«សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន» រំពឹង​ជោគជ័យ​បើ​មាន​ការចូលរួម​ពី​គ្រប់​វិស័យ​ និង​យុវជន​

​មូលនិធិ​សប្បុរសធម៌ ដើម្បី​កុមារ​នៅ​ជនបទ (CFRC) គ្រោង​រៀបចំកម្មវិធីសម្បុរសធម៌មួយ​ក្រោមប្រធានបទ​ «សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន» នៅថ្ងៃទី២៤ និង ២៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុង​គោលបំណងដើម្បីលើកកម្ពស់ការអប់រំកុមារនៅជនបទ ជាពិសេសកម្មវិធីលើកនេះដាក់គោលដៅទៅសាលាអប់រំចំណេះដឹងទូទៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យនៅលើដែនដីកោះ។

បន្ថែម​ពី​លើនេះកម្មវិធីសប្បុរសធម៌នេះ នឹង​ជា​ផ្នែកមួយគាំទ្រនិងផ្ដល់កម្លាំងចិត្តទៅដល់លោកគ្រូអ្នកគ្រូដែលខិតខំបំពេញកាតព្វកិច្ចបង្រៀនសិស្សានុសិស្សនៅលើកោះ។ ម្យ៉ាង​កម្មវិធី​នេះ​ក៏ជួយផ្សាភ្ជាប់ទំនាក់ទំនងគ្នារវាងយុវជននៅទីក្រុង និងកុមារនៅជនប និងផ្តល់ឱកាសឱ្យយុវជនក្នុងការចែករំលែក ទទួលយក និងបង្កើតគំនិតឬបទពិសោធន៍នានាក្នុងកម្មវិធីវេទិការយុវជនដែលមានក្នុងកម្មវិធីនេះ។

ដោយឡែក «សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន» បានបញ្ជាក់ថានឹងពាំនាំនូវជំនួយរបស់សប្បុរសជនដែលមានដូចជាសម្ភារៈសិក្សា សំភារ:កីឡា ធុងសំរាម អំពូលភ្លើងសូឡា និងបង់អង្គុយក្នុងបរិវេនសាលាទាំងពីរ និងជាពិសេសស្វែងរកថវិកាសាងសង់ក្លោងទ្វារសាលាអនុវិទ្យាល័យព្រែកស្វាយ ជាថ្មីជំនួសក្លោងទ្វារចាស់ដែលទ្រុតទ្រោម។

សួមបញ្ជាក់ថាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ២០២២ ក្រោមប្រធានបទ សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន ជា​កម្មវិធីទី១០ ហើយ​ដែល​មូលនិធិ​សប្បុរសធម៌ ដើម្បី​កុមារ​នៅ​ជនបទ (CFRC) បានរៀបចំឡើង​។ ដោយហេតុថាទីតាំងនៃការប្រារព្ធកម្មវិធីលើកនេះនៅលើកោះដែលយើងត្រូវធ្វើដំណើរឆ្លងកាត់នូវសមុទ្រតាមរយៈកប៉ាល់ហើយនឹងការជួលនូវមធ្យោបាយធ្វើដំណើរលើកោះដែលមានតម្លៃថ្លៃ។

លោក ស៊្រឹង ឆវ័ន្ត ជាប្រធានក្រុមមូលនិធិសប្បុរសធម៌បានអំពាវនាវឱ្យមានការចូលរួមសហការពីបណ្ដាលសប្បុរសជននានាទាំងវិស័យឯកជន ស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការចូលរួមពីយុវជននិងមហាជនក្នុងការគាំទ្រនិងរួមចំណែកបរិច្ចាគជាសម្ភារៈឬថវិកាដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក និងដើម្បីជាប្រយោជន៍សម្រាប់កុមារនិងយុវជនទៅលើវិស័យអប់រំនៅលើដែនកោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត