ខ្លាំងមែន! Stray Kids ជាប់ចំណាត់ថ្នាក់កំពូលជាសិល្បករលក់អាល់ប៊ុមដាច់បំផុតក្នុងឆ្នាំ២០២៥ សរុបជាង ៧ លានច្បាប់

Stray Kids បានពង្រឹងឋានៈរបស់ពួកគេជាក្រុម K-pop ដ៏មានឥទ្ធិពលបំផុតមួយ ដោយបានគ្រងចំណាត់ថ្នាក់កំពូលលើតារាង Circle Chart ក្នុងឆ្នាំ ២០២៥ ជាមួយវិញ្ញាបនបត្រលក់អាល់ប៊ុមច្រើនជាងគេនៅឆ្នាំកន្លងទៅនេះ។

លទ្ធផលចុងឆ្នាំ ២០២៥ របស់ Circle Chart បង្ហាញថា Stray Kids បានឈរនៅកំពូលតារាងជាមួយនឹងវិញ្ញាបនបត្រសម្រាប់អាល់ប៊ុមចំនួនប្រាំពីរ ដែលជាសមិទ្ធផលខ្ពស់បំផុតក្នុងចំណោមសិល្បករដែលបានចេញផ្សាយស្នាដៃក្នុងឆ្នាំ ២០២៥។

ក្នុងនោះ ក្រុមចម្រៀងមានសមាជិក ៨ នាក់មួយនេះទទួលបានវិញ្ញាបនបត្រ Triple Million (លក់បាន ៣ លានបន្ទះ) សម្រាប់អាល់ប៊ុមខ្នាតពេញទីបួនរបស់ពួកគេ ‘KARMA’ ខណៈដែលអាល់ប៊ុម ‘NOEASY’, ‘合 (HOP)’ និង ‘DO IT’ សុទ្ធតែទទួលបានវិញ្ញាបនបត្រ Double Million (លក់បាន ២ លានបន្ទះ)។ លើសពីនេះអាល់ប៊ុម ‘Cle : LEVANTER’ ទទួលបានឋានៈ Double Platinum (លក់បាន ២ សែនបន្ទះ) ជាមួយនឹងការចេញផ្សាយពិសេស ‘KARMA (Nemo)’ និង ‘DO IT (PLVE)’ ដែលទាំងពីរសុទ្ធតែទទួលបានវិញ្ញាបនបត្រ Platinum (លក់ដាច់ ១ សែនបន្ទះ)។

ក្រៅពីវិញ្ញាបនបត្រទាំងនេះ Stray Kids ក៏ត្រូវបានដាក់ឈ្មោះជាសិល្បករដែលលក់ដាច់បំផុតនៅលើ Circle Chart ក្នុងឆ្នាំ ២០២៥ ផងដែរ ដោយអាចកត់ត្រាការលក់អាល់ប៊ុមចំនួន ៧.១ លានសម្រាប់រយៈពេលពេញមួយឆ្នាំ។

ក្នុងឆ្នាំ២០២៥ អាល់ប៊ុមរបស់ពួកគេ ‘KARMA’ ត្រូវបានចាត់ថ្នាក់ជាអាល់ប៊ុមលក់ដាច់បំផុត ពោលគឺលក់បានដល់ ៣.៤ លានច្បាប់ចម្លងទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុម K-pop តែមួយគត់ដែលលើសពី ៣ លានច្បាប់ចម្លងនៅឆ្នាំនេះ។ នេះគឺជាលើកដំបូងដែល Stray Kids ទទួលបានចំណាត់ថ្នាក់លេខ ១ នៃអាល់ប៊ុមចុងឆ្នាំចាប់តាំងពីការចាប់ផ្ដើមចេញតារាងរបស់ Circle Chart ក្នុងឆ្នាំ ២០១០។

ក្នុងនាមជាតារាងតន្ត្រីដែលដំណើរការយូរបំផុត និងទទួលស្គាល់បំផុតរបស់កូរ៉េចាប់តាំងពីឆ្នាំ ២០១០ ចំណាត់ថ្នាក់ចុងឆ្នាំរបស់ Circle Chart គូសបញ្ជាក់ពីឥទ្ធិពលមិនអាចប្រៀបផ្ទឹមបានរបស់ Stray Kids ក្នុងឆ្នាំ ២០២៥ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *