តួសម្ដែងសុទ្ធតែ Top តែទីបំផុតភាពយន្ត “Wonderland” របស់ Park Bo Gum និង Suzy ត្រូវខាតដើមជាទម្ងន់

កំពូលតារាទាំង ២ រូបរបស់កូរ៉េខាងត្បូងគឺ Park Bo Gum និង Suzy មិនអាចប្រើប្រជាប្រិយភាពរបស់ពួកគេស្រោចស្រង់ចំណូលភាពយន្ត “Wonderland” បានឡើយ ដោយចុងក្រោយភាពយន្តថ្មីនេះបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ នៅតារាង Box Office កូរ៉េបាត់ទៅហើយ បើទោះជាមានការផ្សព្វផ្សាយគគ្រឹកគគ្រេងបែបណា ហើយនឹងត្រូវទម្លាក់ចេញពីរោងកុនមុនចំនួនអ្នកទស្សនាឈានដល់ ១ លាននាក់។

ចាប់ផ្ដើមបញ្ចាំងពីថ្ងៃទី ៥ ខែមិថុនា ភាពយន្តនេះនិយាយអំពីការជួបជុំជាមួយមនុស្សជាទីស្រលាញ់តាមរយៈសេវាកម្មវីដេអូខលដែលដំណើរការដោយ AI ជាការវិលត្រឡប់មកកាន់វិស័យកុនខ្នាតធំលើកដំបូងក្នុងរយៈពេល ១៣ ឆ្នាំរបស់អ្នកដឹកនាំរឿង Kim Tae Yong បន្ទាប់ពីភាពយន្ត “Late Autumn”។ ភាពយន្ត​នេះ​បានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងតាមរយៈបញ្ជី​តួសម្ដែងដែលសុទ្ធសឹងជាតារាល្បីៗ​រួម​មាន Tang Wei, Jung Yumi, និង Choi Woo Shik រួម​ជាមួយតួឯកទាំងពីរគឺ Park Bo Gum និង Suzy។

ទោះជាយ៉ាងណាក៏ដោយ “Wonderland” អាចទាក់ទាញអ្នកទស្សនាត្រឹម ៦១៧ ៦៩០ នាក់ប៉ុណ្ណោះ ខណៈតួលេខដែលអាចឱ្យរឿងនេះស្រង់ដើមមកបានគឺលុះត្រាតែបាន ២,៩ លាននាក់។ ការវាយតម្លៃពីអ្នកទស្សនាភាពយន្តនៅលើវិបសាយ CGV Golden Egg គឺមានទាំងវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែមានទស្សនិកជនជាច្រើនបានបង្ហាញការខកចិត្តចំពោះសាច់រឿងដែលហាក់មិនសមហេតុផល។

បន្ទាប់ពីការរង់ចាំរយៈពេល ៣ ឆ្នាំចាប់តាំងពីការថតរឿង និងត្រឹមតែ ២២ ថ្ងៃនៅក្នុងរោងភាពយន្ត “Wonderland” នឹងត្រូវចេញបញ្ចាំងតាមអនឡាញនៅថ្ងៃទី២៧ ខែមិថុនា ដែលការបញ្ចេញទៅសេវាអនឡាញមុនកំណត់នេះបានបង្ហាញថាការចាក់បញ្ចាំងនៅរោងភាពយន្តមិនទទួលបានជោគជ័យឡើយ។

បរាជ័យរបស់ខ្សែភាពយន្តនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងវិស័យភាពយន្តកូរ៉េ ដែលសូម្បីតែតួសម្តែងល្បីៗក៏ប្រហែលជាមិនអាចធានាជោគជ័យក្នុងការលក់សំបុត្របានដែរ ប្រសិនបើសាច់រឿងមិនទាក់ទាញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *