ពិធី​សម្ពោធសាលភាពយន្ត Screen X នៅផ្សារទំនើបអេអន ៣ ជាសករាជថ្មីក្នុងវិស័យកម្សាន្ត

រោងភាពយន្ត Major Platinum Cineplex Cambodia ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​បទពិសោធន៍​ភាព​យន្ត​ទំនើប​ៗ មាន​សេចក្ដី​រំភើប​រីករាយ​ក្នុង​ការ​ប្រកាស​បើក​សម្ពោធ​រោងកុន Screen X ថ្មី​បំផុត​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​អេអន៣ កាលពី​ថ្ងៃ​១០ ខែ​កក្កដា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ។

ពិធី​សម្ពោធ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស អ្នក​ជំនាញ​ក្នុង​​វិស័យ​ភាពយន្ត និង​អ្នក​ចូលចិត្ត​ភាពយន្ត​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​បង្ហាញ​កន្លែង​កម្សាន្ត​ដ៏​អស្ចារ្យ​នេះ។សាល​ភាពយន្ត​ថ្មី​ស្ថិត​នៅ​ផ្សារ​ទំនើបអ៊ីអន៣នេះ គឺ​ជា​ប្រភេទ​សាល Screen X ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​អាស៊ីអាគ្នេយ៍ ដែល​មាន​ទំហំ​អេក្រង់​ដល់​ទៅ​៣ ប្រវែង​ជាង ៥៥ ម៉ែត្រ បង្ហាញ​ពី​បច្ចុប្បន្នភាព​ចុងក្រោយ​បំផុត​នៃ​បច្ចេកវិទ្យា​សោតទស្សន៍ ធានា​បាន​បទពិសោធន៍ទស្សនា​​ភាពយន្ត​ដែល​មិន​អាច​បំភ្លេច​បាន។

រោង​ភាព​យន្ត​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ចាំង​រូបភាព​កំពូល ប្រព័ន្ធ​សំឡេង​កម្រិត​ខ្ពស់ និង​កន្លែង​អង្គុយ​មាន​ផាសុកភាព។ រោងកុន​ទំនើប​នេះ​ធានា​នូវ​គុណភាព​រូបភាព​ដែល​គ្មាន​គូ​ប្រៀប និង​សំឡេង​ដ៏​អស្ចារ្យ ដែល​ដឹក​អ្នក​ទស្សនា​ភាពយន្ត​ទៅ​ក្នុង​បេះដូង​នៃ​ភាពយន្ត​ដែល​ពួកគេ​ចូលចិត្ត។

លោក ជី សិលា ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​រោងភាពយន្ត Major Cineplex មាន​ប្រសាសន៍​ថា «យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ដាក់​បង្ហាញ​រោង​កុន Screen X ថ្មី​របស់​យើង​នៅ​ផ្សារ​ទំនើប AEON Mall 3 ជាមួយ​​នឹង Screen X ពួក​យើង​នឹង​បង្ហាញ​យុគសម័យ​ថ្មី​នៃ​រោង​ភាព​យន្ត ពិសេស សម្រាប់​អ្នក​ស្នេហា​វិស័យ​ភាព​យន្ត​អាច​ទស្សនា​បាន​ដោយ​ភាព​រីករាយ»។

លោក​បន្ថែម​ថា បរិយាកាស​ដ៏​គួរ​ឲ្យ​ទាក់ទាញ នឹង​នាំ​មក​ជូន​​ភាព​រស់រវើក​នៃ​ខ្សែ​ភាពយន្ត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​យើង​ជឿជាក់​ថា បច្ចេកវិទ្យា​បដិវត្តន៍​នេះ​នឹង​កំណត់​ឡើង​វិញ​នូវ​វិធី​ដែល​ទស្សនិកជន​ទទួល​បាន​ភាពយន្ត និង​ពង្រឹង​បន្ថែម​ទៀត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្ដល់​ការ​កម្សាន្ត​ដ៏​ពិសេស។

ទន្ទឹម​គ្នា​នេះ​ដែរ លោក លឹម សុចិត្រា ដែល​ជា​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​មួយ​រូប​បាន​បញ្ចេញ​មតិ​យោបល់​ខ្លះ​ចំពោះ​បទពិសោធន៍​ថ្មី​នៃ​ការ​ទស្សនា​ក្នុង Screen X នោះ​ថា «សម្រាប់​​ខ្ញុំ ​វា​ជា​បទពិសោធន៍​មួយ​ដែល​អ្នក​ទាំងអស់​គ្នា​មិន​គួរ​មើល​រំលង។ ជាមួយ​នឹង​អេក្រង់​បន្ថែម​ចំនួន​ពីរ​របស់ Screen​ X វា​បាន​បង្កើត​បរិយាកាស​ថ្មី​ប្លែក​មួយ​សម្រាប់​អ្នក​មើល ហើយ​អេក្រង់​នេះ បាន​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​លម្អិត និង​រសជាតិ​បន្ថែម​ទស្សនីយភាព​នៅ​ក្នុង​ខ្សែ​ភាពយន្ត»។

គួរ​បញ្ជាក់​ដែរ​ថា ការ​បើក​សម្ពោធ​រោងភាពយន្ត​នេះ​បាន​ចាក់​បញ្ចាំង​ពិសេស​ភាពយន្ត​បែប Action គឺ​រឿង Mission Impossible 7 ដោយ​បាន​ផ្ដល់​ឲ្យ​ទស្សនិកជន​នូវ​បទពិសោធន៍​ពេញលេញ​មួយ​នៃ​បច្ចេកវិទ្យា Screen X។ បច្ចុប្បន្ន​រោងភាពយន្ត Major Platinum Cineplex Cambodia មាន​សាខា ៦ នៅ​ទូទាំង​ប្រទេស​រួមមាន​នៅ​រាជធានីភ្នំពេញ ខេត្ត​សៀមរាប និង​ក្រុង​ប៉ោយប៉ែត​ផងដែរ៕

លឹម សុចិត្រា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក