សាស្ត្រាចារ្យ​ Harvard ថា «ឈ្នះ​ឆ្នោត​ ២០លាន​ដុល្លារ​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​អ្នក​រីក​រាយ​ជាង​មុន​ទេ» តែ​ជា​រឿង​ ៤នេះ​

តើ​អ្វី​ធ្វើ​ឱ្យ​យើង​មាន​សុភមង្គល​ក្នុង​ជីវិត ឬ​សប្បាយ​ចិត្ត? បើ​ស្ដាប់​​ទៅ​ វា​ហាក់​ដូច​ជា​សំណួរ​ត្រង់​ៗ​មួយ ប៉ុន្តែ​វា​ជា​សំណួរ​ដែល​យើង​តែង​​សួរ​ខ្លួន​ឯង​រាល់​ថ្ងៃ និង​បន្ត​សួរ​ពេញ​មួយ​ជីវិត។ សុភមង្គល​អាច​កើត​ឡើង​បាន​តាម​របៀប​ច្រើន​យ៉ាង​ និង​ខុស​ប្លែក​គ្នា​ទៅ​តាម​មនុស្ស​នីមួយៗ។ ជុំ​វិញ​រឿង​សុភមង្គល​ គោល​គំនិត​មួយ​គឺ «​សុភមង្គល​កើត​ចេញ​ពី​ការ​មាន​លុយ​ច្រើន​ជាង​មុន​» ជា​គោល​គំនិត​មួយ​ដែល​មាន​ការ​ជជែក​ដេញ​ដោល​ច្រើន​បំផុត​រាប់​ទសវត្ស​មក​ហើយ។

ចំពោះ​គោល​គំនិត​ខាង​លើ​នេះ​ មាន​មតិ​មួយ​ចំហៀង​យល់​ស្រប ខណៈ​មួយ​ចំហៀង​ទៀត​មិន​យល់​ស្រប​។ ចំណែក​អ្នក​ជំនាញ​មួយ​រូប​គឺ​លោក​វេជ្ជបណ្ឌិត Sanjiv Chopra សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Harvard ក៏​ជា​ម្នាក់​ក្នុង​មតិ​មិន​​យល់​ស្រប​​។

សាស្ត្រាចារ្យ​រូប​នេះ​ថែម​ទាំង​បាន​លើក​អំណះអំណាង​ថា «ការ​ឈ្នះ​ឆ្នោត ២០ លាន​ដុល្លារ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​ជាង​មុន​ទេ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​បន្ទាប់​ពី​មួយ​ឆ្នាំ អ្នក​ឈ្នះ​ឆ្នោត​ត្រឡប់​ទៅ​រក​កន្លែង​ដើម​របស់​ខ្លួន​វិញ។ អ្នកខ្លះ​នឹង​រឹត​តែ​មិន​សប្បាយ​ចិត្ត​» គាត់​និយាយ​នៅ​ក្នុង TED Talk កាល​ពី​ដើម​ឆ្នាំ​នេះ។ ក្នុង​កម្មវិធី​ដដែល​នេះ លោក Chopra ក៏​បាន​ពន្យល់​អំពី​កត្តា​ ៤ នេះ​ទៅ​វិញ​ដែល​ផ្សារ​ភ្ជាប់​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ទៅ​នឹង​សុភមង្គល។

១ មិត្តភ័ក្ដិ​ និង​គ្រួសារ

ការ​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​មួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត និង​ជឿជាក់​គឺ​មាន​សារៈសំខាន់​ចំពោះ​សុខុមាលភាព​ទូទៅ​របស់​យើង។ Chopra និយាយ​ថា «ជ្រើស​រើស​មិត្ត​​ដោយ​ឈ្លាសវៃ ហើយ​អបអរ​រឿង​រ៉ាវ​តូច និង​ល្អ​ៗ​ជា​មួយ​ពួក​គេ។ ​​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​ព្រមាន​ផង​ដែរ​ថា «ភាព​ឯកោ និង​ឯកោ​ក្នុង​សង្គម​អាច​បំផ្លាញ​សុខភាព​ដូច​ការ​ជក់​បារី ១៥ដើម​ក្នុង​មួយ​ថ្ងៃ»ខណៈ​ពេល​ដែល​មិត្តភាព​អាច «កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់ ឬ​វិវត្ត​ទៅ​ជា​ជំងឺ​មួយ​ចំនួន និង​អាច​ពន្លឿន​ការ​ជា​សះស្បើយ​ឡើង​វិញ​ចំពោះ​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ»។

២ ការ​អត់​អោន​ទោស

Chopra និយាយ​ថា «សមត្ថភាព​ក្នុង​ការ​អត់ទោស ជួយ​ឲ្យ​អ្នក​រួច​ផុត​ពី​បន្ទុក​នៃ​ការ​ស្អប់​និង​អារម្មណ៍​មិនល្អ​ផ្សេង​ទៀត​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កម្រិត​សុភមង្គល​របស់​អ្នក»។ ចំណែក​ឯ​ការ​សិក្សា​វិញ​ក៏បានរកឃើញថា វាក៏អាចបន្ថយហានិភ័យនៃការគាំងបេះដូង ធ្វើឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ប្រសើរ​ឡើង និង​កាត់បន្ថយសម្ពាធឈាម ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងស្ត្រេស។

៣ ចែករំលែក

Chopra បក​ស្រាយ​ថា «ការ​ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងការបរិច្ចាគប្រាក់ជួយអ្នកដទៃ គឺជាវិធីមួយដែលបំពេញក្តី​សុខ​បានច្រើនបំផុតក្នុងការចំណាយពេលវេលា និងប្រាក់របស់អ្នក។ អ្នកស្រាវជ្រាវថែមទាំងបានផ្តល់យោបល់ថា មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការ​ស្ម័គ្រចិត្ត​ទទួល​បាន​សុភមង្គល​កាន់តែច្រើន គោរពខ្លួនឯងខ្ពស់ និងអត្រាមរណភាពទាប។

៤ ដឹងគុណ

ជា​ការ​ពិត ការ​សិក្សា​មួយ​ពី​សមាគម​ចិត្តសាស្ត្រ​អាមេរិក​បាន​រក​ឃើញ​ថា ការ​ដឹងគុណ​នូវ​អ្វី​ដែល​ខ្លួន​មាន​អាច​ជួយ​មនុស្ស​ឱ្យ​ទទួល​បាន​នូវ​អារម្មណ៍​វិជ្ជមាន ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស​បាន និង​ពង្រឹង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន។បន្ថែម​ពី​លើ​នេះ​សាស្ត្រាចារ្យChopra ក៏​បាន​ប្រាប់​ទស្សនិកជន​នូវ​សម្រង់​សម្ដី​មួយ​ថា «ប្រសិន​បើ​អ្នក​មិន​ចេះ​ភាសា​នៃ​ការ​ដឹងគុណ​ អ្នក​នឹង​មិន​អាច​និយាយ​ពី​សុភមង្គល​បាន​ឡើយ»។

ជា​ចុង​ក្រោយ​ សុភមង្គល​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​និយមន័យ​ខុស​ៗ​គ្នា​ បើ​ទោះ​មាន​ការ​តស៊ូ​មតិ​យ៉ាង​ណា​ បកស្រាយ​យ៉ាង​ណា​ នៅ​ទី​បំផុត​សុភមង្គល​ត្រូវ​កំណត់​ដោយ​អង្គ​ឯង ហើយ​ការ​ស្វែង​រក និង​យល់​ពី​ខ្លួន​ឯង​បាន​ទើប​ជា​ទី​សុភមង្គល​ពិត​ប្រាកដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម