វ៉ាន់ណេង ផ្ដើមពីក្មេងស្រីអាយុ ១២ឆ្នាំ និពន្ធខ្លួនឯង អានខ្លួនឯង ជាអ្នកគាំទ្រខ្លួនឯង ក្លាយជាអ្នកនិពន្ធល្បីឈ្មោះ

គង់ ច័ន្ទវ៉ាន់ណេង យុវតីវ័យក្មេងជាពន្លកអ្នកនិពន្ធជំនាន់ក្រោយកំពុងរះអណ្ដែតក្នុងវិស័យតែងនិពន្ធ តាមរយៈស្នាដៃល្អៗជាច្រើនរបស់នាង និងទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់។ ថ្មីៗនេះអ្នកនិពន្ធធ្មេញចំពិសរូបនេះ ទើបនឹងចេញស្នាដៃថ្មីរបស់ខ្លួន ដើម្បីជាកាដូឆ្លើយតបនឹងការគាំទ្រ ដែលប្រលោមលោកថ្មីនេះ មានចំណងជើងថា «ពាក្យថាស្រលាញ់»។ អ្នកទាំងអស់គ្នាអាចស្វែងរកទិញស្នាដៃនេះ ចាប់ពីពេលនេះតទៅ។ ថ្ងៃនេះ AMS សូមនាំប្រិយមិត្តទៅបានស្គាល់អ្នកនិពន្ធរូបស្រស់សោភា គង់ ច័ន្ទវ៉ាន់ណេង ទាំងអស់គ្នា!

មានឈ្មោះផ្លូវការ គង់ ច័ន្ទវ៉ាន់ណេង ប៉ុន្តែមិត្តអ្នកអានភាគច្រើនស្គាល់ថាជា សេន គឹមណេង ឬក៏ហៅតាមនាមប៉ាកការបស់នាងថា «កូនដាយណូស័រ»។

វ៉ាន់ណេង កើតនៅថ្ងៃទី២២ វិច្ឆិកា ១៩៩៦ នៅភូមិចុងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានឪពុកជាមន្ត្រីរាជការចូលនិវត្តន៍ (អតីតគ្រូបង្រៀន) និងម្ដាយជាមេផ្ទះ។ នាងជាកូនពៅក្នុងចំណោមបងប្អូន ០៥នាក់។ បច្ចុប្បន្ននាងជាអ្នកនិពន្ធធុរកិច្ច នៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយកន្លែង។

ចំណុចចាប់ផ្ដើមក្នុងការក្លាយជាអ្នកនិពន្ធ

ការតែងនិពន្ធចាប់ផ្ដើមពីការអានមុននឹងសរសេរ។ ដូច្នេះហើយ ការអានគឺសំខាន់បំផុតក្នុងការបោះទុនធ្វើជាអ្នកនិពន្ធម្នាក់។ ការអានសៀវភៅរបស់ វ៉ាន់ណេង កើតចេញពីវិន័យដ៏តឹងរ៉ឹងរបស់ឪពុកនាង ហើយក៏បានវិវឌ្ឍទៅជាទម្លាប់និងចំណង់ចំណូលចិត្ត។

យុវតីរូបនេះ ចាប់ផ្ដើមដឹងថាខ្លួនឯងចូលចិត្តនិពន្ធនៅអាយុ ១២ឆ្នាំ គឺបន្ទាប់ពីនាងអានសៀវភៅរបស់អ្នកគ្រូ ម៉ៅ សំណាង រួច។ វ៉ាន់ណេង បានប្រាប់ស្មេររបស់ AMS ថា នាងតែងយកសៀវភៅសរសេរចាស់ៗដែលនៅសល់ទំព័រ មកសរសេរសាច់រឿងដែលមានក្នុងការស្រមើស្រមៃរបស់ខ្លួន។ អ្នកអានដំបូងរបស់នាងគឺជាមិត្តភក្ដិដែលចូលចិត្តអានប្រលោមលោកដូចគ្នា។

កាលនោះ វ៉ាន់ណេង និពន្ធរឿងតាំងពីមានអ្នកអាន រហូតដល់លែងមានអ្នកអាន ព្រោះតែមិត្តរបស់នាងហាក់បាត់បង់ចំណូលចិត្តក្នុងការអានប្រលោមលោក។ ដូច្នេះ នាងក៏សរសេរខ្លួនឯង អានខ្លួនឯង ធ្វើជាអ្នកគាំទ្រខ្លួនឯង សប្បាយចិត្ត រំភើបរីករាយទៅតាមសាច់រឿងក៏ជាខ្លួនឯង។ វ៉ាន់ណេង ជួយលក់នំម្ដាយផង ឆ្លៀតសរសេររឿងផង! វាជាការចាប់ផ្ដើមមួយដែលអ្នកជុំវិញខ្លួននាង ស្រមៃមិនចេញថា វ៉ាន់ណេង នឹងអាចក្លាយជាអ្នកនិពន្ធដោយរបៀបណា? ហេតុអ្វីនាង មិនយកពេលទំនេររៀនលំហាត់ បែរជាទៅសរសេររឿងប្រលោមលោកអត់ប្រយោជន៍? ហេតុអ្វីមិនខំរៀនគណិតវិទ្យាដើម្បីធំឡើងបានធ្វើជាគណនេយ្យករ? ហេតុអ្វីនាង មិនខំរៀនថ្លឹងសមីការដើម្បីធំឡើងបានក្លាយជាគ្រូបង្រៀន? … នៅមានពាក្យសម្ដីជាច្រើនទៀតដែលក្មេងស្រីនេះបានឮ ប៉ុន្តែសំណាងល្អដែលពាក្យទាំងនោះមិនបានបង្អាក់ក្ដីស្រមៃឡើយ ផ្ទុយទៅវិញ ការខំក្រាញននៀល ការបង្កើតទម្លាប់អាន និងសរសេរជាប្រចាំ ការហ្វឹកហាត់បន្ថែម ការហ៊ានសម្រេចចិត្តឈានជើងដើរទៅរកក្ដីស្រមៃ ពិតជាអាចនាំក្មេងស្រីម្នាក់នេះ មកកាន់អាជីពមួយដែលនាងស្រលាញ់ពិតមែន។

អំពីសៀវភៅ «ពាក្យថាស្រលាញ់»

«ពាក្យថាស្រលាញ់» គឺជាស្នាដៃប្រលោមលោកមនោសញ្ចេតនាទី៤ របស់អ្នកនិពន្ធរូបនេះ។ ជាទូទៅ ក្នុងប្រលោមលោករបស់ វ៉ាន់ណេង តែងតែរំលេចពីអាជីពណាមួយនៅក្នុងសង្គម។ ឧទាហរណ៍ក្នុងសៀវភៅ «បេះដូងមួយនេះ» មានរំលេចពីអាជីពមេធាវី និងអាជីពដែលទាក់ទងនឹងច្បាប់។ សៀវភៅ «សួស្ដីសមុទ្រ» រំលេចពីអាជីពជាគ្រូពេទ្យ។

ដោយឡែកសៀវភៅពាក្យថាស្រលាញ់ មានរំលេចពីអាជីពថ្មីមួយទៀតគឺ Content Creator និង Marketing Strategist នៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising Agency) ដើម្បីបង្ហាញដល់មិត្តអ្នកអានវ័យក្មេងរបស់ខ្លួន អំពីសក្ដានុពលនៃអាជីពមួយនេះ។

សាច់រឿងជារួម នៅក្នុងប្រលោមលោកនេះវិញគឺនិយាយអំពីតួអង្គឈ្មោះ «វ៉ាន់ឌី» និង «សុក្រឹត» ដែលធ្លាប់ជាគូស្នេហ៍ ប៉ុន្តែពុំអាចរួមផ្លូវជីវិតជាមួយគ្នា ហើយការបែកគ្នារបស់ពួកគេ បន្សល់ការឈឺចាប់ឱ្យគ្នារៀងៗខ្លួន។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ ក៏ពួកគេពុំបានផ្ដេកផ្ដួលជីវិតទៅនឹងតែរឿងស្នេហាទុក្ខសោកនោះទេ! ពួកគេនៅតែចេះស្រលាញ់ខ្លួនឯង និងចេះរៀបផែនការជីវិត ដើម្បីសម្រេចក្ដីស្រមៃរៀងៗខ្លួនបាន។ នៅពេលដែលគេដើរមកដល់ចំណុចមួយដែលចាស់ទុំគ្រប់គ្រាន់ និងមានឯករាជ្យភាព មនុស្សថ្មីៗក៏បានបង្ហាញខ្លួន ហើយពួកគេក៏ចាប់ផ្ដើមយល់ថា នៅពេលដែលគេស្រលាញ់នរណាម្នាក់ពិតប្រាកដ ពាក្យថាស្រលាញ់មិនពិបាកនិយាយ ឯទង្វើស្រលាញ់ក៏មិនពិបាកបង្ហាញដែរ ហើយមិនមែនរាល់ការបែកគ្នាពីមនុស្សដែលយើងធ្លាប់ស្រលាញ់ សុទ្ធតែជារឿងមិនល្អនោះទេ ព្រោះការបែកគ្នាខ្លះ អាចធ្វើឱ្យយើងចួបអ្នកដែលអាចធ្វើឱ្យយើងរីករាយជាងមុន​ និងអាចឱ្យយើងយល់ពីពាក្យថាស្រលាញ់បានច្បាស់ជាងមុន។

បច្ចុប្បន្ននេះ សៀវភៅប្រលោមលោក «ពាក្យថាស្រលាញ់» កំពុងតែដាក់លក់នៅស្តង់គ្រឹះស្ថាន «កូនចាបមាស» នៅពិព័រណ៍សៀវភៅកម្ពុជាលើកទី ១០ ដែលបាននិងកំពុងប្រារព្ធឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅកោះពេជ្រ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *