ទោះជិតស្និទ្ធប៉ុណ្ណា រឿងសម្ងាត់ ៤ យ៉ាងក្នុងជីវិតពេលទម្លាយចេញប្រៀបដូចយកកាំបិតចាក់ខ្លួនឯង

ជាធម្មតាមនុស្សភាគច្រើនចូលចិត្តចែករំលែករឿងក្នុងចិត្តជាមួយអ្នករាប់អានគ្នាជិតស្និទ្ធដោយសារតែគិតថាពួកគេអាចទុកចិត្តបាន និងជាទីប្រឹក្សាដ៏ល្អម្នាក់។ ប៉ុន្តែមិនមែនមនុស្សដែលចែករំលែកទៅទាំងអស់នោះ សុទ្ធតែអាចរក្សារឿងទាំងនោះជាការសម្ងាត់ឡើយ។ ជាក់ស្ដែងនៅមានមនុស្សមួយភាគធំស្ដាប់រឿងរបស់យើងហើយ ក៏សន្សំទុករឿងទាំងនោះជាអាវុធលួចចាក់ពីក្រោយផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវរឿងសម្ងាត់ទាំង ៤ ដែលមិនគួរចែករំលែក មិនថាយើងរាប់អានគ្នាស្និទ្ធខ្លាំងប៉ុណ្ណានោះទេ៖

១. កំហុសពីអតីតកាល

ក្នុងជីវិតរបស់មនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះហើយមិនដែលសាងកំហុសនោះទេ។ កំហុសទាំងនោះសុទ្ធសឹងតែមេរៀនដែលយើងអាចរៀន និងចងចាំបានយ៉ាងច្បាស់នៅក្នុងជីវិត ហើយក៏ជាសម្ពាធមួយផ្នែកដល់ផ្លូវចិត្តផងដែរ។ ដូច្នេះហើយទើបមនុស្សភាគច្រើនតែងតែរកអ្នកណាម្នាក់ដែលគិតជាអ្នកស្ដាប់ដ៏ល្អ ហើយចែករំលែករឿងរ៉ាវជាមួយ។ ប៉ុន្តែគួរចងចាំថាមនុស្សទាំងនោះនឹងមិនអាចរក្សារឿងសម្ងាត់របស់យើងបានរហូតឡើយ។ នៅពេលដែលពួកគេមិនសប្បាយចិត្តជាមួយយើង គេនឹងយករឿងសម្ងាត់ធ្វើជាអាវុធមកចាក់ពីក្រោយខ្នងថែមទៀតផង។

២. រឿងហិរញ្ញវត្ថុ

និយាយដល់រឿងលុយកាក់ មនុស្សជាច្រើនមួយចំនួនតែងតែមានចិត្តលោភលន់ដែលនាំឱ្យកើតចិត្តច្រណែន និងចង់បានរហូតដល់អាចធ្វើបាបមនុស្សជុំវិញខ្លួនបានថែមទៀតផង។ ដូច្នេះបញ្ហាហិរញ្ញវត្ថុមួយនេះគឺគួរតែទុកជការសម្ងាត់បំផុតព្រោះប្រសិនបើយើងធ្វេសប្រហែសបន្តិចនឹងបង្កើតជាគ្រោះមហន្ដរាយដល់ខ្លួនភ្លាមៗតែម្ដងដោយសារតែយើងមិនអាចស្មានចិត្តមនុស្សត្រូវទាំងអស់ឡើយ មិនថាមនុស្សម្នាក់នោះជិតស្និទ្ធជាមួយយើងខ្លាំងប៉ុណ្ណាក៏ដោយ។ មិនត្រឹមប៉ុណ្ណេះ វាក៏ចាត់ទុកជាការគោរពដល់អ្នកដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចផងដែរ។

៣​. កុំបើកចំហរគោលដៅផ្ទាល់ខ្លួន

ជឿជាក់ថាមនុស្សម្នាក់ៗគឺតែងតែមានគោលដៅ និងចំណង់ចំណូលចិត្តរៀងៗខ្លួន។ នៅពេលយើងចែករំលែកជាមួយអ្នកណាម្នាក់ សម្រាប់អ្នកដែលយល់ច្បាស់អំពីតម្លៃនៃមិត្តភាព ពួកគេនឹងគាំទ្រ លើកទឹកចិត្ត និងរំភើបចិត្តក្រោយពេលសម្រាច់បានគោលដៅ។ ប៉ុន្តែសម្រាប់អ្នកមិនមានបំណងល្អវិញនោះ ពួកគេនឹងនៅតែចាំបំបាក់ទឹកចិត្ត សើចចម្អក រិះគន់ និងព្យាយាមគ្រប់រូបភាពដើម្បីបំផ្លាញមិនឱ្យយើងសម្រាច់តាមបំណងឡើយ។ ជាពិសេសពួកគេងាយនឹងចាំលួចយកគំនិតរបស់យើងថែមទៀតផង។

៤. ជម្លោះគ្រួសារ

រឿងផ្ទៃក្នុងគ្រួសារគឺចំណុចរំសើបបំផុតដែលចាំបាច់ត្រូវតែរក្សាឱ្យស្ងាត់បំផុត។ ប្រសិនបើយើងនិយាយអំពីបញ្ហាក្នុងគ្រួសារប្រាប់អ្នកដទៃ មានន័យថាយើងកំពុងបរិហារកេរ្ដិ៍អំពីចំណុចខ្សោយផ្ទាល់ខ្លួនក៏ដូចជាសមាជិកគ្រួសារផ្សេងទៀតទៅអ្នកក្រៅដែរ។ ក្រោយពីដឹងរឿងផ្ទៃក្នុងរបស់យើងហើយ ពួកគេនឹងប្រាប់អំពីអាថ៌កំបាំងមួយនេះទៅអ្នកផ្សេងជាបន្ដបន្ទាប់ នោះយើងនឹងទទួលបានការរិះគន់ វែកញែកដោយអ្នកដទៃ ថែមទាំងធ្វើឱ្យបាត់បង់តម្លៃរបស់សមាជិកគ្រួសារផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក