្រលាញ់ សារនៃភាពវិជ្ជមានដោយបង្ហាញពីការដឹងគុណ នឹងការនឹករលឹកទៅដល់អ្នកមានគុណ ឬមិត្តចាស់របស់​អ្នកអាចធ្វើឱ្យពួកគេ​មានអារម្មណ៍ល្អ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។​ នៅក្នុងយុគសម័យនៃការគំរាមកំហែងតាមអ៊ីនធឺណិត ព័ត៌មានក្លែងក្លាយ និងមាតិកា​អវិជ្ជមានជា​ច្រើនគ្របដណ្តប់​ពេញបណ្តាញសង្គមការធ្វើទង្វើវិជ្ជមានទាំងនេះក៏អាចជួយឲ្យមានការផ្លាស់ប្តូរមួយចំនួនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ