រឿង «បងលុច្សឃើញខ្មោច» ផលិតឡើង តម្រូវតាមទីផ្សារកុននាពេលបច្ចុប្បន្ន!

ជាលើកដំបូងបង្អស់ដែលផលិតករឯករាជ្យ លោក សេង ធី សម្រិតសម្រាំងផលិតជាភាពយន្តខ្នាតធំ ចំណងជើង «បងលុច្សឃើញខ្មោច» ក្រោមការវិនិយោគរបស់ Westec Media។ «បងលុច្សឃើញខ្មោច» បានរៀបចំពិធីសម្ភោធចាក់បញ្ចាំងជាផ្លូវការយ៉ាងអធិកអធម នៅរោងភាពយន្ត លេជេន អេដេន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដោយមានការចូលរួមពីសំណាក់តួអង្គសម្តែងល្បីៗ រួមទាំងតារា-ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

លោក សេង ធី ផលិតករ និងជាអ្នកដឹកនាំរឿងបានឱ្យដឹងថា រឿង «បងលុច្សឃើញខ្មោច» ដកស្រង់ពីរឿងហេតុពិត ដែលបានកើតឡើងក្នុងការរស់នៅប្រចាំថ្ងៃ និងការនិទាន​រឿងខ្មោចផ្សេងៗលើបណ្តាញសង្គម ដែលលោកបានចុះទៅប្រមូលទិដ្ឋន័យ និងច្បិចយកមកធ្វើជាឆ្អឹងនៃសាច់រឿង។ «បងលុច្សឃើញខ្មោច» ជាប្រភេទរឿងរន្ធត់ (horror movie) លាយឡំស្នេហាបែបកំប្លុកកំប្លែង ដែលនឹងធ្វើឱ្យអ្នកទស្សនាភ័យរន្ធត់ព្រឺព្រួច តែក៏អស់សំណើចជាមួយឈុតឆាកកំប្លែកស្ងួតរបស់តួអង្គផងដែរ។

លោកបានធ្វើការ casting តួអង្គមុខថ្មីៗជាច្រើនមកសម្តែងរឿងនេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកមានសមត្ថភាពពិតប្រាកដ រីឯវត្តមានកំលោះសង្ហា ខេស៊ីញ និងស្រីស្អាត ជីហ្ស័ង រឹតតែធ្វើសាច់រឿងនេះមានភាពរស់រវើក ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាច្រើនហើយ យល់ចិត្តគ្នាស្រាប់។ 

មែនទែនទៅ ការផលិតរឿង horror movie ជាអ្វីដែលថ្មីសម្រាប់ផលិតកររូបនេះ ព្រោះកន្លងមកលោកនិយមផលិតតែរឿងមនោសញ្ចេតនា ឬភាពយន្តខ្នាតខ្លីសម្រាប់ការប្រកួតជាតិ-អន្តរជាតិផ្សេងៗប៉ុណ្ណោះ ប៉ុន្តែការសម្រេចផលិតរឿង «បងលុច្សឃើញខ្មោច» ជាប្រភេទ horror movie គឺតម្រូវតាម trending ទីផ្សារនាពេលបច្ចុប្បន្ន ដែលការស្រាវជ្រាវបង្ហាញឱ្យឃើញថា យុវវ័យភាគច្រើនមានទំនោរលើរឿងរន្ធត់ព្រឺព្រួច ទើបលោកចងក្រងសាច់រឿងនេះឡើងមក។

ផលិតករវ័យ៣២ឆ្នាំរូបនេះ សង្ឃឹមថា ពុកម៉ែបងប្អូននឹងពេញចិត្តស្នាដៃភាពយន្តដំបូងរបស់ Tiny Film Production ហើយលោកសង្ឃឹមថា ភាពយន្តនឹងអាចបន្តចាក់នៅក្រៅប្រទេស នាពេលខាងមុខផងដែរ។

សូមជម្រាបថា រឿង «បងលុច្សឃើញខ្មោច» បានជាប់ជាភាពយន្តខ្មែរដែលរកចំណូលបានច្រើនជាងគេក្នុងថ្ងៃចាក់ដំបូងរបស់ខ្លួន កាលពីថ្ងៃទី ២២ កុម្ភៈ កន្លងទៅ​ និងបានជាប់ជាភាពយន្តរកចំណូលបានច្រើនជាងគេកាលពីសប្តាហ៍មុន នៅរោងភាពយន្ត RSB ឯកភ្នំ Cinema RSB Ek Phnom ថែមទៀតផង។ រឿង «បងលុច្សឃើញខ្មោច» កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ