Stray Kids បង្កើត History ក្លាយជាក្រុមខេប៉ុបបុរសដំបូងបានឡើងសម្ដែងក្នុងមហោស្រពតន្ត្រីធំ២នៅអឺរ៉ុប

ក្រុមចម្រៀង Stray Kids បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុម K-pop បុរសដំបូងគេដែលបានឡើងសម្ដែងក្នុងនាមជាសិល្បករសំខាន់ក្នុងកម្មវិធីមហោស្រពតន្ត្រីអឺរ៉ុបដ៏មានកិត្យានុភាពពីរគឺ I-Days នៅទីក្រុង Milan ប្រទេសអ៊ីតាលី និង BST Hyde Park នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលគ្រោងធ្វើឡើងនៅខែកក្កដា។

I-Days ជាមហោស្រពដ៏ល្បីល្បាញដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៩៩ ហើយពីមុនមានសិល្បករល្បីៗដូចជា Green Day, Liam Gallagher, Blink 182 និង Justin Bieber ចូលរួមសម្ដែង។ សម្រាបបញ្ជីឈ្មោះសិល្បករនៅឆ្នាំនេះរួមមានក្រុមចម្រៀងជើងចាស់ Metallica, Doja Cat, Lana Del Rey, Bring Me The Horizon និង Sum41 ខណៈក្រុម Stray Kids គឺស្ថិតក្នុងបញ្ជីសិល្បករនាំមុខ ដែលជាមោទនភាពមួយសម្រាប់វិស័យ K-pop ។

ការបង្ហាញខ្លួនរបស់កំពូលក្រុមចម្រៀងបុរសជំនាន់ទី៤ របស់ផលិតកម្ម JYP មួយនេះនៅមហោស្រព BST Hyde Park ក្នុងទីក្រុងឡុងដ៍ក៏ជាសមិទ្ធិផលដ៏អស្ចារ្យមួយផងដែរ ខណៈដែលពួកគេបានក្លាយជាក្រុម K-pop បុរសដំបូងគេដែលដណ្តើមបានតំណែងកំពូលនៅក្នុងមហោស្រពតន្ត្រីដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោកមួយនេះ។

គួរបញ្ជាក់ថា ប្រជាប្រិយភាព និងវត្តមានលើឆាកអន្តរជាតិរបស់ Stray Kids ពេលនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងដូចជាពេលថ្មីៗនេះ ពួកគេបានចូលរួមកម្មវិធី ‘Yellow Coin Collection Campaign’ នៅ Accor Arena ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយព្រឹត្តិការណ៍នេះដឹកនាំដោយជំទាវទីមួយបារាំង Brigitte Macron និងមានគោលបំណងរៃអង្គាសថវិកាសម្រាប់កុមារ និងក្មេងជំទង់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អាល់ប៊ុមពេញទី ៣ របស់ពួកគេ ‘★★★★★(5-STAR)’ ក៏បានបង្កើតប្រវត្តិសាស្ត្រដូចគ្នាដោយឈរនៅលើតារាង ‘Billboard 200’ របស់អាមេរិក បីសប្តាហ៍ជាប់គ្នា ខណៈបទចម្រៀង “S-Class” និងបទ “TOPLINE (Feat. Tiger JK)” បានរួមចំណែកដល់ភាពជោគជ័យនេះ រួមជាមួយនឹងបទ “God’s Menu” ដែលធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកាន់តែរឹងមាំ។

ងាកមកមើលលើ Youtube វីដេអូចម្រៀងបទ “LALALALA” បានក្លាយជាវីដេអូចម្រៀងទី១២ របស់ពួកគេដែលមានការចូលទស្សនាលើស ១០០លានដង។

បន្ទាប់ពី​ទទួល​បានពាន​រង្វាន់ “ក្រុម K-Pop ល្អ​បំផុត” ពីកម្មវិធី MTV Video Music Award របស់អាមេរិក ក៏ដូចជាពានរង្វាន់ “អាល់ប៊ុម K-Pop” ពីកម្មវិធី Billboard Music Award ថ្មីៗនេះពួកគេក៏បានជាប់បេក្ខភាពនៅក្នុងកម្មវិធី ‘2024 iHeartRadio Music Awards’ សម្រាប់ពានរង្វាន់២ផ្នែកគឺ “សិល្បករ K-Pop ប្រចាំឆ្នាំ” និង “បទចម្រៀង K-Pop ប្រចាំឆ្នាំ” និងបានជាប់ជាបេក្ខភាព “ក្រុមចម្រៀងប្រចាំឆ្នាំ” នៅឯកម្មវិធីពានរង្វាន់ ‘People’s Choice Awards ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក