ទើបតែចាក់ផ្សាយសោះ រឿងភាគ​ដំបូងរបស់ Jisoo ត្រូវប្រជាជនកូរ៉េជាង ២០ ម៉ឺននាក់ដាក់ញត្តិស្នើសុំឲ្យបិទចោល

“Snow Drop” គឺជារឿងភាគកូរ៉េមួយដែលទើបចាក់ផ្សាយកាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុននេះ ដោយមានការចូលរួមសម្ដែងដោយតារាសម្តែងល្បីៗ ដូចជា Jung Hae In  និង Jisoo មកពីក្រុមចម្រៀងនារី BlackPink។ មែនទែនទៅ អាចនិយាយបានថា រឿងភាគមួយនេះ ជារឿងមួយដែលមានបណ្ដាអ្នកគាំទ្រជាច្រើនមិនថា តែក្នុងប្រទេស និងក្រៅប្រទេសទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។

ប្រធានបទក្ដៅគគុកក៏បានកើតឡើង និងមានភាពចម្រូងចម្រាសច្រើន គ្រាន់តែរឿងភាគមួយនេះ ចេញបានត្រឹម ២ ភាគ ដោយសារតែរឿងមួយនេះ និយាយទាក់ទិននឹងនយោបាយ ចារកម្ម និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ១៩៨៧ ហើយព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងរឿងភាគគឺមាន ភាពផ្ទុយស្រឡះពីរឿងពិត ដែលហាក់ដូចជាបំភ្លៃប្រវត្តិសាស្រ្ដ។

គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ មានប្រជាជនកូរ៉េច្រើនជាង ២០ ម៉ឺននាក់ បានដាក់ពាក្យស្នើសុំឲ្យរឿងភាគមួយនេះឈប់ចាក់ផ្សាយ ខណៈអ្នកដាក់ពាក្យស្នើសុំនៅតែបន្ដកើនឡើង។

តាមពិតទៅ មុនចាក់ផ្សាយជាផ្លូវការ រឿង Snow Drop  ធ្លាប់ត្រូវបានមហាជនរិះគន់ម្ដងរួចមកហើយ ទាក់ទងនឹងសាច់រឿង ដែលខុសចាកពីប្រវត្តិសាស្រ្ដដើម ដែលអាចបង្កជាផលបំះពាល់ ឬការយល់ច្រឡំនានាដល់ប្រទេសកូរ៉េ។ បន្ទាប់ពីមានរឿងលើកនេះ ក៏មិនទាន់ឃើញក្រុមការងារ ឬបុស្ដិ៍ទូរទស្សន៍ JTBC ចេញមកបកស្រាយ ឬមានប្រតិកម្មអ្វីនៅឡើយ។ អ៊ីចឹងមានតែរងចាំមើលទាំងអស់នេះ តើវាសនារបស់រឿងភាគមួយនេះនឹង ទៅជាយ៉ាងណា អាចបន្ដចាក់ផ្សាយ ឬមានការប្រែប្រួលអ្វីបន្ដទៀត។

ទន្ទឹមនេះ ក៏មានមតិជាច្រើនបានលើកថា រឿងភាគមួយនេះ អាចនឹងជាន់ដានចាស់របស់រឿង Joseon Exorcist ដែលចាក់ផ្សាយបាន ២ ភាគក៏ត្រូវបិទចោល ព្រោះមានបញ្ហាដូចគ្នាទាក់ទងនឹងរឿងប្រវត្តិសាស្រ្ដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម