រដូវភ្ជុំបិណ្ឌមកដល់ម្ដងៗ ប្រជាជនខ្មែរ មិនដែលចោលទំនៀមទាំងនេះឡើយ

ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ។ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ។ នៅថ្ងៃយើងសូមរំលឹកអំពីទិដ្ឋភាព និងទំនៀម ដែលប្រជាជនខ្មែរ មិន​ដែល​ចោល​ឡើយនៅក្នុងពិធីបុណ្យដ៏សំខាន់មួយនេះ៖

១. តាមផ្ទះនីមួយៗ តែងធ្វើនំនែកចែកញាតិ និងយកប្រគេនព្រះសង្ឃ

ប្រជាជនខ្មែរតែងធ្វើនំនែកតាមចំណង់ចំណូលចិត្ត និងទម្លាប់គ្រួសារនីមួយៗ ដូចជានំអន្សម នំគម នំបត់ បាយទ្រាប នំកាតំ ជាដើម ដើម្បីទុកពិសាផង ចែកញាតិមិត្តផង និង​ទុក​ធ្វើ​ជា​បង្អែម​យក​ទៅ​ប្រគន​ព្រះសង្ឃផង។ ទំនៀមនេះអ្នកទីក្រុងមិនសូវជាឃើញទេ តែអ្នកជនបទស្រុកស្រែចម្ការ មិន​ដែល​ចោល​ឡើយឱ្យតែរដូវភ្ជុំមកដល់តាមផ្ទះនីមួយអ៊ូអរណាស់ ហើយតាម ភូមិខ្លះទៀត អ្នកភូមិថែម ទាំង ជួយគ្នាទៅវិញទៅមកទៀតផង។

២.ទំនៀមបោះបាយបិណ្ឌ

រដូវភ្ជុំបិណ្ឌការបោះបាយបិណ្ឌ គឺជាពិធីមួយដែលប្រជាជនខ្មែរ នៅតែបន្ត​ធ្វើត​កូន​ត​ចៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។ យុវជនប្រុស-ស្រី តាយាយ ក្មេងចាស់ តែងប្រជុំគ្នានៅវត្តអារាមតាមភូមិស្រុករបស់ខ្លួន ទៅ​ស្ដាប់ព្រះសង្ឃសូត្រធម៌បរាភវសូត្រ រួចនាំគ្នាយកបាយបិណ្ឌទៅបោះជុំវិញព្រះវិហារ។ ទំនៀម​មួយ​នេះ​មិនត្រឹមតែបានធ្វើបុណ្យទៅដល់បុព្វការីជនដែលបានចែកឋានរកកូនចៅមិនឃើញនោះទេ តែថែមទាំងបង្កើតនូវអានុស្សាវរីយមិនអាចបំភ្លេចបាន។

៣.ធ្វើដំណើរទៅលេងសាច់ញាតិដែលរស់នៅឆ្ងាយៗពីគ្នា

ក្នុងរដូវបុណ្យទាននេះ ប្រជាជនខ្មែរ តែងយកឱកាសនេះ ដើម្បីទៅលេងស្រុកជួបជុំពុកម៉ែបងប្អូន ធ្វើ​បុណ្យ​ជាមួយអ្នកមានគុណ ទៅលេងញាតិមិត្ត ដែលរស់នៅភូមិស្រុក ខេត្តផ្សេង ។ ជា​ទម្លាប់​ប្រជា​ជន​ខ្មែរ​តែងជូនលុយកាក់ដល់ចាស់ៗ នំចំណី ម្ហូបអាហារផ្សេងៗ។ ការដែលបានដើរធ្វើបុណ្យផង បាន​ជួប​ជុំ​ញាតិផៅសណ្ដាន ដែលបែកគ្នាជាយូរហើយនោះ ធ្វើឱ្យចិត្តជ្រះថ្លា និងបានកុសលផលបុណ្យផង។

៤.ទៅវត្តអារាមនានា

ពលរដ្ឋខ្មែរជាពុទ្ធសាសនិកជន តែងដើរធ្វើបុណ្យនៅតាមវត្តអារាមនានា មិន​ថា​តែ​វត្ត​ប្រចាំ​ស្រុក​ភូមិ​នោះ​​ទេ មានបងប្អូនខ្លះធ្វើដំណើរឆ្លងខេត្តទៅវត្តអារាមដែលខ្សត់ចង្ហាន់ និងហួស​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់រមណីយដ្ឋានផ្សេងៗ។​ ពុទ្ធសាសនិកជនដែលមានពេលវេលាគ្រប់គ្រាន់ តែង​ឆ្លៀត​យក​ឱកាស​​នេះ ទៅវត្តអារាមខុសៗគ្នា អ្នកខ្លះទៅតាំងពីបិណ្ឌទី​១ ដល់ ទី១៥។ ​ឯ​អ្នក​ជាប់រវល់ធ្វើ​ការរង់ចាំរហូតដល់ថ្ងៃឈប់សម្រាក ៣ ថ្ងៃចុងក្រោយ ទើប​អាចវិល​ទៅ​ស្រុក​កំណើត​ជួប​ជុំបងប្អូន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន