ស្នាដៃ​សិល្បៈ​សហសម័យ​ជិត ១០០​ស្នាដៃ ត្រូវដាក់​តាំង និង​​ដេញ​ថ្លៃ​ដើម្បី​ទ្រទ្រង់​គម្រោង​សិល្បៈ​មួយ​នៅ​កម្ពុជា

កាល​ពី ២ឆ្នាំ​មុន​ គម្រោង​សិល្បៈ​ស-ស បាន​ធ្វើ​ការ​តាំង​ពិព័រណ៍​ដើម្បី​ស្វែង​រក​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​គម្រោង​សិល្ប:​ស-ស ​ម្ដង​ហើយ​ក្នុង​ឆ្នាំ២០២០ ដែល​មាន​វីដេអូ​ខ្លី​ពី​ស្នាដៃ​សិល្ប: ពី​សិល្បករ​ជាង ៨០រូប ទាំង​នៅ​ប្រទេស​កម្ពុជា តំបន់​អាស៊ី​អាគ្នេយ៍ និង​ច្រើន​ផ្សេង​ទៀត។ ចំណែក​ឆ្នាំ​នេះ ដើម្បី​​ប្រមូល​ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ និង​កម្មវិធី​របស់​គម្រោង​នៅ​ឆ្នាំ ២០២៣ រួម​មាន​កម្មវិធី​សិក្សា​អប់រំ​សិល្បៈ កម្មវិធី​ពិព័រណ៍ និង​កម្មវិធី​សាធារណៈ ដែល​ជា​ប្រយោជន៍​ដល់​ការ​រីក​ចម្រើន​នៃ​សហគមន៍​សិល្បៈ​សហសម័យ​នៅ​កម្ពុជា គម្រោង​សិល្បៈ​ស-ស បាន​ប្រកាស​កម្មវិធី​ដាក់​ពិព័រណ៍ និង​ដេញ​ថ្លៃ​ម្ដង​ទៀត។

យោង​តាម​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​គម្រោង​មួយ​នេះ បាន​ប្រកាស​ព័ត៌មាន​ស្ដី​អំពី ពិព័រណ៍ និង​ដាក់​ដេញ​ថ្លៃ៖

  • សម្ពោធ៖ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០២២ ម៉ោង ៦ ល្ងាច
  • ពិព័រណ៍៖ ថ្ងៃទី២០ ខែ​តុលា ដល់ ថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២២
  • ទីតាំង៖ វិចិត្រសាល AiR Gallery នៃ FT Gallery នៅ Factory Phnom Penh
  • ចំណត៖ ចូល​ច្រក​ទី​ផ្លូវ​សម្ដេច ហ៊ុន សែន នៅ​ក្នុង​បរិវេណ Urban Village
  • ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​អន​ឡាញ៖ givergy.us/sasa2022
  • កាល​បរិច្ឆេទ​កម្មវិធី​ដាក់​ដេញ​ថ្លៃ៖ ថ្ងៃទី២០ ខែ​តុលា ដល់ ថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២២
  • ព័ត៌មាន​បន្ថែម៖ lyna@sasaart.info ឬ sna@sasaart.info, ០៩២ ៩៦១ ៩៧៤ ឬ ០១២ ៤២២ ០៦២

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាក់​ពិព័រណ៍​ស្នាដៃ​ និង​ដេញថ្លៃ​សិល្បៈ​សហ​សម័យ​ជិត ១០០ ស្នាដៃ លើក​ទី​២​ ឆ្នាំ២០២២នេះ មាន​ការ​ចូល​រួម​ពី​សំណាក់ សប្បុរស សិល្បករ ចំនួន ៩១ នាក់ ក្នុង​នោះ សិល្បករ​ខ្មែរ​មាន​ចំនួន ៦៦ នាក់ និង​សិល្បករ​អន្តរជាតិ ២៥ នាក់ ដែល​មាន​ទាំង​ស្នាដៃ​គំនូរ រូបថត ចម្លាក់ និង​វីដេអូ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម