ភាពយន្តថៃ ៦ រឿងដែលយកតួឯកស្រីស្អាតមកសម្ដែងឆ្កួតៗតែជោគជ័យមិនធម្មតា

តួឯកស្រីភាពយន្ត​ថៃ​បច្ចុប្បន្ន​មិនត្រឹមតែត្រូវមានសម្រស់ស្រស់ស្អាតហើយ​ពូកែសម្តែងរឿងកម្សត់ ឈុត​ឆាកស្នេហា ប៉ុន្តែសូម្បីតែខ្សែភាពយន្ត​បែបកំប្លែង ​​ក៏ពួក​គេ​អាចធ្វើ​បានចេញ​មកយ៉ាង​ល្អឥតខ្ចោះ។ ចង់ដឹងថាមានតារាស្រីណា​ខ្លះដែលប្តូរពី​តួកម្សត់​មកជាកំប្លែង​ហើយទទួល​បានជោគជ័យ​តោះ​យើងទៅមើលទាំងអស់គ្នា៖

១. Ja Natthaweeranuch រឿង ៖ “Hod Na Hiaw”

នៅក្នុងរឿងនេះតួឯកស្រីរបស់យើងត្រូវបានអ្នកដឹកនាំប្រើការយ៉ាងចាស់ដៃ ដោយនាង​បានប្រែពីតួស្រី​ដែលរៀបរយ​មកជា​តួដែលកំប្លែង​សឹងតែលែងនៅ​សល់ភាពជា​ស្រីស្អាត​តទៅទៀត។​ តែ​ភាពយន្តរឿងនេះ​ក៏ទទួលបានជោគជ័យ​យ៉ាងខ្លាំងមិនតិចដែរ​នៅក្នុង​វិស័យ​ភាពយន្តរបស់ប្រទេសថៃ ។

https://www.youtube.com/watch?v=JB6ym1ndQCA

២. Pinky Savika រឿង៖ “ទាសករស្នេហ៍” ឬ “Love  Slave”

តារា​សម្ដែង​កូន​កាត់ Pinky Savika ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​រឿង​តាម​រយៈ​ការ​សម្ដែង​តួ​កម្សត់​របស់​នាង ប៉ុន្តែ​នៅ​​ពេល​មក​សម្ដែង​រឿង​ “ទាសករ​ស្នេហ៍” ជាមួយ​តារា​កំប្លែង Mum Mokjok នាង​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​ទាំង​ស្រុង។ ក្នុង​រឿង​នេះ​មាន​ឈុត​ឆាក​ជា​ច្រើន​ដែល​គេ​មិន​ធ្លាប់​ឃើញ Pinky សម្ដែងពីមុន ប៉ុន្តែ​រឿង​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ពេល​ចេញ​បញ្ចាំង​កាល​ពី​ឆ្នាំ២០១៤។

២. Pancake Khemanit រឿង ៖ “មីងក្រញាញ់” ឬ “Miss Happy”

តារាស្រីលំដាប់ជួរមុខ Pancake Khemanit ដែល​ទស្សនិកជនស្គាល់​យ៉ាងច្បាស់​ថាជាតួឯក​ស្រីដែលមានសមត្ថភាពផ្នែកសម្តែង ថតឃោសនា និង​ឈានទៅដល់ការ​ដើរម៉ូដលំដាប់​អន្តរជាតិ។ តែទស្សនិកជន​ពិតជា​កម្រ​បានឃើញតារាស្រីរូបនេះ​សម្តែងជាលក្ខណៈ​បែប​កំប្លែងណាស់។ នៅក្នុងរឿង “Miss Happy” Pancake មិនត្រឹមតែប្តូរបុគ្គលិកលក្ខណៈ ៣៦០ ដឺក្រេនោះទេ តែបើនិយាយពីការតុបតែងខ្លួនក្នុងរឿងនេះវិញគឺថាហៅលែងឮ​តែម្ដង ព្រោះនាងត្រូវតែងខ្លួនដូចជាអ៊ុំស្រីចំណាស់ ថែមទាំងមាន​សក់ក្រញាញ់​បាស់​កន្ទ្រើង គ្រាន់តែបានឃើញការតុបតែងខ្លួនក៏​ធ្វើឲ្យអ្នកទស្សនិកជនផ្ទុះសំណើច​បាត់ទៅហើយ។

៣. Mai Davika រឿង ៖  “លោកយាយអាយុ ២០ឆ្នាំ” ឬ “Suddenly Twenty”

រឿងនេះ Mai Davika ក៏លះបង់មិនចាញ់ Pancake ប៉ុន្មាននោះទេ គឺអាចនិយាយបានថា ធ្ងន់ជាងទៅទៀតក៏ថាបាន ព្រោះ Mai Davika ត្រូវដើរតួធ្វើជាយាយចាស់ ដែលបាន​វិល​ត្រលប់​​មករស់នៅក្នុងរាងកាយស្រីក្រមុំវ័យ ២០ ឆ្នាំសាជាថ្មី។ ប៉ុន្តែ​នាង​ត្រូវ​រក្សា​លក្ខណៈ ជាយាយចាស់ ដែលដើរកោងៗ ច្រង៉េងច្រង៉ាង ថែមទាំង​តារាស្រី​របស់យើង​សម្តែងមិនខ្វល់​ពីសម្រស់ទាល់តែសោះ  ទាំងចរិតឫកពា ទាំងសម្តីកោងកាច ធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើលខ្លាំង​មែនទែន​ក្នុងរឿងនេះ ។

៤. Chompoo Araya រឿង ៖  “Crazy Crying Lady”

អ្នកណាមិនស្គាល់អ្នកនាង Chompoo Araya រាជនី​ Fashion ប្រចាំ​ប្រទេសថៃ​មានកត្តិយសបានចូលរួមដើរម៉ូដលើកម្រាលព្រំក្រហមអន្តរជាតិជារៀងរាល់ឆ្នាំ ហើយ​បើនិយាយពីស្នាដៃការសម្តែង​ មិនថាជាត​កាចក៏​កាច​ដល់ថ្នាក់​មិត្តរួមការងារជាមួយគ្នាចង់ខ្លាច តួកម្សត់​ក៏ធ្វើឲ្យអ្នកគាំទ្រយំ​តាមហើម​ភ្នែក​គ្រប់គ្នា ។ តែនៅពេលដែល​នាងផ្លាស់មក​សម្តែង​ភាពយន្តបែបកំប្លែងវិញ គឺស្ទើរតែអស់រូបភាពរាជនី Fashion ដែលយើងធ្លាប់ឃើញ  ព្រោះនាង​សម្តែងដោយមិនខ្វល់ពីបុគ្គលិកលក្ខណៈជាតួឯកស្រីសូម្បីតែបន្តិច  ។

៥. Bella Ranee រឿង ៖ “នាងរាម វីរនារីជិះក្របី” ឬ “Riam Fighting”

បើនិយាយពីតារាស្រីដែលបានប្តូរមកសម្តែងជាតួកំប្លែងហើយជោគជ័យពិតជាមិនអាចរំលងតារាស្រីម្នាក់នេះបាននោះទេ ព្រោះនាង​ទើបតែធ្វើឲ្យ​រោងកុនជិតផ្ទុះដោយសារ​តែ​បុគ្គលិក​លក្ខណៈ​របស់នាង​នៅក្នុងខ្សែភាពយន្តរឿង “Riam Fighting” ។

រឿងនេះ Bella សម្តែងជាតួឯកស្រីដែលមានចរិតឡិឡក់ និង​មានចិត្តច្រណែន​បងស្រីបង្តើត​របស់ខ្លួនដែល​ជានារីសុភាពទៅណាមកណាមានតែអ្នកតាមស្រឡាញ់គ្រប់គ្នា ចំណែកតួឯក​ស្រីយើងវិញមិនសូវជាមានគេចាប់អារម្មណ៍ប៉ុន្មានទេ ឬអាចនិយាយបានថា អត់អ្នកយក។

រឿងនេះ Bella បានផ្លាស់ប្តូរសឹងតែលែងចាំបានថា Bella Ranee ពីមុនជាតួឯកស្រីយ៉ាងមិច ព្រោះក្នុងរឿងនេះ​នាងទាំង ក្រមិចក្រមើម ឡិកឡក់ ថែមទាំងចេះវាយតប់ជាមួយ​មនុស្សប្រុសទៀត អាចនិយាយបានថា Bella ដែល​អ្នកទាំងអស់គ្នា​ស្គាល់នៅក្នុងរឿងភាគ​ពីមុនយ៉ាងម៉េចគឺបំភ្លេចចោលទៅ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។