ចង់រកក្ដីសុខឱ្យខ្លួនឯង ស្រីៗគួរដឹងរឿង ៦ ចំណុចនេះ

បើទោះបីជាមានភាពរឹងមាំ និងមានសមត្ថភាពខ្លាំងយ៉ាងណា ក៏មនុស្សស្រីនៅតែមានទន់ខ្សោយក្នុងខ្លួនដែរ។ នៅពេលខ្លះការសម្ដែងធ្វើពុតជារឹងមាំខ្លាំងពេក វានឹងកាន់នាំឱ្យជីវិតត្រូវទទួលរងនូវសម្ពាធច្រើនទៅវិញទេ ហើយវាក៏មិនមែនជាអ្វីដែលមនុស្សឆ្លាតជ្រើសរើសដែរ។ ហើយ ៦ ចំណុចខាងក្រោមនេះគឺជាអ្វីដែលមនុស្សឆ្លាតចូលចិត្តធ្វើដើម្បីឱ្យជីវិតស្រស់ស្រាយ៖

១. ងាយស្រួលសម្របខ្លួន មានចិត្តគំនិត និងចេះប្រើពាក្យល្អៗជាមួយមនុស្សជុំវិញខ្លួន។ ពួកគេមិនចូលចិត្តប្រើគំនិតអវិជ្ជមានគិតលើអ្នកដទៃឡើយ ប៉ុន្តែទៅតាមកាលៈទេសៈ និងមនុស្ស។ គេក៏ចូលចិត្តធ្វើឱ្យអ្នកដទៃសប្បាយចិត្ត និងមានស្នាមញញឹមច្រើនផងដែរ។

២. មិនវាយតម្លៃមនុស្សឡើយ ជាពិសេសមនុស្សប្រុស។ ពួកគេក៏មិនស្ទើរស្ទាក់ក្នុងការបើកចិត្តទទួលយកស្នេហាដែរដោយសារគេគិតថាមិនមានមនុស្សណាម្នាក់ដែលអាចរួមរស់ជាមួយគ្នារហូតដល់ថ្ងៃសូន្យឡើយ។ ដូច្នេះហើយសម្រាប់ពួកគេលុយសំខាន់ តែជីវិតក៏សំខាន់ណាស់ដែរ។

៣. ពួកគេដឹងថាខ្លួនមិនមែនជាមនុស្សល្អឥតខ្ចោះ បែបនេះហើយទើបគេចេះស្ដាប់យោបល់ពីអ្នកគ្រប់គ្នា ហើយកែលម្អខ្លួនឡើងវិញ។ ខណៈដែលអ្នកធ្វើពុតជាខ្លាំងមានភាពជឿជាក់ជ្រុល អាចធ្វើអ្វីម្នាក់ឯងបាន និងរឹងរូសរហូតដល់បាត់បង់មិត្តភាពតែម្ដង។

៤. បើទោះជាការងាររវល់ ឬសំខាន់ខ្លាំងប៉ុណ្ណា ពួកគេនៅតែអាចឆ្លៀតពេលខ្លះបន្ធូរភាពតានតឹងសម្រាប់សុខភាព និងជីវិតផងដែរ។ គេមិនមែនជាមនុស្សដែលអាចទទួលរ៉ាប់រងអ្វីទាំងអស់បានឡើយព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិត។

៥. មនុស្សឆ្លាតងាយយល់ចិត្ត និងអត់ទោសឱ្យអ្នកដទៃ ប៉ុន្តែពិបាកបំភ្លេចពេលខ្លួនត្រូវគេក្បត់ព្រោះគេជឿថារឿងនេះអាចនឹងកើតមានជាលើកទីពីរ។ ការដែលពិបាកអត់ទោសឱ្យអ្នកដទៃ វាអាចនឹងធ្វើឱ្យយើងងាយបំភ្លេចកំហុសអតីតកាល។

៦. ភាគច្រើនពួកគេចូលចិត្តរស់នៅជាមួយស្នាមញញឹម និងភាពរីករាយព្រោះកំហឹង ការសើចចម្អក ភាពច្រណែនឈ្នានីសមិនបានធ្វើឱ្យជីវិតប្រសើរឡើង ក៏ដូចជាដោះស្រាយបញ្ហាបានឡើយ។ លើសពីនេះ មនុស្សដែលមានភាពវៃឆ្លាតនឹងដឹងពីរបៀបបញ្ចេញមតិដើម្បីដោះស្រាយបញ្ហាដែរ។

ដូច្នេះមិនមានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ គ្រាន់តែយើងចេះទទួលស្គាល់ការពិត និងសម្របខ្លួនទើបអាចរកក្ដីសុខឱ្យជីវិតបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប