បើលោកអ្នកកំពុងស្វែងរករថយន្តគ្រួសារ សូមកុំរំលងModel មួយនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ភ្នំពេញ៖ ក្រុមហ៊ុន Kia បានបង្កើតប្រភេទរថយន្តថ្មីនៅលើត្រកូល Carnival គឺប្រភេទ GUV ដើម្បីបំពេញតម្រូវការទីផ្សារ ដែលកំពុងកើនឡើងរបស់អតិថិជនដែលចង់បានយានជំនិះមានសមត្ថភាពគ្រប់គ្រាន់ ហើយទន្ទឹមនឹងនោះក៏ចង់បង្ហាញរូបរាងទាន់សម័យ និងបច្ចេកវិទ្យាទំនើបៗផងដែរ។

បច្ចុប្បន្ននេះ ប្រភេទរថយន្ត MPV, SUV និង Mini Van សុទ្ធសឹងជារថយន្តដែលកំពុង ពេញនិយមប្រើប្រាស់ ច្រើនក្នុងទីផ្សារប្រទេសកម្ពុជា តែសម្រាប់រថយន្តប្រភេទ GUV វិញ គឺបានបូករួមបញ្ចូលគ្នានូវលក្ខណៈពិសេសរវាងរថយន្ត SUV ​និង​ MPV តែម្ដង។ មូលហេតុដូច្នេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន Kia សម្រេចបង្កើតជា រថយន្ត The new Carnival GUV នេះឡើងមក។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅថ្ងៃទី ១០-១១ ខែសីហា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ មានកម្មវីធីដ៏អធិកអធម ខណៈក្រុមហ៊ុន Kia Cambodia បានបើកសម្ពោធរថយន្តថ្មី The new Carnival GUV ស៊េរីឆ្នាំ២០២៥។ ក្នុងនោះ មានការតាំងពីព័រណ៍រថយន្តចំនួន២ថ្ងៃ ព្រមទាំងមានកម្មវិធីសប្បាយរីករាយដល់អតិថិជន ដូចជាការចាប់លុយក្នុងទូរសំណាង Money Box ដោយលក្ខខណ្ឌគ្រាន់តែមានប័ណ្ណបើកបរ គឺអាចមានសំណាងបង្វិលកង និងមានឱកាសចាប់រង្វាន់ពី Money box ហើយសម្រាប់អ្នកធ្វើការកក់នឹងទទួលបានការចាប់រង្វាន់ដោយស្វ័យប្រវត្ត។

ក្នុងនោះផងដែរ រថយន្ត The new Carnival GUV ក៏បានធ្វើការឆ្លងកាត់ការធ្វើតេស្ត និងពិសោធពីគុណភាពឡានក្នុងកម្មវិធីលំដាប់ពិភពលោកគឺ Consumer Reports Recommended (CR) ដោយពន្ទុដែលយើងទទួលបានជារួមគឺ 81/100ពិន្ទុ។ ចំពោះពិន្ទុដែល The new Carnival ទទួលបានទៅលើចំណុចខ្លាំងនោះគឺ ពាក់ព័ន្ធទៅនឹង ភាព Smooth, Powertrain, Breaking, Interior room, Control​ ដែលនឹងធ្វើអោយរថយន្តKia ទទួលបានការទទួលស្គាល់ថាជារថយន្តដែលល្អ និងសមត្ថភាពខ្លាំងគ្រាប់គ្រាន់សម្រាប់ការប្រើប្រាស់លើទីផ្សារពិភពលោក។

​ខាងក្រោមនេះជាមុខងារពិសេសៗរបស់រថយន្ត The new Carnival GUV ស៊េរីឆ្នាំ២០២៥ ៖

•          រថយន្តនេះ អាចបញ្ជាបញ្ឆេះពីចម្ងាយរហូតដល់១០០ម៉ែត្រ អាចបញ្ជាបើក/បិទទ្វារអូតូម្តងទាំងអស់ ឬបញ្ជាបិត/បើកទ្វាម្តងមួយក៏បានដែរ

•          កាន់តែពិសេស រថយន្តនេះមិនចាំបាច់ប្រើដៃ ឬជើង ឬបញ្ជាតាមសោ ដើម្បីបើកទ្វារថយន្តនោះឡើយ ដោយគ្រាន់តែមានសោ Smart Key នៅជាប់ខ្លួន វានឹងបើកទ្វាហើយបិតឱ្យយើងវិញអូតូតែម្តង

•          រថយន្តនេះមានកម្លាំងម៉ាស៊ីន៣.៥ និង៦ស៊ីឡាំង ជាប្រភេទ Smart Stream G ប្រើបច្ចេកវិទ្យាអាល្លីម៉ង់ ម៉ាស៊ីនធំមែន តែជួយសន្សំសំចៃ សម្រាប់ការបញ្ឆេះស្ងាត់មិនរំខានអ្នកដែលនៅក្នុងរថយន្ត

•          រថយន្ត The new Carnival GUV 2025 នេះមានការបំពាក់ Head Up Display នៅលើកញ្ចក់នៃរថយន្តផ្នែកតៃកុងតែម្តង

•          មុខងារ Land Keeping Assists វាជួយជំនួយក្នុងការបើកបរពេលបើកខុសគន្លងផ្លូវវា បន្លឺសម្លេងដាស់តឿនយើងឱ្យដឹងភ្លាមៗ ហើយបើចាំបាច់វានឹងទាញយើងឱ្យត្រូវគន្លងសុវត្ថិភាពវិញ

•          ក្នុងនោះរថយន្តនេះមានអេក្រង់កម្សាន្តធំកោងទំហំ ១២.៣ អ៊ីញ មានមុខងារច្រើនដូចជា Apple CarPlay និង Android Auto ជាមួយកាម៉េរ៉ា ៣៦០ ដែលអាចអូសមើលជារូប៣៦០ដឺក្រេជារូប 3D បាន ពិសេសថែមទៀតនោះ ពេលចូលរថយន្តមានមុខងារបន្លឺសម្លេងភ្លេង បន្ធូអារម្មណ៍បន្លឺឡើងអូតូតែម្តង

•          កាន់តែពិសេសថែមទៀត រថយន្តនេះមាន សែនស័រ រហូតដល់ ១២គ្រាប់ ជុំវិញរថយន្តតែម្តង ថែមទាំងបំពាក់ Blind Spot ដែលជួយឱ្យសញ្ញាដល់អ្នកបើកបរដឹងពីសកម្មភាពដែលនៅកៀកនឹងផ្ទៃរថយន្ត

ហើយនេះជាមុខងារទាំងអស់នៃរថយន្តThe new Carnival GUV 2025៖

•          ម៉ាស៊ីន ៣.៥ L ៦ស៊ីឡាំង កម្លាំងម៉ាស៊ីន ២៧២Hp/ ៦៤៩៩rpm 

•          រថយន្តប្រភេទ VIP ៧កៅអី

•          កៅអីប្រភេទ VIP បែបឯកជនភាព

•          ឧបករណ៍ចាប់សញ្ញាទឹកភ្លៀងនៅខាងមុខ

•          កញ្ជក់បង្អួចបើកអូតូទាំងអស់

•          ប្រើប៊ូតុងបញ្ឆេះ និងពន្លត់ម៉ាស៊ីន

•          ដំបូលបើក ភ្លោះ អេឡិចត្រូនិច

•          ឧបករណ៍សាកទូរស័ព្ទដោយឥតប្រើខ្សែ

•          រន្ធសាក Type C គ្រប់កៅអី

•          ប្រព័ន្ធបើកអូតូឆ្លាវៃ (Stop & Go)

•          កាមេរ៉ាមើលជុំវិញ ៣៦០ដឺក្រេ អាចចុចលើអេក្រង់បាន

•          កៅអីអេឡិចត្រូនិចនៅជួរទី១ និងជួរទី២

•          កៅអីខ្យល់ត្រជាក់ និងក្ដៅ

•          ប្រព័ន្ធពោងសុវត្ថិភាពចំនួន៨

•          អេក្រង់ថាច់ស្រ្គីន ១២.៣អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay And Android Auto

•          ប្រព័ន្ធកម្សាន្ត Radio Am/fm & Mp3 Audio

•          ប្រព័ន្ធសិនស័រប្រាប់ដំណឹងមុខក្រោយ

•          ប្រព័ន្ធជំនួយសុវត្ថិភាពពេលបើកទ្វាចេញក្រៅ

•          ប្រព័ន្ធជំនួយក្នុងចុះចត

•          ឧបករណ៍បញ្ចៀសការប៉ះទង្គិចនៅពេលបើកថយក្រោយ

•          ប្រព័ន្ធជំនួយក្នុងទប់លំនឹង (ABS+ESC+HAC+TSA)

•          អេក្រង់បង្ហាញ Blind-Spot (Bvm)

•          ប្រព័ន្ធកំណត់ល្បឿនបើកអូតូ (Scc)

•          ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់

•          ប្រព័ន្ធជំនួយចាប់តាមគន្លងផ្លូវ

•          កង់ស្ព័រទំហំ ១៩អ៊ីញ

•          ធានា១០ម៉ឺន គីឡូម៉ែត្រ ឬរយៈពេល៣ឆ្នាំ

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុកផេក KIA CAMBODIA ឬអាចទស្សនាផ្ទាល់អាគាតាំងបង្ហាញរថយន្តនៅ Kia Cambodia ដែលមានទីតាំង ទល់មុខរាជ្យបណ្ឌិតសភាកម្ពុជា ឬតាមរយៈលេខទូរស័ព្ទ៖ 095999191 | 095999799៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ