ភាពយន្តភាគទាំង ៧រឿង ដែលអ្នកគាំទ្ររបស់ IU គួរតែមើលបន្តពីរឿង When Life Give Your Tangerines

នៅដើមឆ្នាំ ២០២៥ នេះ តារាស្រី IU ទើបតែបានបញ្ចេញស្នាដៃរឿងភាគ When Life Give Your Tangerines ដែលទទួលបានការគាំទ្រយ៉ាងក្រាស់ក្រាលពីទស្សនិកជន។ ដោយឡែក ក្រៅពីរឿងភាគដ៏កម្សត់មួយនេះ តារាចម្រៀងវិវត្តន៍ខ្លួនមកជាអ្នកសម្ដែងមួយនេះ ធ្លាប់បានកសាងកេរ្តិ៍ឈ្មោះ ក្នុងរឿងភាគជាច្រើនចំណងជើងក្នុងគ្រាកន្លងមក។

ខាងក្រោយនេះ ជាភាពយន្តភាគទាំង​ ៧រឿង ដែលជាភស្តុតាងនៃការអភិវឌ្ឍសមត្ថភាពសម្ដែងរបស់ IU៖

Dream High (2011)

ចាប់ផ្ដើមដោយ Dream High រឿងភាគមួយនេះនិយាយជីវិតរបស់សិស្សវិទ្យាល័យមួយក្រុម ដែលមានក្ដីសុបិនខ្ពស់ចង់ក្លាយជាតារាខេប៉ុប និងបានរួបរួមគ្នារៀនរាំ ច្រៀង និងនិពន្ធចម្រៀងដើរឱ្យដល់ក្ដីសុបិនដែលខ្លួនបានប៉ង។ ក៏ប៉ុន្តែស្របពេលដែលកំពុងព្យាយាមអភិវឌ្ឍជំនាញរបស់ខ្លួន ម្នាក់ៗចាប់ផ្ដើមមានអារម្មណ៍ល្អៗចំពោះគ្នាទៅវិញទៅមក រហូតក្លាយជាចំណងស្នេហា។

នៅក្នុងរឿងនេះ IU បានដើរតួជា Kim Pil Sook ដែលជាក្មេងស្រីម្នាក់មានទេពកោសល្យក្នុងការច្រៀងខ្ពស់ តែបែរជាមិនសូវទំនុកចិត្ត ព្រោះតែរូបរាងរបស់ខ្លួន។

You’re the Best, Lee Soon Shin (2013)

You’re the Best, Lee Soon Shin (2013) មានសាច់រឿងផ្អែកលើជីវិតរបស់តួអង្គ Lee Soon Shin ដែលត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនបន្ទាប់ពីឪពុកនាងបាត់បង់ជីវិត។ ដោយពិបាកក្នុងការផ្គត់ផ្ទង់គ្រួសារ Lee Soon Shin ទទួលបានឱកាសដ៏នឹកស្មានមិនដល់មួយ បានចូលប្រឡូកក្នុងវិស័យសិល្បៈទាំងដែលខ្វះបទពិសោធន៍ និងសមត្ថភាព។ ក៏ប៉ុន្តែដោយមានការតាំងចិត្ត និងភាពស្មោះត្រង់ ទីបំផុតនាងអាចយកឈ្នះចិត្តរបស់ទស្សនិកជន និងតួឯកប្រុស Shin Joon Ho។

ការសម្ដែងជាតួអង្គ Lee Soon Shin នៅក្នុងរឿងនេះ IU បានចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្ត ជាមួយនឹងពានរង្វាន់តួឯកស្រីឆ្នើមថ្មី នៅក្នុងកម្មវិធី KBS Drama Awards កាលពីឆ្នាំ ២០១៣។

Bel Ami (2013)

ភាពយន្តមនោសញ្ចេតនាលាយឡំ និងកំប្លុកកំប្លែងមួយនេះ និយាយពីជីវិតរបស់ Dokgo Ma Te ដែលជាមនុស្សប្រុសមានមហិច្ឆតាចង់ក្លាយជាអ្នកមាន តាមរយៈកាយករូបសម្រស់ដ៏ស្រស់សង្ហារបស់ខ្លួនទៅទាក់យកប្រាក់ពីនារីអ្នកមាន ដោយលោកបានរៀបគម្រោងទាក់ទងនឹងស្រ្ដីជោគជ័យចំនួន ១០នាក់។ ខុសគ្នាដូចមេឃ និងដី Dokgo Ma Te បានជួបនឹងមនុស្សស្រីម្នាក់ឈ្មោះ Kim Bo Tong ដែលលួចស្រឡាញ់លោកអស់ពេលជាង ១០ឆ្នាំទៅហើយ។ តើមនុស្សធម្មតាម្នាក់ដែលគ្មានទាំងទ្រព្យសម្បត្តិ និងឋានៈ អាចយកឈ្នះបេះដូងរបស់ Dokgo Ma Te បានដែរឬទេ?

នៅក្នុងរឿងនេះ IU បាននាំយករសជាតិថ្មីប្លែក ជាមួយនឹងភាពកំប្លុកកំប្លែងដែលទស្សនិកជនមិនសូវបានឃើញកន្លែងមក ដោយនាងបានដើរតួជា Kim Bo Tong ស្ត្រីសាមញ្ញដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។

The Producer (2015)

The Producer គឺជាភាពយន្តភាគនិយាយពីជីវិតពីក្រោយឆាកសិល្បៈ ដែលទស្សនិកជនមិនគួររំលង។ សាច់រឿងនិយាយពីតួអង្គ Baek Seung-chan គឺជាផលិតករកម្មវិធីទូរទស្សន៍ជំនាន់ថ្មីរបស់ KBS ដែលលោកកំពុងតែជួបនឹងបញ្ហាក្នុងអាជីពការងារ និងត្រូវរួមការងារជាមួយនឹងផលិតករដែលមានបទពិសោធន៍ Tak Ye-jin, Ra Joon-mo និងតារាស្រីល្បីឈ្មោះ Cindy។ ដំណើររឿងទាំងមូលបានបង្ហាញពីសម្ពោធការងារ និងជីវិតពីក្រោយកញ្ចក់ទូទស្សន៍ដែលទស្សនិកជនមិនសូវបានឃើញ រួមផ្សំអារម្មណ៍មនោសញ្ចេតនា និងភាពកំប្លុកកំប្លែងក្នុងពេលតែមួយ។

នៅក្នុងរឿងនេះ IU បានសម្ដែងជាតួអង្គ Cindy តារាស្រីដែលអ្នកគ្រប់គ្នាដាក់រហស្សនាមជា “ព្រះនាងទឹកក” ព្រោះក្នុងក្រសែភ្នែករបស់មហាជននាងជាមនុស្សរឹងមាំ និងឈាមត្រជាក់ម្នាក់។ តែការពិតនាងគ្រាន់តែជាក្មេងស្រីដ៏ទន់ខ្សោយ និងឯកកោម្នាក់ ខុសស្រឡះពីអ្វីដែលអ្នកដទៃឃើញ។

Moon Lovers: Scarlet Heart Ryeo (2016)

ហេតុការណ៍ដ៏នឹកស្មានមិនដល់មួយបានកើតឡើងនៅក្នុងពេលសូរ្យគ្រាស បាននាំយក Go Ha-jin ស្រ្តីក្នុងសតវត្សរ៍ទី២១ ឆ្លងពេលវេលាទៅឆ្នាំ ៨៤១។ នាងបានក្រោយឡើងក្នុងរូបរាងកាយរបស់ស្រ្តីវ័យ ១៦ឆ្នាំម្នាក់ មានឈ្មោះថា Hae Soo ដែលជាអន្លង់នៃក្ដីស្នេហា មិត្តភាព និងការប្រកួតប្រជែងរបស់ក្រុមព្រះអង្គម្ចាស់ ក្នុងការដណ្ដើមយកព្រះរាជបល្ល័ង្ក។

រឿងភាគបុរាណមួយចំណងជើងនេះ គឺជាស្នាដៃដ៏ជោគជ័យមួយទៀតរបស់ IU ដែលបានបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងដល់នាង។ ជាពិសេស ទស្សនិកជនមិនតិចរូបទេដែលបានច្រណែនទៅលើតារាស្រីរូបនេះ ព្រោះនៅក្នុងរឿង Moon Lovers: Scarlet Heart Ryeo ត្រូវបានលោមព័ទ្ធដោយតារាប្រុសរូបសង្ហាជាច្រើនរូប។

My Mister (2018)

ភាពយន្តបែបកំសត់ My Mister បានរៀបរាប់ពីដំណើរជីវិតរបស់ក្មេងស្រីវ័យ ២០ឆ្នាំម្នាក់ឈ្មោះ Lee Ji-an ដែលនាងត្រូវទទួលបន្ទុកសងបំណុល ស្របពេលដែលនាងក៏ត្រូវមើលថែជីដូនចំណាស់ ដោយមិនអាចប្រកែកបាន។ នៅពេលដែល Lee Ji-an កំពុងតែព្យាយាមតស៊ូនឹងឆាកជីវិតដ៏លំបាក ព្រហ្មលិខិតបាននាំនាងឱ្យទៅជួបនឹង Park Dong-hoon ជាបុរសវ័យកណ្ដាលម្នាក់ ដែលជីវិតរបស់លោកក៏កំពុងបៀមទុក្ខព្រួយដូចគ្នា។ ដ្បិតម្នាក់ៗមានបញ្ហារៀងខ្លួនក្ដី ក៏ជួបគ្នាលើកនេះបានកែប្រែស្ថានភាពរបស់អ្នកទាំងពី​រឱ្យកាន់តែប្រសើរជាងមុន។

My Mister ជាភាពយន្តមួយរឿងទៀតដែលអាចឱ្យ IU អាចដណ្ដើមពានរង្វាន់ Top Excellence Award, Actress in Miniseries ពីកម្មវិធី APAN Star Awards លើកទី៦ មកគ្រប់គ្រងបាន តាមរយៈសមត្ថភាពសម្ដែងជាតួអង្គកម្សត់ Lee Ji-an។

Hotel Del Luna (2019)

នៅក្នុងរឿងនេះ IU បានសម្ដែងជាតួអង្គ Jang Man Wol ដែលជាស្ត្រីអភ័ព្វមួយរូប ត្រូវបណ្ដាសាឱ្យគ្រប់គ្រងសណ្ឋាគារដ៏ចម្លែកមួយនៅចំកណ្ដាលទីក្រុងសេអ៊ូល អស់ពេលជាង ១ពាន់ឆ្នាំទៅហើយ។ ខុសប្លែកពីសណ្ឋាគារធម្មតាដែលទទួលភ្ញៀវដែលជាមនុស្ស Hotel Del Luna ជាសណ្ឋាគារសម្រាប់ដួងវិញ្ញាណដែលកំពុងវង្វេងផ្លូវ។ ជាសំណាងអាក្រក់ Goo Chan Sung ដែលជាអតីតជំនួយការអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់ ត្រូវជោគវាសនាចាប់បង្ខំឱ្យមកគ្រប់គ្រងសណ្ឋាគារចម្លែកមួយនេះ ដោយសារតែឪពុករបស់ខ្លួនធ្លាប់បានជាប់ពាក្យសម្ដីជាមួយនឹង Jang Man Wol។ ក៏ប៉ុន្តែ វត្តមានរបស់ Goo Chan Sung មិនគ្រាន់តែចូលមកជួយគ្រប់គ្រងសណ្ឋាគារនោះទេ លោកក៏ជាជំនួយការដ៏សំខាន់ ដែលអាចធ្វើឱ្យ Jang Man Wol រួចផុតពីបណ្ដាសានោះដែរ។

ភាពយន្តភាគដែលមានសាច់រឿងប្លែកមួយនេះ គឺជាស្នាដៃមួយបន្ថែមទៀត នៅក្នុងតារាងភាពជោគជ័យរបស់ IU ដោយ Hotel Del Luna បានក្លាយជារឿងភាគរបស់ tvN ដែលទទួលបានអ្នកទស្សនាច្រើនបំផុតប្រចាំឆ្នាំ ២០១៩៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *