Director វ័យ​ក្មេង Nich ត្រូវជ្រើសរើសចូលរួមក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលវគ្គខ្លី “FLY POST LAB” នៅកូរ៉េ

ជា​ការ​បើក​ទំព័រ​មុខមាត់​ថ្មី​ដល់​វិស័យ​វិស័យភាពយន្ដខ្មែរ ជាពិសេសលើផ្នែក Post-Production ដោយ​កញ្ញា ផល សុវណ្ណនាថ ឬភាគច្រើនស្គាល់ថា Nich ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ចូលរួម​ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលវគ្គខ្លី “FLY POST LAB” ដែល​ធ្វើ​ឡើង​នៅ​​​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ពេល​ថ្មី​ៗ។

កញ្ញា សុវណ្ណនាថ ដែល​ជា​ក្រុម​ការងារ ផលិតករ និង​អ្នក​ដឹកនាំ​សម្ដែង ដ៏​មាន​ទេពកោសល្យ របស់​ភ្លើងគប់ PlerngKob ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ផ្លូវការ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​វគ្គខ្លី “FLY POST LAB” ដែល​ផ្ដោត​សំខាន់​ទៅ​លើ Post-Production នៅ​ឯ​ទីក្រុង​ប៊ូសាន និង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង រៀបចំ​ដោយ Busan Film Commission & Asian Film Commission Network កាលពី​ថ្ងៃ ២៥ ដល់៣០​ ខែឧសភា ឆ្នាំ ២០២៥។

ការ​បង្ហាញ​ខ្លួន​របស់ នាថ ក្នុង​នាម​ជា​សិក្ខាកាមជា​ឱកាស​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​ផលិតករ និង​អ្នកដឹក​នាំ​ភាពយន្ដ​ដទៃ​ទៀត នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ។ មួយ​វិញ​ទៀត វា​ជា​ការ​ចាប់​យក​ឱកាស ដើម្បី​ពង្រីក​សមត្ថភាព​ខ្លួនឯង ក៏​ដូចជា​អាច​មក​អភិវឌ្ឍន៍​ជំនួញ​នោះ​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

បទ​ពិសោធន៏​មួយ​នោះ​ជា​កត្តា​ជំរុញ​ឲ្យ​ផលិតករ និង​អ្នក​ដឹកនាំ​ស្ត្រី​នៅ​កម្ពុជា​ដូចជា Nich អភិវឌ្ឍ​សមត្ថភាព និង​ជំនាញ​មួយ​កម្រិត​ទៀត​នៅ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ជា​ពិសេស​លើ​ផ្នែក Post-Production បែប​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ។សិក្ខាសាលានោះ មាន​សិក្ខាកាមពីប្រទេសអាស៊ានទាំង ១០។

គួរ​បញ្ជាក់​ថា Sovannneadh គឺជា Director វ័យ​ក្មេង និង​ទើប​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ តែ​ស្នាដៃ​នាង​ទទួល​បាន​ការ​គាំទ្រ។ កន្លង​មក Sovannneadh ធ្លាប់​បាន​ដឹក​ចម្រៀង​​ដូចជា «ឱកែវអើយ», «វីរនារី​គឺ​ម្ដាយ​ខ្ញុំ​» និង «ចុក» ហើយ​ក៏មាន TVC ធំ​ៗ​ ជាច្រើន​ទៀត​ផង​ដែរ៕

រូបភាព៖ ភ្លើងគប់ PlerngKob


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *