ហេតុអ្វីក្រុមហ៊ុន K-pop នៅតែរកចំណូលបានខ្ពស់ ទោះបីការលក់អាល់ប៊ុមធ្លាក់ចុះជាងមុន?

ក្រុមហ៊ុន HYBE, SM, និង YG បានរាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំសម្រាប់ត្រីមាសដំបូងឆ្នាំ២០២៥ ដោយសារការកើនឡើងនៃចំណូលពីការប្រគំតន្ត្រី។

ទោះបីជាការលក់អាល់ប៊ុមចម្រៀងបានធ្លាក់ចុះក៏ដោយ ប៉ុន្តែទីភ្នាក់ងារ K-pop ជាច្រើនកំពុងមើលឃើញការងើបឡើងវិញ ដោយសារការកើនឡើងនៃប្រាក់ចំណូលពីការប្រគំតន្ត្រី និងប្រជាប្រិយភាពជាសាកលនៃក្រុមចម្រៀងថ្មីៗ។

យោងតាមសារព័ត៌មាន Korea Times បានចុះផ្សាយនៅដើមសប្ដាហ៍នេះ ទីភ្នាក់ងារធំ៣ ក្នុងចំណោម “បងធំទាំងបួន” រួមមាន HYBE, SM និង YG Entertainment បានរាយការណ៍ថាប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ របស់ពួកគេមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំណែកបងធំមួយទៀតគឺ JYP Entertainment មិន​ទាន់​បញ្ចេញ​តួលេខ​របស់​ខ្លួន​នៅ​ឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​ព្យាករ​ថាអាច​នឹង​មានការធ្លាក់ចុះ។

ក្នុងចំណោមក្រុមហ៊ុនដែលមានកំណើន HYBE បានកត់ត្រាប្រាក់ចំណូលចំនួន ៣៦៨ លានដុល្លារ ជាមួយប្រាក់ចំណេញប្រតិបត្តិការខ្ទង់ ១៥ លានដុល្លារសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៥ ដែលប្រាក់ចំណេញនេះបានកើនឡើង ៥០ ភាគរយបើធៀបនឹងឆ្នាំមុន។ នេះ​ជា​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​ទាំង​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​បានធ្លាក់​ចុះ។

ទន្ទឹមនេះ ផលិតកម្ម SM Entertainment ក៏បានមើលឃើញពីកំណើនផងដែរ ដោយបានប្រកាសពីប្រាក់ចំណូលសរុប ១៦២ លានដុល្លារ ជាមួយប្រាក់ចំណេញប្រតិបត្តិការជិត ២៣ លានដុល្លារដែលកើនឡើង ១១០ ភាគរយធៀបនឹងឆ្នាំមុន។

ចំណែក ផលិតកម្ម YG Entertainment ដែលមានការខាតបង់ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំមុន បានត្រលប់មករកប្រាក់ចំណេញបានវិញជាមួយប្រាក់ចំណេញប្រតិបត្តិការចំនួន ៦,៦ លានដុល្លារ ខណៈប្រាក់ចំណូលសរុបបានចំនួន ៧០ លានដុល្លារ។

ការកើនឡើងនៃប្រាក់ចំណូលរបស់ទីភ្នាក់ងារទាំងនេះត្រូវបានជំរុញភាគច្រើនដោយការប្រគំតន្ត្រីបន្តផ្ទាល់ និងការលក់វត្ថុអនុស្សាវរីយ៍ទាក់ទងនឹងសិល្បករ។ ជាក់ស្ដែងប្រាក់ចំណូលនៃការប្រគំតន្ត្រីរបស់ HYBE ក្នុងត្រីមាសដំបូងឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំងដល់ ១០៩ លានដុល្លារ ខណៈការលក់អាល់ប៊ុម និងតន្ត្រីឌីជីថលអាចរកចំណូលបានត្រឹម ៩៦ លានដុល្លារ។ ចំណែក SM ក៏បានរាយការណ៍អំពីការកើនឡើង ៥៨ ភាគរយផងដែរនៃប្រាក់ចំណូលការប្រគំតន្ត្រី ។

លោក Kim Do-heon ជាអ្នកជំនាញមួយរូបក្នុងវិស័យតន្ត្រីប៉ុបបាននិយាយថា ទីផ្សារការប្រគុំតន្ត្រីរបស់ K-pop នឹងមើលឃើញតែកំណើនប្រកបដោយនិរន្តរភាព ប្រសិនបើក្រុមហ៊ុនផ្តោតលើមាតិកាដែលមានគុណភាព។ លោកបន្ថែមថា ជំនួសឱ្យការជំរុញការលក់សំបុត្រជាមួយនឹងកញ្ចប់ពិសេស ឬវត្ថុអនុស្សាវរីយ៍ថ្លៃៗ ពួកគេត្រូវផ្ដោតលើការសម្តែងដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងដល់ទស្សនិកជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *