ចង់ដឹងក្លិនមាត់ខ្លួនឯងល្អ ឬមិនល្អ សាក ៦ វិធីនេះបាន

ក្រៅពីសម្រស់នៃដងខ្លួន ក្លិនក៏ជារឿងដែលយើងគួរប្រុងប្រយ័ត្នដែរ ជាពិសេសគឺក្លិនមាត់តែម្ដង។ ពេលខ្លះទោះបីជាយើងបានដុសធ្មេញហើយក៏ដោយ ក៏មិនប្រាកដថានឹងមានក្លិនក្រអូបប្រហើរជាប់រហូតនោះទេ។ ដូច្នេះប្រសិនបើចង់ដឹងថាមាត់ខ្លួនឯងមានក្លិនបែបណា យោងតាម Bright side យើងអាចសាកល្បងនូវ ៦ វិធីដូចខាងក្រោមនេះ៖

១. លិឍកដៃ៖ គ្រាន់តែលិឍផ្នែកខាងក្រោយនៃកដៃហើយទុកប្រហែលពី ៥ ទៅ ១០ វិនាទីរួចហិត យើងនឹងដឹងពីក្លិនមាត់ខ្លួនឯងភ្លាម។ ប្រសិនបើមានក្លិនមិនល្អ វាអាចនឹងបណ្ដាលមកជ្រាំងអណ្ដាតរបស់យើងហើយ។

២. យកម្រាមដៃបៀកគល់អណ្ដាត៖ យើងក៏អាចយកចុងម្រាមដៃទៅបៀកលើគល់អណ្ដាត រង់ចាំឱ្យស្ងួតទឹកមាត់រួចហិតក្លិនដែរ។ ជួនកាលបញ្ហាក្លិនមាត់មិនល្អក៏អាចបណ្ដាលមកពីបាក់តេរី bacteria-covered stones ដែលទុំជាប់សាច់ដុំបំពង់កផងដែរ។

៣. ដកដង្ហើមចេញក្នុងកែវ៖ មានត្រឹមតែកែវស្អាតមួយប៉ុណ្ណោះក៏អាចដឹងពីក្លិនខ្យល់សង្ហើមយើងបានដែរដោយគ្រាន់តែដាក់កែវឱ្យចំមាត់ហើយដកដង្ហើមធំចេញទីក្នុងកែវ រួចស្រង់ក្លិន។ មិនតែប៉ុណ្ណោះ យើងអាចប្រើកែវជ័រ ឬថង់ប្លាស្ទិកដែលគ្មានក្លិនមកជំនួសកែវថ្មបានដែរ។

៤. យកកំប្រេះជូតអណ្ដាត៖ ការយកកំប្រេះមកជូតអណ្ដាតមិនត្រឹមតែអាចជួយឱ្យយើងដឹងក្លិនមាត់ខ្លួនឯងប៉ុណ្ណោះទេ វាថែមទាំងជួយយើងឱ្យដឹងពីសុខភាពមាត់ធ្មេញទៀតផង។ ប្រសិនបើមានពណ៌លឿងក្រោយជូតហើយ នោះបណ្ដាលមកពីការឡើងខ្ពស់នៃស៊ុលហ្វីត។​ យើងអាចប្រើក្រដាសមកជំនួសកំប្រេះក៏បាន។

៥. ប្រើស្លាបព្រា៖ គ្រាន់តែយកចង់ស្លាបព្រាមកកោសគល់អណ្ដាតបន្តិច ទុកឱ្យស្ងួតទឹកមាត់បន្តិចរួចយកមកហិតក៏ជាវិធីមួយដែលអាចឱ្យយើងដឹងពីក្លិនមាត់ខ្លួនឯងបានផងដែរ។ ប៉ុន្តែពេលកោសហើយ យើងគួរសង្កេតមើលគល់អណ្ដាតបន្តិចដែរ។

៦. ប្រើខ្សែសម្អាតធ្មេញ (floss) ៖ ការប្រើប្រាស់ floss មិនត្រឹមតែយកមកសម្អាតធ្មេញប៉ុណ្ណោះទេ វាក៏ជួយឱ្យយើងដឹងពីក្លិនមាត់ខ្លួនឯងផងដែរ។ ពេលខ្លះក្លិនមាត់មិនល្អក៏អាចបណ្ដាលមកពីការជាប់កម្ទេចអាហារនៅចន្លោះធ្មេញដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម