ការពិតជាមនុស្សជំនិតរបស់ សង្ហា អ្នកធ្វើឲ្យបែកធ្លាយបទចម្រៀង វណ្ណដា ​

មុន​នេះ​បន្តិច សង្ហា ដែល​ជា​អ្នក​ធ្វើបទ​ចម្រៀងម្នាក់ ​​បាន​ចេញ​មុខ​បញ្ជាក់​ពី​ដើមចម​​ធ្វើឲ្យ​បទ​ចម្រៀងរបស់ វណ្ណដា បែកធ្លាយទាំងដែលបទទាំងនោះ នៅមិនទាន់បានផលិតរួចរាល់ ដោយ​​បញ្ហានោះ​បាន​អូស​បន្លាយ​មក​ជា​យូរ។

ទំព័រហ្វេសប៊ុកផ្លូវការ Songha – សង្ហា ដែលគេស្គាល់ថា ជាបុគ្គលសំខាន់ម្នាក់ដែលបានចូលរួមផលិតចម្រៀងជាមួយ វណ្ណដា តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន បានចេញមុខបកស្រាយពីដំណើរ​ការបែកធ្លាយចម្រៀង វណ្ណដា យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ2016មក ខ្ញុំជាមនុស្សម្នាក់ ដែលបានចូលរួមផលិតចម្រៀងវណ្ណដា ជាមួយវណ្ណដា រាប់ចាប់ទាំងពី បទ“ ឈឺទេ រហូតដល់ Skull II (Season I ) ឯកសារចម្រៀងដែលបានចេញជាផ្លូវការនិងមិនទាន់ផ្លូវការទាំងអស់គឺ ស្ថិតក្រោមការ ថែរក្សារបស់ខ្ញុំ ។ដើមហេតុនៃការបែកបទចម្រៀងរបស់លោក វណ្ណដា គឺត្រូវបានគេលួចចំលងចេញពីកុំព្យូទ័រស្ទូឌីអូផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ថ្ងៃទី 08 ខែកក្កដា ឆ្នាំ 2022 ខ្ញុំបានទទួលដំណឹងពីការបែកធ្លាយនូវបទ J+O ll (Demo) ដែលមិនទាន់មានគំម្រោងក្នុងការចេញ។ ខ្ញុំបានសហការជាមួយក្រុមការងារដើម្បីរកប្រភពដើមនៃការបែកធ្លាយ ហើយក៏ដឹងថាបុគ្គលម្នាក់នោះជា ក្មេងម្នាក់ដែលខ្ញុំបានផ្ដល់ឪកាស អោយគាត់បាន ចូល Studio ដើម្បីផលិតបទផ្ទាល់ខ្លួនរបស់គាត់ ហើយមានឪកាសបានដុសខាត់សមត្ថភាពរបស់ខ្លួន ទាំងដែលគាត់មិនមែនជាសមាជិករបស់ពួកយើង ( La Cima Cartel & Baramey Crew) ។ពួកយើង (Baramey Crew) ព្យាយាមលាក់ព័ត៌មាននេះ ពីវណ្ណដា ព្រោះមិនចង់អោយគាត់ បែកអារម្មណ៌មិនអាចបំពេញ ភារកិច្ចដែលគាត់កំពុងផ្ដោតបាន។ខ្ញុំពិតជាមានអារម្មណ៏សោកសៅចំពោះសម្លាញ់ (វណ្ណដា) ជាខ្លាំង គាត់ជាបុគ្គលម្នាក់ដែលឆ្លងការលំបាកជាមួយខ្ញុំច្រើន ទំរាំតែយើងមកដល់ចំណុចនេះហើយ ”មានថ្ងៃនេះ“ ហើយគាត់ជាមនុស្សម្នាក់ដែលធ្វើអោយមហាជនទទួលស្គាល់ សមត្ថភាព និងស្នាដៃរបស់ខ្ញុំផងដែរ ។ អរគុណសម្លាញ់ដែលនៅតែមានទំនុកចិត្តចំពោះខ្ញុំ : “ Trust nobody but our Company “ ខ្ញុំគាំទ្រការសម្រេចចិត្ត មិនផលិតបន្តនូវបទដែលបានបែកធ្លាយ !

ម្ចាស់​បទ “ព្រាននារី” រូប​នោះ​បាន​បន្ត​ទៀត​ថា « រឿងហេតុទាំងអស់កើតចេញមកពីការធ្វេសប្រហែសរបស់ខ្ញុំទាំងអស់។ខ្ញុំត្រូវបានគេលួចឯកសារ កាងាររបស់ខ្ញុំ។ ក្រុមហ៊ុនធ្លាប់ប្រាប់ខ្ញុំអោយ ប្រុងប្រយ័ត្ន ជាច្រើនលើក ជាច្រើនសារ ប៉ុនែ្តខ្ញុំនៅតែធ្វើមិនបាន ព្រោះអតីតកាលខ្ញុំក៏ធ្លាប់ជាក្មេងប្រុសម្នាក់ ដែលចង់ចេះចង់ដឹង ចង់រៀនសូត្រ ហើយក៏ធ្លាប់ជាក្មេងម្នាក់ដែលពុំសូវមានឪកាសច្រើនដែរ ! ពេលនេះគឺជាពេលដែលខ្ញុំខកចិត្តបំផុតសំរាប់ទង្វើដែលបានធ្វើ ត្រូវសងមកវិញ ដោយការបំផ្លាញ អនាគតរបស់ខ្ញុំទាំងមូលនិងទំនុកចិត្តរបស់ដៃគូសហការនឹងក្រុមហ៊ុនទាំងមូលរបស់ខ្ញុំ។ ការងារដែលបានផលិត កិត្តិយសដែលបានសាងរាប់ឆ្នាំ គឺត្រូវទទួលលទ្ធផលត្រឹមពាក្យមួយមាត់ គឺ “ ខ្ញុំ Unprofessional “ការខាត់បង់របស់ខ្ញុំគឺ ខ្ញុំផ្ដល់ឪកាសខុសមនុស្ស ស្រលាញ់ខុសមនុស្ស : ឡានឲ្យបើក ផ្ទះឲ្យចូល កុំព្យូទ័រឲ្យចុចកំហុសមួយនេះគឺជាមេរៀនដ៏ធំសម្រាប់ជីវិតខ្ញុំរហូតធ្វើឲ្យខ្ញុំសម្រេចចិត្តចាកចេញមករស់នៅក្រៅតែម្នាក់ឯង ហើយខ្ញុំបានសម្រេចចិត្តផ្លាស់ប្ដូររបៀបធ្វើការជាច្រើនទៀត បច្ចុប្បន្ន File ទាំងអស់គឺមិន ស្ថិតក្រោមការ ថែរក្សារបស់ខ្ញុំទៀតទេ File ទាំងអស់ត្រូវបានផ្លាល់ប្ដូរអ្នកថែរក្សាហើយ វាគឺជាវិធានការយុត្តិធម៍ និងសមហេតុផល ហើយយោគយល់បំផុតសំរាប់ខ្ញុំ ។ 

ជា​ចុងក្រោយ​ សង្ហា បាន​ពោលពាក្យ​ដូចចេះ​ថា «ខ្ញុំសូមទោសបើសិនជាថ្ងៃក្រោយ ខ្ញុំ​ និង វណ្ណដា មិនបានផ្ដល់ឪកាសអោយមនុស្សជំនាន់ក្រោយ អ្នកអាចចាប់ទុកពួកខ្ញុំថាជាមនុស្ស អាត្មានិយមបាន ចាប់ពីពេលនេះទៅគឺយើង សុំតែអភិវឌ្ឍតន្ត្រីបានហើយ រឿងអភិវឌ្ឍធនធាន គឺសូមចប់ត្រឹមនេះ មិនមែនមកពីអស់ទំនុកចិត្តលើមនុស្សគ្រប់គ្នាទេ គឺពួកខ្ញុំសូមសិទិ្ធការពារ ផ្លូវចិត្តដើម្បីរក្សាបាននូវជំហរឈរដ៏រឹងមាំក្នុងការផលិតស្នាដៃល្អ ៗ ដើម្បីបំពេញអោយបាន តាមតម្រូវការ និង ចក្ខុវិស័យរបស់សិល្បៈក្នុងប្រទេសយើងទាំងមូល។សូមទោស : Baramey Production សូមទោស : អ្នកទាំងអស់គ្នា»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ