បង្ហាញចំណាត់ថ្នាក់រឿងភាគខ្មែរលេចធ្លោបំផុតទាំង ៤ ប្រចាំឆ្នាំ២០២១ របស់​ប៉ុស្តិ៍ PNN

ស្ថានីយទូរទស្សន៍ភីអិនអិន ដែលមហាជនដឹងថាជាទូរទស្សន៍មួយដែលចាយទុនច្រើនសន្ធឹកលើការផលិតភាពយន្តភាគខ្មែរ ដោយសម្រិតសម្រាំងទាំងរឿងគុណភាពសាច់រឿង និងបច្ចេកទេសការថត។ តួយ៉ាង គ្រាន់តែបើកទំព័រឆ្នាំ២០២២ភ្លាម PNN បានបើកបង្ហាញឱ្យដឹងចំណាត់ថ្នាក់រឿងភាគខ្មែរចំនួន៤ ជារឿងភាគលេចធ្លោបំផុតប្រចាំឆ្នាំ២០២១ ដែលបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន អមជាមួយតាមទិន្នន័យស្រាវជ្រាវរបស់ Kantar TV Rating 2021 ដែលជាក្រុមហ៊ុនសម្រង់ទិន្នន័យអ្នកទស្សនា ឈានមុខគេលំដាប់ពិភពលោក ដែលគេនិយមជ្រើសមកប្រើប្រាស់ដើម្បីស្រង់ទិន្នន័យអ្នកទស្សនាកម្មវិធីទូរទស្សន៍ផ្សេងៗ។

ខាងក្រោមជាចំណាត់ថ្នាក់រឿងភាគខ្មែរចំនួន៤ លេចធ្លោបំផុតប្រចាំឆ្នាំ២០២១ ដែល PNN ទើបបង្ហាញឱ្យដឹងថ្មីៗនេះ៖

១. រឿង «រសជាតិអ្នកមាន» ជាវណ្ណកម្មស្នាដៃរបស់អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់អ្នកស្រី ពាន់ ភួងបុប្ផា។ រឿងនេះ ទទួលបានការវាយតម្លៃ 10.10 ពី Kantar TV Rating 2021។

រូបថត៖ PNN

២. រឿង «អ្នកម៉ាក់វ័យក្មេង វគ្គ២» ជាវណ្ណកម្មស្នាដៃរបស់ LD Picture។ រឿងនេះ ទទួលបានការវាយតម្លៃ 10.80 ពី Kantar TV Rating 2021។

រូបថត៖ PNN

៣. រឿង «មន្តស្នេហ៍ចៅស្រី» ជាវណ្ណកម្មស្នាដៃរបស់ ភូមិពេជ្រភាពយន្ត។ រឿងនេះ ទទួលបានការវាយតម្លៃ 9.9 ពី Kantar TV Rating 2021។

រូបថត៖ PNN

៤. រឿង «ព្រហ្មលិខិតលម្អៀង» ជាវណ្ណកម្មស្នាដៃរបស់ PR Production ។ រឿងនេះ ទទួលបានការវាយតម្លៃ 9.3 ពី Kantar TV Rating 2021។

រូបថត៖ PNN

តាមការឱ្យដឹងពី PNN ឆ្នាំនេះជាឆ្នាំដំបូងហើយដែលរឿងភាគខ្មែរមានសន្ទុះការគាំទ្រខ្លាំង វ៉ាដាច់រឿងភាគបរទេសដែលទិញសិទ្ធិមកចាក់បញ្ចាំងនៅកម្ពុជា ខណៈកញ្ញា ទូច បុបា្ជ ប្រធានផ្នែកគ្រប់គ្រងការចាក់ផ្សាយនៃស្ថានីយទូរទស្សន៍ភីអិនអិន ឱ្យដឹងថា បើប្រៀបធៀបឆ្នាំកន្លងទៅ ឆ្នាំ២០២១ គេគាំទ្ររឿងខ្មែរច្រើនជាងរឿងបរទេស ខណៈពីមុនគេគាំទ្ររឿងបរទេសច្រើនជាងរឿងខ្មែរ។ បើគិតពី rating កាលពីមុន បើទោះបីរឿងខ្មែរល្អប៉ុណ្ណាគឺបានត្រឹម 7.0 ប៉ុន្តែបច្ចុប្បន្នមានអ្នកគាំទ្រច្រើនរហូតឡើងដល់ 9.0 ឬ 10.0។

ក្រៅពីការបង្ហាញឱ្យដឹងពីចំណាត់ថ្នាក់រឿងភាគខ្មែរចំនួន៤ លេចធ្លោបំផុតប្រចាំឆ្នាំ២០២១ PNN ក៏នឹងមានរឿងភាគថ្មីៗជាច្រើនទៀតដែលគ្រោងនឹងចាក់បញ្ចាំងជូនទស្សនិកជនទស្សនាក្នុងឆ្នាំ២០២២នេះផងដែរ។ រឿងទាំងនោះមានដូចជា រឿង «ចុងភៅកំពូលស្នេហ៍» រឿង «បាបស្នេហ៍អតីត» រឿង «ស្នេហ៍ឥតព្រាង» រឿង «ជំពាប់សម្តីជំពាក់បេះដូង» ខណៈពេលនេះរឿង «មរណមាតា» ជារឿងព្រេងនិទានខ្មែរដែលមានអាយុកាលដ៏ចំណាស់ និងរឿង «លោកប្តី៣៥៦ថ្ងៃ» កំពុងចាក់បញ្ចាំងជូនទស្សនិកជនទស្សនាកម្សាន្តលើកញ្ចក់ទូរទស្សន៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម