កុមារា រឿត កក្កដា និងមិត្តទាំង ៥៤ នាក់នៅ​សៀមរាប ជាពន្លកសិល្បៈដែលគួរយកចិត្តទុកដាក់!

នាប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូដែលបង្ហាញពីកុមារម្នាក់សម្តែងជាតួរអង្គហនុមាន​ កំពុងផ្ទុះការចាប់អារម្មណ៍ និងការស្ញើចសរសើរពីមហាជនគ្រប់រូបនៅលើបណ្តាញសង្គម។ ក្នុងវីដអូ ១ នាទីជាង កុមារា កក្កដា បង្ហាញកាយវិការ ទឹកមុខ ក្បាច់របាំ ដ៏អស្ចារ្យ ធ្វើឱ្យពុកម៉ែបងប្អូន ដែលសម្លឹងមកពីក្រោយ ញញឹមពោរពេញដ៏ក្តីសង្ឃឹម។

រូបភាព៖ សុជាតិ

កុមារា រឿត កក្កដា មានអាយុ ៥ ឆ្នាំ គឺជាសិស្សនៃក្លឹបបណ្តុះបណ្តាល វប្បធម៌ខ្មែរអង្គរ ហើយការសម្តែងរបស់​ កក្កដា គឺជាការសម្តែងក្នុងកម្មវិធីបើកអំណោយរបស់ក្រុមបវរកញ្ញាប្រចាំកម្ពុជាដែលមានគម្រោងបើកក្លឹបសិល្បៈថ្មីក្នុងខេត្តសៀមរាប។

បើតាមទំព័រហ្វេសប៊ុកឈ្មោះ ក្លឹបបណ្តុះបណ្តាល វប្បធម៌ខ្មែរអង្គរ ជាក្លឹបដែលកុមារខាងលើកំពុងហ្វឹកហាត់រៀនសូត្របានឱ្យដឹងថា ក្លឹប ១ នេះមាន​កុមារជាង ៥០ នាក់ឯណោះ ចំណែកគ្រូបង្ហាត់ជាគ្រូស្ម័គ្រចិត្ត មិនមានទីតាំងហ្វឹកហាត់សមរម្យ និងកំពុងប្រកាសស្វែងរកជំនួយថវិកាទ្រទង់។

សំណេររបស់ ក្លឹបបណ្តុះបណ្តាល វប្បធម៌ខ្មែរអង្គរ៖

«ខ្ញុំបាទប្រធានក្លឹបសិល្បៈ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តនៃក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរ  សូមគោរពជំរាបសួរនិងអំពាវនាវ ទៅដល់លោកឧកញ្ញា លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនសប្បុរសជន ទាំងសុក្រនិងក្រៅស្រុក ដោយក្តីគោរពស្រលាញ់ពីចម្ងាយនិងនៅលើបណ្តាញសង្គមហ្វេសប៊ុក អោយបានជ្រាបថា  ដោយហេតុតែក្លឹបសិល្បៈឥឡូវរុះរើដូរទីតាំងថ្មី យើងខ្វះខាត់ច្រើនដូចជារោងសំរាប់ក្មេងៗហាត់រៀននៅផ្នែកភ្លេងនិងរបាំ  ដូច្នេះហើយទើបអំពាវនាវទៅសប្បុរសជនលោកឧកញ្ញា ​ លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនជនរួមជាតិអោយបានជ្រាប ក្រែងមានឧកញ្ញា លោកជំទាវឬពុកម៉ែបងប្អនណាមានសទ្ធាជ្រះថ្លា សាងសង់រោងហាត់អោយមួយល្វែង ជូនដល់ក្លឹបសិល្បៈ ព្រោះណាមួយជិតដល់រដូវភ្លៀងហើយ ដោយសារតែការស្រលាញ់ចេញពីបេះដូងនិងចង់ចូលរួមចំណែករក្សានូវវប្បធម៌ជាតិ ទើបក្រុមលោកគ្រូអ្នកគ្រូ ស្ម័គ្រចិត្តដែលមានឆន្ទៈបានរួមគំនិតបង្កើតក្លឹបសិល្បៈនេះដើម្បីផ្តល់ចំណេះដឹងដល់កុមារា កុមារីនិងប្អូនៗយុវជន យុវនារី  ដោយក្តីស្រលាញ់ គ្រូៗនៅទីនេះចំណាយទាំងកំលាំងនិងថវិកាផ្ទាល់ខ្លួនផងដែរ ហើយគ្រូៗចូលរួមបង្ហាត់គាត់មិនទទួលបានប្រាក់ខែទេ  ហើយការបង្ហាត់ប្អូនៗនៅទីនេះក៏មិនគិតថាវិកាដែល ហើយក្លឹបនេះដើរមកដល់ពេលនេះរយៈពេល ៥ឆ្នាំ ហើយ ក៏បានការគាំទ្រពីពុកមែបងប្អូនដែលតែងតែផ្តល់ស្បៀង ថាវិកា ក្នុងអំឡុងកូវិត។ បញ្ជាក់ក្លឹបបណ្តុះបណ្តាលសិល្បៈ មិនមែនជាអង្កការទេ ក្លឹបសិល្បៈបង្កើតឡើងមកដោយក្តីស្រលាញ់ចេញពីបេះដូងគ្រូៗព្រមទាំងពុកម៉ែបងប្អូនមួយចំនួន ដែលគាត់បានចូលរួមជ្រុំជ្រែង  និងផ្តល់កំលាំងចិត្ត បើសិនជាមាន ពុកម៉ែបងប្អូនចង់ជួយ អាចឆាតឬទាក់ទងលេខទូរស័ព្ទ០៧០៩៦៣៩៦៣ ,០៩២៨៧៩៧២៨ និង ABA 133555779 (TOUN sokea)  បើសិនបានមកទីតាំងផ្ទាល់ក៏កាន់តែល្អ ទីតាំងថ្មីក្លឹបសិល្បៈ នៅជិតតារាបាល់យុវជនចាស់កន្លែងដាក់អ្នកកូវិតពីមុនប្រហែល១០០មែត្រ សៀមរាប ក្តីសង្ឃឹមស្នាមញញឹម ពោរពេញដោយក្តីស្រលាញ់   អ្នកបន្តវេននៃវប្បធម៌»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម